ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ និងជាប្រធានគណៈកម្មការខេត្ត ប្រយុទ្ធនឹងជំងឺកូវីដ១៩ នាថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២១នេះ បានដឹកនាំកិច្ចប្រជុំបន្ទាន់ ស្តីពីការបង្កើតក្រុមការងារស្រាវជ្រាវ និងតាមដានបុគ្គលសង្ស័យផ្ទុកជំងឺកូវីដ១៩ និងបង្កើតក្រុមការងារ ដើម្បីទទួលពលករ ដែលវិលត្រឡប់មកពីប្រទេសថៃ ឱ្យមកធ្វើចត្តាឡីស័ក នៅតាមបណ្តាក្រុង ស្រុក ក្នុងខេត្តពោធិ៍សាត់។
ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដឹកនាំមន្ត្រីជំនាញ អាជ្ញាធរមូលដ្ឋាន បានអញ្ជើញចុះពិនិត្យទីតាំងដែលបុរសជនជាតិខ្មែរ ឈ្មោះ ស៊ឹម សុីថាន អាយុ ២៧ឆ្នាំ មានករណីវិជ្ជមាន កូវីដ-១៩ មកស្នាក់នៅភូមិអូរកណ្ដោល ឃុំព្រែកក្របៅ ស្រុកកងមាស។
មន្រ្តីជាន់ខ្ពស់នៃទីភ្នាក់ងារឱសថអឺរ៉ុប (EMA) នៅថ្ងៃអាទិត្យម្សិលមិញ បានជំរុញអោយប្រទេសសមាជិកសហភាពអឺរ៉ុប បដិសេដការអនុម័តអោយប្រើប្រាស់ថ្នាក់ជាតិ នូវវ៉ាក់សាំងបង្ការជំងឺ Covid-19 របស់ប្រទេសរុស្ស៊ី មានឈ្មោះថា Sputnik V ខណៈទីភ្នាក់ងារនេះបាននឹងកំពុងពិនិត្យមើលពីសុវត្ថិភាព និងប្រសិទ្ធភាពរបស់វា ។
សហជីពពាណិជ្ជកម្មធំៗរបស់ប្រទេសមីយ៉ាន់ម៉ា បានអំពាវនាវដល់សមាជិកទាំងអស់ឲ្យបិទទ្វារសេដ្ឋកិច្ចចាប់ពីថ្ងៃទី៨ ខែមីនានេះ ដើម្បីចូលរួមយុទ្ធ នាការណ៍ប្រឆាំងនឹងរដ្ឋប្រហារកាលពីខែមុន ដើម្បីបង្កើនសម្ពាធលើយោធាមីយ៉ាន់ម៉ាដែលបានប្រើអាវុធបាញ់ និងបានកាន់កាប់មន្ទីរពេទ្យនៅក្នុងទីក្រុងសំខាន់ យ៉ាំងហ្គោន មួយថ្ងៃបន្ទាប់ពីការតវ៉ាដ៏ធំសម្បើម ។
រដ្ឋមន្ត្រីការបរទេសអូស្ត្រាលី លោកស្រី មេរីស ផេន (Marise Payne) និយាយថា ប្រទេសរបស់លោកស្រីបានសម្រេចផ្អាកកម្មវិធី នៃកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិជាមួយមីយ៉ាន់ម៉ា ដើម្បីឆ្លើយតបទៅនឹងការបង្រ្កាបដ៏បង្ហូរឈាមរបស់របបដឹកនាំយោធា ទៅលើក្រុមបាតុករដ៏ច្រើនសម្បើមដែលប្រឆាំងនឹងរដ្ឋប្រហារកាលពីខែមុន ។
រដ្ឋបាលខេត្តកំពង់ចាម នៅថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២១នេះ បានបង្ហាញពីប្រវត្តិនៃការធ្វើដំណើររបស់អ្នកកើតជំងឺកូវីដ-១៩ម្នាក់ រស់នៅភូមិអូរកណ្ដោ ឃុំព្រែកក្របៅ ស្រុកកងមាស ខេត្តកំពង់ចាម ដែលបុគ្គលនេះមានការពាក់ព័ន្ធជាមួយប្រជាពលរដ្ឋនៅស្រុកកងមាស និងស្រុកព្រៃឈរ ពិសេសនៅផ្សារព្រៃទទឹង។
ដោយសារតែស្ថានភាពឆ្លងជំងឺកូវីដ១៩ នៅប្រទេសថៃ ធូរស្បើយ ហើយនៅតាមមណ្ឌលចត្តាឡីស័កនានាតាមខេត្តព្រំដែនថៃ រួមទាំងពលករខ្មែរ មកពីថៃ ក៏ពិនិត្យលែងរកឃើញកើតជំងឺកូវីដ១៩ សម្តេចតេជោ ហ៊ុន សែន កាលពីថ្ងៃអាទិត្យ ទី៧ ខែមីនា ឆ្នាំ២០២១ បានប្រកាសសម្រេចបិទមណ្ឌលចត្តាឡីស័ក នៅតាមព្រំដែនថៃទាំងអស់។ ពោលគឺពលករខ្មែរ ដែលធ្វើដំណើរចូលមកពីថៃ គឺចាប់ពីថ្ងៃអាទិត្យ ទី៧ ខែមីនា ត្រូវដឹកតាមឡានកងទ័ព ចេញពីព្រំដែន ឆ្ពោះទៅកាន់ខេត្តរាជធានី ដែលជាស្រុកកំណើតតែម្តង។
ក្នុងសារលិខិត អបអរសាទរខួបលើកទី១១០ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២១ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងនូវចំណុចអាទិភាព ៧ចំណុច។ សម្តេច ស្នើគ្រប់ក្រសួងស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ សង្គមស៊ីវិល និងវិស័យឯកជន ព្រមទាំងប្រជាពលរដ្ឋគ្រប់រូប រួមគ្នាផ្តោតការយកចិត្តទុកដាក់លើចំណុចអាទិភាព ៧ចំណុច ដើម្បីលើកកម្ពស់សិទ្ធិនារី រួមមាន៖
ពលករម្នាក់បានបង្ហោះរូបភាពតាមហ្វេសប៊ុករបស់ខ្លួនឈ្មោះអឹម ជីវ័ន្ត កាលពីព្រឹកថ្ងៃទី០៦ មីនា ដែលមានខ្លឹមសារថា មានពលករម្នាក់ ដែលកំពុងធ្វើចត្តាឡីស័កក្នុងមណ្ឌល សាលាបឋម-អនុវិទ្យាល័យកូនភ្នំ៣២ ស្រុកសំពៅលូន បាន ដើររអិលដួលបែកក្បាល ដោយ សារតែគ្រូពេទ្យនៅទីនោះ មិនយកចិត្តទុកដាក់មើលថែ ពិនិត្យ ព្យាបាលពួកគាត់ ។
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានស្នើគ្រប់ក្រសួងស្ថាប័នពាក់ព័ន្ធ ត្រូវលើកកម្ពស់សីល ធម៌សង្គម តម្លៃស្ត្រី និងគ្រួសារខ្មែរ តាមរយៈការពង្រឹងអនុវត្តកម្មវិធី ចិញ្ចឹមកូនបែបវិជ្ជមាន វប្បធម៌អហិង្សា ដើម្បីទប់ស្កាត់អំពើហិង្សាលើស្រ្តី ឆ្នាំ២០១៩-២០២៣ ឲ្យបានទូលំ ទូលាយ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។