ក្រោយពីបានតាមដានយ៉ាងយកចិត្តទុកដាក់ទាក់ទងនឹងរបាយការណ៍ការងាររបស់រដ្ឋាភិបាលចិនដែលបានថ្លែងក្នុងកិច្ចប្រជុំលើកទី៤នៃមហាសន្និបាតសភាតំណាងប្រជាជនទូទាំងប្រទេសចិន នីតិកាលទី១៣ នាថ្ងៃទី៥ខែមីនាឆ្នាំ២០២១ ដោយលោក លី ខឺឈាង នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋប្រជាមានិតចិន
តំបន់ប្រវត្តិសាស្ត្រយោធាតេជោភ្នំ៣២”ដែលស្ថិតក្នុងស្រុកសំពៅលូន ខេត្តបាត់ដំបង គ្រោងរៀបចំប្រែក្លាយតំបន់សមរភូមិប្រយុទ្ធដ៏ក្តៅគគុករវាងខ្មែរនិងខ្មែរហើយក៏ជាទីតាំងដ៏រឹងមាំរបស់អតីតក្រុមទាហានខ្មែរក្រហម និងជាទីតាំងបញ្ជាការដ្ឋានយោធាជាន់ខ្ពស់សមរភូមិមុខ នៅក្នុងអំឡុងមុនពេលធ្វើការផ្តាច៎ខ្លួនចុះចូលធ្វើសមាហរណកម្មជាមួយរាជរដ្ឋាភិបាលកម្ពុជាដំបូងបង្អស់មុនគេនៅក្នុងអំឡុងឆ្នាំ១៩៩៦កន្លងមកហើយក៏ជាទីតាំងអតីតសាលានយោបាយរណសិរ្ស២៥០និងផ្ទះស្នាក់នៅរបស់កម្មាភិបាលរណសិរ្ស២៥០ “កូនភ្នំ៣២” ផងដែរ។
ឯកឧត្តម រ័ត្ន វីរៈ អនុប្រធានគណៈអចិន្ដ្រៃយ៍ក្រុមការងារគណបក្សស្រុក និងជាប្រធានលេខាធិការដ្ឋានគណបក្សស្រុក បានអញ្ជើញជួបសំណេះសំណាលជាមួយលោកមេឃុំ និងក្រុមប្រឹក្សាឃុំព្រះធាតុ អំពីស្ថានភាពទូទៅនៅក្នុងឃុំ និងបានណែនាំឱ្យបន្តការយកចិត្តទុកដាក់កាន់តែខ្លាំងចំពោះការចូលរួមទប់ស្កាត់ និងបង្ការការរាតត្បាតជំងឺកូវីដ១៩ តាមការណែនាំរបស់ ក្រសួងសុខាភិបាល ក្នុងនោះផងដែរឯកឧត្តមបានឧបត្ថម្ភថវិកាតាមសំណើរបស់គណបក្សឃុំដើម្បីផ្តល់ជូនការីកុំព្យូទ័រសម្រាប់រៀបចំការងារការងារប្រចាំថ្ងៃរបស់ឃុំ។
ឯកឧត្តម ឃួង ស្រេង អភិបាល រាជធានី នៅព្រឹកថ្ងៃសៅរ៍ទី០៦ ខែមីនា ឆ្នាំ២០២១នេះ បានបន្ដដឹកនាំអជ្ញាធររាជធានី ចុះចែកអំណោយជាស្បៀងអាហារជូនដល់បងប្អូនប្រជាពលរដ្ឋដែលកំពុងតែធ្វើចត្តាឡីស័កតាមផ្ទះផ្ទាល់ខ្លួនចំនួន៣០គ្រួសារ ស្ថិតនៅភូមិជង្រុក និង១៥គ្រួសារ ស្ថិតនៅក្នុងសហគមន៍ត្រពាំងអញ្ជាញសង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភំ្នពេញ។
ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង អមដំណើរដោយឯកឧត្តមជាអភិបាលរងខេត្ត និងមន្ត្រីសំខាន់ៗក្នុងក្រុមការងារ បាននាំយកអំណោយមួយចំនួនរបស់រដ្ឋបាលខេត្តនិងអំណោយសប្បុរសជននានា ដើម្បីយកទៅចែកជូនដល់កងកម្លាំងតាមបន្ទាត់ព្រំដែន ក្នុងភូមិសាស្ត្រនៃស្រុកទាំង៣ក្នុងនោះរួមមាន៖ ស្រុកកំរៀង ភ្នំព្រឹក និង ស្រុកសំពៅលូន នៅរសៀលថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១ ថ្មីៗនេះ។ សម្ភារៈឥវ៉ាន់ប្រើប្រាស់និងគ្រឿងឧបភោគបរិភោគដែលយកទៅប្រគល់ជូនដល់កងកម្លាំងដែលកំពុងតែឈរជើងនៅតាមបន្ទាត់ព្រំដែន ក្នុងការរឹតបន្តឹងពីការឆ្លងដែនខុសច្បាប់ និងពង្រឹងនូវវិធានសុខាភិបាលម៉ឺងងម៉ាត់ ដើម្បីទប់ស្កាត់ពីការឆ្លងដែនវិលត្រឡប់ពីប្រទេសថៃរបស់ប្រជាពលរដ្ឋនិងពីការគេចវេសក្នុងការធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ។
ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអិបាលខេត្តព្រះសីហនុនាព្រឹក ថ្ងៃទី ០៦ ខែ កុម្ភៈ ឆ្នាំ ២០២១បានចុះពិនិត្យទីតាំងសាលាបឋមសិក្សា និង អនុវិទ្យាល័យ តេជោ សែន កម្មករក្រុងដើម្បីរៀបចំធ្វើជា កន្លែងទីតាំងថ្មីសំរាប់ចាក់វ៉ាក់សាំងការពារជំង្ងឺកូវិដ១៩ជូនមន្រ្តីរាជការនិងប្រជាពលរដ្ឋ ។
បន្ទាប់ពីបាន សាកសួរសុខទុក្ខ នាយទាហាន នាយទាហានរង និងពលទាហាន តំបន់ប្រតិបត្តិការសឹករងឧត្តរមានជ័យ និងពិនិត្យតំបន់ប្រវត្តិសាស្ត្រយោធា ទីតាំងអគារទីបញ្ជាការរបស់គណៈបញ្ជាការសមរភូមិមុខទិសទី ៣ រួចមក សម្តេចពិជ័យសេនា ទៀ បាញ់ ព្រមទាំងប្រតិភូអមដំណើរ បានអញ្ជើញទៅសាកសួរសុខទុក្ខ នាយទាហាន នាយទាហានរង និង ពលទាហាន កងការពារព្រំដែនគោកលេខ ៤០២ និងពិនិត្យមើលតំបន់ប្រវត្តិសាស្ត្រយោធាតេជោ ភ្នំស្រួចបន្តទៀត។
នៅព្រឹកថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២១ ឯកឧត្តម អ៊ុន ចាន់ដា សមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ចាម ឯកឧត្តម អ៊ុងសំអាត-ឯកឧត្តម កែវ អូម៉ាលីស្ស តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម វេង សាខុន ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយ ស្រុកកំពង់សៀម ស្រុកជើងព្រៃ ខេត្តកំពង់ចាម និងស្រុកតំបែរ ខេត្តត្បូងឃ្មុំ អញ្ជើញជាអធិបតីភាពក្នុងពិធីក្រុងពាលី បញ្ចុះបឋមសិលាសាងសង់អាគារទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ឃុំអំពិល ស្ថិតនៅក្នុងភូមិអំពិលលើ ឃុំអំពិល ស្រុកកំពង់សៀម ខេត្តកំពង់ចាម៕
ថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២១ លោកជំទាវ បាន ស្រីមុំ ប្រធានមូលនីធិចាស់ជរា និងជាអភិបាលខេត្តប៉ៃលិន អមដំណើរដោយក្រុមការងារ បានអញ្ជើញសំណេះសំណាលសួរសុខទុក្ខ ជាមួយលោកតា លោកតាចាស់ជរាគ្មានទីពឹង និងមានជីវភាពខ្វះខាតទូទាំងខេត្តប៉ៃលិន ដែលមកទទួលប្រាក់ឧបត្ថម្ភប្រចាំខែ ពីក្រុមការងាររបស់មូលនិធិ។
លោក ទូ សាវុធ អភិបាលស្តីទី នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញដឹកនាំកិច្ចប្រជុំបន្ទាន់ របស់ក្រុមការងារស្រាវជ្រាវ និងតាមដានបុគ្គលសង្ស័យថាមានផ្ទុកជំងឺកូវីដ-១៩ ដែលមានការចូលរួមពីសំណាក់រដ្ឋបាលមូលដ្ឋាន និងប្រធានមន្ទីរ-អង្គភាពពាក់ព័ន្ធជុំវិញខេត្តកោះកុង ថ្ងៃសុក្រ ៧ រោច ខែផល្គុន ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី៥ ខែមីនា ឆ្នាំ២០២១ ។