មីយ៉ាន់ម៉ា៖ សហជីពពាណិជ្ជកម្មធំៗរបស់ប្រទេសមីយ៉ាន់ម៉ា បានអំពាវនាវដល់សមាជិកទាំងអស់ឲ្យបិទទ្វារសេដ្ឋកិច្ចចាប់ពីថ្ងៃទី៨ ខែមីនានេះ ដើម្បីចូលរួមយុទ្ធ នាការណ៍ប្រឆាំងនឹងរដ្ឋប្រហារកាលពីខែមុន ដើម្បីបង្កើនសម្ពាធលើយោធាមីយ៉ាន់ម៉ាដែលបានប្រើអាវុធបាញ់ និងបានកាន់កាប់មន្ទីរពេទ្យនៅក្នុងទីក្រុងសំខាន់ យ៉ាំងហ្គោន មួយថ្ងៃបន្ទាប់ពីការតវ៉ាដ៏ធំសម្បើម ។
សារព័ត៌មានក្នុងស្រុកបានរាយការណ៍ថា សាក្សីបានរាយការណ៍ពីសំឡេងនៃការផ្ទះអាវុធ ឬគ្រាប់បែបនៅតាមខណ្ឌជាច្រើនក្នុងរដ្ឋធានីពាណិជ្ជកម្ម បន្ទាប់ពីឈានចូលយប់ជ្រៅ ខណៈទាហានបានឈានចូលកាន់កាប់មន្ទីរពេទ្យ និងសាកលវិទ្យាល័យនានា។ តែគេមិនដឹងថា មានមនុស្សស្លាប់ ឬរបួសទេ ។ ការបង្ហាញកម្លាំងពង្រាយបានកើតមានឡើង បន្ទាប់ពីការតវ៉ាទូទាំងប្រទេសទ្រង់ទ្រាយធំបានកើតមាន ចាប់តាំងពីរដ្ឋប្រហារថ្ងៃទី១ ខែកុម្ភៈ ហើយសម្ព័ន្ធភាពនៃសហជីពចំនួន៩បាននិយាយថា ពួកគេមានផែនការបន្តបិទទ្វារសេដ្ឋកិច្ចទាំងស្រុង ។
មន្ត្រីម្នាក់ពីគណបក្សរបស់លោកស្រី អោង សាន ស៊ូជី បានស្លាប់កណ្តាលយប់នៅក្នុងការឃុំខ្លួនរបស់ប៉ូលិស ។ មន្ត្រីរបស់គណបក្សសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យ (NLD) លោក ឃីន មោង ឡេត អាយុ៥៨ឆ្នាំជាសមាជិកសភាមូស្លីមម្នាក់ក្នុងចំណោមពីរនាក់ត្រូវបានជាប់ឆ្នោតកាលពីឆ្នាំ២០២០ បានស្លាប់នៅយប់ថ្ងៃសៅរ៍ ឈានចូលថ្ងៃអាទិត្យកន្លងទៅនេះ ៕