សុវណ្ណី ឡោ

សុវណ្ណី ឡោ

​និយ័ត​ករ​សហភាព​អឺរ៉ុប​ជំរុញ​អោយ​មាន​ការប្រុងប្រយ័ត្នក្នុងការប្រើប្រាស់​វ៉ាក់សាំង​ S​put​n​i​k ​V​ ​របស់​រុស្ស៊ី

​ម​ន្រ្តី​ជាន់ខ្ពស់​នៃ​ទីភ្នាក់ងារ​ឱសថ​អឺរ៉ុប​ (​E​MA​) ​នៅ​ថ្ងៃអាទិត្យ​ម្សិលមិញ​ ​បាន​ជំរុញ​អោយ​ប្រទេស​សមាជិក​សហភាព​អឺរ៉ុប​ ​បដិ​សេ​ដ​ការ​អនុម័ត​អោយ​ប្រើប្រាស់​ថ្នាក់​ជាតិ​ ​នូវ​វ៉ាក់សាំង​បង្ការ​ជំងឺ​ ​Co​v​i​d​-19 ​របស់​ប្រទេស​រុស្ស៊ី ​មានឈ្មោះ​ថា​ S​put​n​i​k ​V​ ​ខណៈ​ទីភ្នាក់ងារ​នេះ​បាន​នឹង​កំពុង​ពិនិត្យមើល​ពី​សុវត្ថិភាព​ ​និង​ប្រសិទ្ធ​ភាព​របស់​វា​ ​។​

​សហជីព​ធំ​ៗ​របស់​មី​យ៉ា​ន់​ម៉ា​អំពាវនាវ​ដល់​សមាជិក​ទាំងអស់​ចូលរួម​យុទ្ធនាការ​ណ៍​ប្រឆាំង​នឹង​រដ្ឋប្រហារ​ ​ខណៈ​សមាជិកសភា​ម្នាក់​របស់​លោកស្រី​ ​ស៊ូ​ជី​ ​ស្លាប់​ក្នុង​ទី​ឃុំ​ខ្លួន

សហជីព​ពាណិជ្ជកម្ម​ធំ​ៗ​របស់​ប្រទេស​មី​យ៉ា​ន់​ម៉ា​ ​បាន​អំពាវនាវ​ដល់​សមាជិក​ទាំងអស់​ឲ្យ​បិទទ្វារ​សេដ្ឋកិច្ច​ចាប់ពី​ថ្ងៃ​ទី​៨​ ​ខែ​មីនា​នេះ​ ​ដើម្បី​ចូលរួម​យុទ្ធ​ ​នា​ការណ៍​ប្រឆាំង​នឹង​រដ្ឋប្រហារ​កាលពី​ខែមុន​ ​ដើម្បី​បង្កើន​សម្ពាធ​លើ​យោធា​មី​យ៉ា​ន់​ម៉ា​ដែល​បាន​ប្រើ​អាវុធ​បាញ់​ ​និង​បាន​កាន់កាប់​មន្ទីរពេទ្យ​នៅ​ក្នុង​ទីក្រុង​សំខាន់​ យ៉ាំ​ង​ហ្គោ​ន​ ​មួយថ្ងៃ​បន្ទាប់ពី​ការ​តវ៉ា​ដ៏​ធំសម្បើម​ ​។​

អូស្ត្រាលី​ប្រកាស​ព្យួរ​កម្មវិធី​កិច្ច​សហប្រតិបត្តិការ​លើ​វិ​ស័យ​ការពារ​ជាតិ​ជាមួយ​មី​យ៉ា​ន់​ម៉ា

រដ្ឋមន្ត្រីការបរទេស​អូស្ត្រាលី​ ​លោកស្រី​ ​មេ​រី​ស​ ផេ​ន​ (​M​arise​ ​Pay​n​e​) ​និយាយ​ថា​ ​ប្រទេស​របស់​លោកស្រី​បាន​សម្រេច​ផ្អាក​កម្មវិធី​ ​នៃ​កិច្ច​សហប្រតិបត្តិការ​លើ​វិ​ស័​យ​ការពារ​ជាតិ​ជាមួយ​មី​យ៉ា​ន់​ម៉ា​ ​ដើម្បី​ឆ្លើយតប​ទៅ​នឹង​ការ​ប​ង្រ្កា​ប​ដ៏​បង្ហូរ​ឈាម​របស់​របប​ដឹកនាំ​យោធា​ ​ទៅលើ​ក្រុម​បាតុករ​ដ៏​ច្រើន​សម្បើម​ដែល​ប្រឆាំង​នឹង​រដ្ឋប្រហារ​កាលពី​ខែមុន​ ​។​

រដ្ឋបាលខេត្តកំពង់ចាម បង្ហាញប្រវត្តិអ្នកកើតជំងឺកូវីដ-១៩ម្នាក់ ដែលពាក់ព័ន្ធប្រជាពលរដ្ឋ

រដ្ឋបាលខេត្តកំពង់ចាម នៅថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២១នេះ បានបង្ហាញពីប្រវត្តិនៃការធ្វើដំណើររបស់អ្នកកើតជំងឺកូវីដ-១៩ម្នាក់ រស់នៅភូមិអូរកណ្ដោ ឃុំព្រែកក្របៅ ស្រុកកងមាស ខេត្តកំពង់ចាម ដែលបុគ្គលនេះមានការពាក់ព័ន្ធជាមួយប្រជាពលរដ្ឋនៅស្រុកកងមាស និងស្រុកព្រៃឈរ ពិសេសនៅផ្សារព្រៃទទឹង។

សម្តេចតេជោ ហ៊ុន សែន ប្រកាសបិទមណ្ឌលចត្តាឡីស័ក នៅតាមព្រំដែនថៃ ហើយពលករទាំងអស់ ត្រូវបញ្ជូន​ទៅតាមខេត្ត ជាស្រុកកំណើត

ដោយសារតែស្ថានភាព​ឆ្លងជំងឺកូវីដ១៩ នៅប្រទេសថៃ ធូរស្បើយ​ ហើយនៅតាមមណ្ឌលចត្តាឡីស័ក​នានាតាមខេត្តព្រំដែនថៃ រួមទាំង​ពលករខ្មែរ មកពីថៃ ក៏ពិនិត្យលែងរកឃើញកើតជំងឺកូវីដ១៩ សម្តេចតេជោ ហ៊ុន សែន កាលពីថ្ងៃអាទិត្យ ទី៧ ខែមីនា ឆ្នាំ២០២១ បានប្រកាសសម្រេចបិទមណ្ឌលចត្តាឡីស័ក នៅតាមព្រំដែនថៃទាំងអស់​។ ពោលគឺ​ពលករខ្មែរ ដែលធ្វើដំណើរ​ចូលមកពីថៃ គឺចាប់ពីថ្ងៃអាទិត្យ ទី៧ ខែមីនា ត្រូវដឹកតាមឡានកងទ័ព ចេញពីព្រំដែន ឆ្ពោះទៅកាន់ខេត្តរាជធានី ដែលជាស្រុកកំណើតតែម្តង​។

សម្តេចតេជោ ហ៊ុន សែន លើកឡើងពីចំណុចអាទិភាព ៧ចំណុច ក្នុងទិវាអន្តរជាតិនារី ៨មីនាថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២១

ក្នុងសារលិខិត​ អបអរសាទរ​ខួបលើកទី១១០ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២១ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងនូវចំណុចអាទិភាព ៧ចំណុច។ សម្តេច ស្នើគ្រប់ក្រសួងស្ថាប័ន​ពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ សង្គមស៊ីវិល និងវិស័យឯកជន ព្រមទាំង​ប្រជាពលរដ្ឋគ្រប់រូប រួមគ្នាផ្តោតការយកចិត្តទុកដាក់លើចំណុចអាទិភាព ៧ចំណុច​​ ដើម្បីលើកកម្ពស់សិទ្ធិនារី ​រួមមាន៖

អាជ្ញាធរបំភ្លឺជុំវិញពលករដែលកំពុងធ្វើចត្តាឡីស័កម្នាក់នៅសាលាបឋម-អនុវិទ្យាល័យកូនភ្នំ៣២ ដើររអិលដួលបែកក្បាល

ពលករម្នាក់បានបង្ហោះរូបភាពតាមហ្វេសប៊ុករបស់ខ្លួនឈ្មោះអឹម ជីវ័ន្ត កាលពីព្រឹកថ្ងៃទី០៦ មីនា ដែលមានខ្លឹមសារថា មានពលករម្នាក់ ដែលកំពុងធ្វើចត្តាឡីស័កក្នុងមណ្ឌល សាលាបឋម-អនុវិទ្យាល័យកូនភ្នំ៣២ ស្រុកសំពៅលូន បាន ដើររអិលដួលបែកក្បាល ដោយ សារតែគ្រូពេទ្យនៅទីនោះ មិនយកចិត្តទុកដាក់មើលថែ ពិនិត្យ ព្យាបាលពួកគាត់ ។

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ស្នើក្រសួងស្ថាប័នពាក់ព័ន្ធ ត្រូវលើកកម្ពស់តម្លៃស្ត្រី ឲ្យបានទូលំទូលាយ

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានស្នើគ្រប់ក្រសួងស្ថាប័នពាក់ព័ន្ធ ត្រូវលើកកម្ពស់សីល ធម៌សង្គម តម្លៃស្ត្រី និងគ្រួសារខ្មែរ តាមរយៈការពង្រឹងអនុវត្តកម្មវិធី ចិញ្ចឹមកូនបែបវិជ្ជមាន វប្បធម៌អហិង្សា ដើម្បីទប់ស្កាត់អំពើហិង្សាលើស្រ្តី ឆ្នាំ២០១៩-២០២៣ ឲ្យបានទូលំ ទូលាយ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។

រដ្ឋបាលខេត្តកំពង់ចាម ជូនដំណឹងដល់ប្រជាពលរដ្ឋ ស្រុកកងមាស និងស្រុកព្រៃឈរ បន្ទាប់ពីរកឃើញ បុរសជនជាតិខ្មែរម្នាក់ មានវិជ្ជមានកូវីដ-១៩

រដ្ឋបាលខេត្តកំពង់ចាម នៅថ្ងៃទី ០៨ ខែមីនា ឆ្នាំ ២០២១ នេះ បានចេញសេចក្តីប្រកាសព័ត៌មាន ជូនដល់ប្រជាពលរដ្ឋ នៅក្នុងស្រុកកងមាស និងស្រុកព្រៃឈរ បន្ទាប់ពីបានរកឃើញករណីវិជ្ជមាន កូវីដ-១៩ លើបុរសជនជាតិខ្មែរម្នាក់ ឈ្មោះ ម៉ី ស៊ីថាន អាយុ ២៧ឆ្នាំ រស់នៅភូមិអូរកណ្តោ ឃុំព្រែកក្របៅ ស្រុកកងមាស ខេត្តកំពង់ចាម ។

ក្រសួងសុខាភិបាល បញ្ជាក់ថា ការចាក់វ៉ាក់សាំងកូវីដ-១៩ គឺធ្វើឡើងជារៀងរាល់ថ្ងៃ ទាំងថ្ងៃសៅរ៍ ថ្ងៃអាទិត្យ និងថ្ងៃឈប់សម្រាក ផងដែរ

ក្រសួងសុខាភិបាល បញ្ជាក់ថា ការចាក់វ៉ាក់សាំងកូវីដ-១៩ គឺធ្វើឡើងជារៀងរាល់ថ្ងៃ ទាំងថ្ងៃសៅរ៍ ថ្ងៃអាទិត្យ និងថ្ងៃឈប់សម្រាក ផងដែរ