សុវណ្ណី ឡោ

សុវណ្ណី ឡោ

កម្ពុជា ត្រៀមខ្លួនជានិច្ចធ្វើប្រតិបត្តិការ ដ៏ជិតស្និទ្ធជាមួយអារ៉ាប៊ីសាអ៊ូឌីត ដើម្បីលើកកម្ពស់ទំនាក់ទំនងមិត្តភាព

សម្តេច សាយ ឈុំ ប្រមុខរដ្ឋស្តីទី បានថ្លែងថា កម្ពុជាត្រៀមខ្លួនជានិច្ចក្នុងការ ធ្វើកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធ ជាមួយអារ៉ាប៊ីសាអ៊ូឌីត ដើម្បីលើកកម្ពស់ទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការផងដែរ

សម្តេចតេជោ ហ៊ុន សែន បង្ហាញសារៈប្រយោជន៍ និងភាពចាំបាច់នៃទន្លេ ផ្សារភ្ជាប់នឹងការរស់នៅរបស់មនុស្សលោក ក្នុងពិធីបុណ្យទន្លេលើកទី៧

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានចេញសារលិខិត លើកឡើងអំពីសារៈប្រយោជន៍ និងភាពសំខាន់ចាំបាច់របស់ទន្លេ ផ្សារភ្ជាប់ជាមួយនឹងការរស់នៅរបស់មនុស្សលោក និងធម្មជាតិ មិនអាចកាត់ផ្ដាច់បាន, ដែលសារលិខិតនេះ បានធ្វើឡើងក្នុងឱកាសពិធីបុណ្យទន្លេ លើកទី៧ ចាប់ពីថ្ងៃទី០៨-១០ ខែមីនា ឆ្នាំ២០២៣ នៅខេត្តកំពង់ធំ ក្រោមប្រធានបទ «ទន្លេរបស់យើង ដើម្បីបច្ចុប្បន្ន និងអនាគត»

សម្តេចភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី អញ្ជើញទទួលសារតាំងពី ឯកឧត្តម Mohammed Israeli A.Dahlwy ឯកអគ្គរាជទូតតែងតាំងថ្មី នៃព្រះរាជាណាចក្រអារ៉ាប៊ីសាអ៊ូឌីត

ព្រឹកថ្ងៃព្រហស្បតិ៍ ៣រោច ខែផល្គុន ឆ្នាំខាល ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៣ នៅវិមានព្រឹទ្ធសភា វេលាម៉ោង ០៩:០០នាទីសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញទទួលសារតាំងពី ឯកឧត្តម Mohammed Israeli A.Dahlwy ឯកអគ្គរាជទូតតែងតាំងថ្មី នៃព្រះរាជាណាចក្រអារ៉ាប៊ីសាអ៊ូឌីត

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ ប្រធានក្រុមការងារយុវជនគណបក្សខេត្តត្បូងឃ្មុំ បន្តជួបសំណេះសំណាលប្រគល់ថវិកាដល់ យុវជនគណបក្សក្នុងរចនាសម្ព័ន្ធស្រុកតំបែរ

ឯកឧត្ដមបណ្ឌិត ជាម ច័ន្ទសោភ័ណ សមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារយុវជនគណបក្សខេត្តត្បូងឃ្មុំ នាថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២៣ បានបន្តអញ្ជើញជួបសំណេះសំណាល និងផ្តល់ថវិកា ដល់ក្រុមការងារយុវជនគណបក្សក្នុងរចនាសម្ព័ន្ធស្រុកតំបែរ នៅស្នាក់ការគណបក្សស្រុកតំបែរ

អភិបាលខេត្តកំពង់ចាម អញ្ជើញបើកការដ្ឋានស្ថាបនាផ្លូវក្រាលកៅស៊ូ ១៣គីឡូម៉ែត្រ នៅស្រុកព្រៃឈរ

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៣ បានអញ្ជើញបើកការដ្ឋានស្ថាបនាផ្លូវក្រាលកៅស៊ូប្រភេទ DBSTមួយខ្សែ ទទឹងប្រវែង ៦ម៉ែត្រ បណ្ដោយប្រវែង ១៣គីឡូម៉ែត្រ ចេញពីឃុំបឹងណាយ ទៅឃុំក្រូច ក្នុងស្រុកព្រៃឈរ

សម្ដេចតេជោ៖ រឿងវប្បធម៌ជាតិ អ្វីៗត្រូវធ្វើឡើងដោយមានក្បួនខ្នាតត្រឹមត្រូវ មិនដូច្នោះវាស្មើនឹងការបំផ្លាញទៅវិញ

នៅថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២៣នេះ បានសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានផ្ញើសារសំឡេងពិសេសទៅកាន់បងប្អូនជនរួមជាតិ ជាពិសេសជូនទៅលោកស្រី ទ្រី ដាណា ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ពាក់ព័ន្ធការមិនយល់គ្នាលើការស្លៀកពាក់បុរាណនៅប្រាសាទអង្គរវត្ត។ សម្ដេចតេជោ បញ្ជាក់ថា អ្វីៗត្រូវធ្វើឡើងដោយមានក្បួនខ្នាតត្រឹមត្រូវច្បាស់លាស់ ពាក់ព័ន្ធនឹងរឿងវប្បធម៌ជាតិនេះ បើមិនដូច្នោះទេ វាស្មើនឹងការបំផ្លាញនូវវប្បធម៌ខ្មែរទៅវិញទេ

សម្តេចតេជោ ហ៊ុន សែន ផ្ញើសារពាក់ព័ន្ធវិវាទរវាងលោកស្រី ទ្រី ដាណា និងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ

នៅព្រឹកថ្ងៃពុធ ទី០៨ ខែមីនា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានចេញសារពិសេសមួយឆ្លើយតបនឹងវិវាទរវាងលោកស្រី ទ្រី ដាណា ជាមួយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ពាក់ព័ន្ធបំណងបង្ហាញសម្លៀកបំពាក់បែបបុរាណក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្ត

ឯកឧត្តម សុខ ឥសាន៖ ការផ្តន្ទាទោស កឹម សុខា គឺតុលាការកម្ពុជាបានអនុវត្តទៅតាមច្បាប់របស់កម្ពុជា រីឯករណីដកប្រព័ន្ធអនុគ្រោះពន្ធEBA គឺជារឿងរវាងកម្ពុជា និងសហភាពអឺរ៉ុប

ឯកឧត្តម សុខ ឥសាន្ត អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានមានប្រសាសន៍ថា កម្ពុជាមិនព្រួយបារម្ភឡើយពីការបាត់បង់ប្រព័ន្ធអនុគ្រោះពន្ធEBA ពីសហភាពអឺរ៉ុប ត្បិតកម្ពុជាបានប៉ះពាល់បន្តិចពីការដក២០% នៃផ្នែកខ្លះរបស់ប្រព័ន្ធអនុគ្រោះពន្ធនេះ

សម្តេចប្រមុខរដ្ឋស្តីទី ៖ ក្រោមម្លប់សន្តិភាព ស្រ្តីបានក្លាយជាកម្លាំងចលករ ជំរុញកំណើនសេដ្ឋកិច្ចជាតិ

សម្តេច សាយ ឈុំ ប្រមុខរដ្ឋស្តីទី នៃកម្ពុជា បានថ្លែងថា ក្រោមម្លប់នៃសន្តិភាព ស្រ្តីកម្ពុជា បានក្លាយជាកម្លាំងចលករ ដែលរួមចំណែកជំរុញ កំណើនសេដ្ឋកិច្ចជាតិ និងការអភិវឌ្ឍសង្គមផងដែរ

ចំនួនស្រ្តីជាមន្រ្តីរាជការនៅខេត្តកោះកុង កើនឡើងគួរឱ្យកត់សម្គាល់

ចំនួនស្រ្តីរាប់ចាប់ពីអភិបាលខេត្តរហូតដល់សមាជិកក្រុមប្រឹក្សាឃុំសង្កាត់នៅខេត្តកោះកុង បានកើនឡើងគួរឱ្យកត់​សម្គាល់ គ្រាមានការយកចិត្តទុកខ្ពស់ផ្នែកវិស័យយេនឌ័ររបស់រាជរដ្ឋាភិបាលកម្ពុជា