អភិបាលខេត្តព្រៃវែង អញ្ជើញចុះជួបសួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌ ដើម្បីជួយសម្រាលទុក្ខការលំបាករបស់មណ្ឌលកុមារកំព្រាខេត្ត និងអង្គការសហព័ន្ធនារីពិការ

ឯកឧត្តម​ ជា​ សុមេធី​ អភិបាលខេត្តព្រៃវែង​ និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រៃវែង​ និងលោកជំទាវ ជា ផល្គុន អនុប្រធានកិត្តិយស សាខាកាកបាទក្រហមកម្ពុជាខេត្តព្រៃវែង ជាមួយឯកឧត្តម ឧកញ៉ា សុខ ផេង អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខាខេត្តព្រៃវែង​ និងសហការី បានចុះជួបសួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌ ដើម្បីជួយសម្រាលទុក្ខការលំបាករបស់មណ្ឌលកុមារកំព្រាខេត្ត និងអង្គការសហព័ន្ធនារីពិការ ក្នុងកំឡុងពេលការរីករាលត្បាតជាសកលនៃជំងឺកូវីដ-១៩ ដែលមានចំនួនសរុប ១៦០នាក់នៅភូមិលេខ៦ និងភូមិលេខ៣ សង្កាត់កំពង់លាវ ក្រុងព្រៃវែង។

ខេត្ដព្រៃវែង៖ រសៀលថ្ងៃ​ព្រហស្បតិ៍ ទី៤ ខែមិនា ឆ្នាំ២០២១ ឯកឧត្តម​ ជា​ សុមេធី​ អភិបាលខេត្តព្រៃវែង​ និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រៃវែង​ និងលោកជំទាវ ជា ផល្គុន អនុប្រធានកិត្តិយស សាខាកាកបាទក្រហមកម្ពុជាខេត្តព្រៃវែង ជាមួយឯកឧត្តម ឧកញ៉ា សុខ ផេង អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខាខេត្តព្រៃវែង​ និងសហការី បានចុះជួបសួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌ ដើម្បីជួយសម្រាលទុក្ខការលំបាករបស់មណ្ឌលកុមារកំព្រាខេត្ត និងអង្គការសហព័ន្ធនារីពិការ ក្នុងកំឡុងពេលការរីករាលត្បាតជាសកលនៃជំងឺកូវីដ-១៩ ដែលមានចំនួនសរុប ១៦០នាក់នៅភូមិលេខ៦ និងភូមិលេខ៣ សង្កាត់កំពង់លាវ ក្រុងព្រៃវែង។

ក្នុងឱកាសនោះដែរ ឯកឧត្តម​ អភិបាល​ខេត្ត​ និងជាប្រធានគណៈកម្មាធិការសាខា​កាកបាទក្រហម​កម្ពុជា​ខេត្ត បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខនិងក្ដីនឹករលឹកពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាល សម្ដេចតែងតែគិតគូសុខទុក្ខប្រជាពលរដ្ឋក្រីក្រមានទុក្ខលំបាក ជនរងគ្រោះ ជនងាយរងគ្រោះ ដោយមិនប្រកាន់រើសអើង វណ្ណៈ ជាតិសាសន៍ ពណ៍សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ។

ជាចុងក្រោយ ឯកឧត្តម​ ក៏សូមក្រើនរម្លឹកដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ មិនត្រូវធ្វេសប្រហែសអំពីជំងឺកូវីដ-១៩ ដែលជាបញ្ហាប្រឈមរួមទូទាំងសកលលោកនាពេលនេះ ទោះបីចំនួន អ្នកឆ្លងនៅក្នុងប្រទេសយើងមានតិចក្តី តែយើងត្រូវបង្កើនការយកចិត្តទុកដាក់ខ្ពស់ និងត្រៀមទប់ស្កាត់គ្រប់ពេលវេលា ដោយត្រូវធ្វើអនាម័យសុខភាពឲ្យបានជាប្រចាំ ដើមី្បការពារ អាយុជីវិតសម្រាប់ខ្លួនឯងផ្ទាល់ កុំអោយមានឆ្លងមេរោគកូវីដ-១៩ ក៏ដូចក្នុងសហគមន៍​ សំខាន់ក្នុងការចូលរួមប្រយុទ្ធប្រឆាំងបង្កាទប់ស្កាត់ជាមួយរាជរដ្ឋាភិបាល និងអនុវត្តនូវវិធានការ និងសេចក្ដីណែនាំរបស់ក្រសួងសុខាភិបាលគឺ ត្រូវដុសលាងសម្អាតដៃជាប្រចាំដោយត្រូវប្រើទឹកសាប៊ូ អាល់កុល ឬជែល និង ពាក់ម៉ាស់ឲ្យបានត្រឹមត្រូវ៕

Leave a Reply