ប្រជាពលរដ្ឋ១១៥គ្រួសារ នៅក្នុងក្រុងសៀម​រាប ស្ម័គ្រចិត្តចេញពីតំបន់មិនរៀបរយ ដោយ​ទទួលយកដំណោះស្រាយ ទៅរស់នៅលើ​ដី​ឡូត៌ថ្មីដោយស្របច្បាប់ ដើម្បីចូលរួម​អភិវឌ្ឍក្រុងទេសចរណ៍អង្គ-សៀមរាប

បងប្អូនប្រជាពលរដ្ឋ ១១៥គ្រួសារ ដែលមានលំនៅដ្ឋានមិនរៀបរយលើចំណីផ្លូវ ដែលស្ថិតក្នុងគម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវ៣៨ខ្សែ នៃក្រុងសៀមរាប បានស្ម័គ្រចិត្តចូលរួមចាប់ឆ្នោត ទទួលយករបបគោលនយោបាយរបស់រាជរដ្ឋាភិបាល ដើម្បីផ្លាស់ប្តូរការរស់នៅ ពីទីតាំងចាស់ដែលមិនស្របច្បាប់ ទៅរស់នៅលើទីតាំងដីឡូត៍ថ្មីដោយស្របច្បាប់ ក្នុងតំបន់អភិវឌ្ឍភូមិធម្មជាតិ រុនតាឯក ឃុំរុនតាឯក នៃស្រុកបន្ទាយស្រី។

       បងប្អូនប្រជាពលរដ្ឋ ១១៥គ្រួសារ ដែលមានលំនៅដ្ឋានមិនរៀបរយលើចំណីផ្លូវ   ដែលស្ថិតក្នុងគម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវ៣៨ខ្សែ នៃក្រុងសៀមរាប បានស្ម័គ្រចិត្តចូលរួមចាប់ឆ្នោត ទទួលយករបបគោលនយោបាយរបស់រាជរដ្ឋាភិបាល ដើម្បីផ្លាស់ប្តូរការរស់នៅ ពីទីតាំងចាស់ដែលមិនស្របច្បាប់ ទៅរស់នៅលើទីតាំងដីឡូត៍ថ្មីដោយស្របច្បាប់ ក្នុងតំបន់អភិវឌ្ឍភូមិធម្មជាតិ រុនតាឯក ឃុំរុនតាឯក នៃស្រុកបន្ទាយស្រី។

បងប្អូនប្រជាពលរដ្ឋទាំងអស់នេះ មកពីសង្កាត់គោកចកចំនួន៩១គ្រួសារ សង្កាត់ស្លក្រាម ១៥គ្រួសារ និងមកពីសង្កាត់ស្វាយដង្គំចំនួន៩គ្រួសារ ដែលជាចំនួនថ្មីបន្ថែមទៀត ក្រៅពីចំនួនជាង៤០០គ្រួសាកាលពីរលើកមុន ដែលបានចាកចេញពីតំបន់ចំណីដងស្ទឹងសៀមរាប  ។  ការចាប់ឆ្នោតទទួលយកដីឡូត៍ថ្មីនេះ បានធ្វើឡើងនៅសាលាខេត្តសៀមរាប នៅព្រឹកថ្ងៃសៅរិ៍ ទី០៦ ខែមីនា ឆ្នាំ២០២១ ក្រោមវត្តមានរបស់មន្រ្តីនៃក្រុមការងារជំនាញ ដែលរៀបចំឡើងដោយមន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់ និង សុរិយោដីខេត្ត សហការជាមួយអាជ្ញាធរជាតិអប្សរា រដ្ឋបាលខេត្ត រដ្ឋបាលក្រុង និងអាជ្ញាធរមូលដ្ឋានផងដែរ  ។

       អ្នកស្រី ឈុន អេង មកពីខេត្តកំពង់ធំ រស់នៅខេត្តសៀមរាបក្នុងឆ្នាំ២០០៣  លោក លី សុភ័ណ្ឌ មកពីរាជធានីភ្នំពេញក្នុងឆ្នាំ២០០៣  និងលោកស្រី សៀង វ៉ាន់ហួរ ស្រុកកំណើតនៅខេត្តសៀមរាប ដែលបច្ចុប្បន្នអ្នកទាំង៣ រស់នៅក្នុងសង្កាត់គោកចក បានបង្ហាញនូវការពេញចិត្ត ចំពោះដំណោះស្រាយគោលនយោបាយនេះ ថា ពិតជាស្ថិតក្នុងតម្លៃមួយដែលមិនអាចនឹកស្មានដល់ ពួកគាត់រស់នៅលើដីចំណីផ្លូវរបស់រដ្ឋ តែបានមកវិញ គឺដីកម្មសិទ្ធិដោយស្របច្បាប់។

       គួរបញ្ជាក់ផងដែរថា របបគោលនយោបាយដែលបងប្អូនទាំង១១៥គ្រួសារថ្មីនេះត្រូវបានទទួល   គឺទំហំផ្ទៃដីលំនៅដ្ឋាន២០ម៉ែត្រ គុណនឹង៣០ម៉ែត្រ នៅតំបន់ភូមិអភិវឌ្ឍន៍ ឃុំរុនតាឯក នៃស្រុកបន្ទាយស្រ្តី ។ លោក ទិត សុខុម ប្រធានភូមិត្រពាំងសេះ សង្កាត់គោកចក បានបង្ហាញចំណាប់អារម្មណ៍របស់ខ្លួនថា៖ ទីតាំងថ្មី គឺជាគោលដៅដ៏ប្រសើរសម្រាប់ជីវភាពរបស់ពួកគាត់ ជាពិសេសនោះគឺភាពកក់ក្តៅនៃជីវិត ដែលពួកគាត់បានរស់នៅលើដីកម្មសិទ្ធិដោយស្របច្បាប់ ។

សូមបញ្ជាក់ថា បច្ចុប្បន្នក្រុមការងារបានធ្វើរៀបចំហេដ្ឋារចនាសម្ព័ន្ធការបោះបង្គោលព្រំ ការដាក់លេខដីឡូតិ៍. ការរៀបចំប្រព័ន្ធភ្លើង   អណ្តូង និងបង្គន់អនាម័យ ហើយក្រុមការងារនឹងសម្របសម្រួលជូនប្រជាពលរដ្ឋទៅពិនិត្យទីតាំងដីថ្មី ក្នុងការរៀបចំទីលំនៅដ្ឋានថ្មី ដោយសហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តសៀមរាប និងអាជ្ញាធរមូលដ្ឋាន ។ ម៉្យាងទៀត ក្រុមការងារនឹងចុះជួបប្រជាពលរដ្ឋដែលនៅសេសសល់ ដើម្បីណែនាំឲ្យពួកគាត់បំពេញឯកសារ ទទួលយកការដោះស្រាយទៅទីតាំងថ្មីនេះផងដែរ ៕

Leave a Reply