សុវណ្ណី ឡោ

សុវណ្ណី ឡោ

សម្តេចភក្តី សាយ ឈុំ អនុញ្ញាតជូន គណៈប្រតិភូស្រ្តី ចូលជួបសម្តែងការគួរសម ក្នុងឱកាសពិធីអបអរសាទរខួបទី១១២ ទិវាអន្តរជាតិនារី ៨ មីនា ២០២៣

ព្រឹកថ្ងៃច័ន្ទ ១៥កើត ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោង ០៩´:០០នាទី សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតជូន គណៈប្រតិភូស្រ្តី ដែលដឹកនាំដោយ លោកជំទាវកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី ចូលជួបសម្តែងការគួរសម ក្នុងឱកាសប្រារព្ធពិធីអបអរសាទរ ទិវាអន្តរជាតិនារី ៨ មីនា ២០២៣

ទឹកធ្លាក់ភ្នំខៀវអូរតាវ៉ៅ ក្លាយជារម្មណីយដ្ឋានទេសចរណ៍ធម្មជាតិ ដ៏មានសក្តានុពលនៅខេត្តប៉ៃលិន បន្ទាប់ពីរដ្ឋបាលខេត្ត ស្ថាបនាផ្លូវបេតុងអាមេរួចរាល់

រមណីយដ្ឋានធម្មជាតិទឹកធ្លាក់ភ្នំខៀវអូរតាវ៉ៅ មានចម្ងាយចេញពីផ្លូវជាតិលេខ ៥៧ ប្រមាណជាង ៧គីឡូម៉ែត្រ ស្ថិតក្នុងភូមិខ្លុង សង្កាត់ឣូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន ហើយរមណីយដ្ឋាននេះ មានទេសភាពល្អ ស្រស់ស្អាតជាងគេបំផុតនៅក្នុងខេត្ត ដោយមានទឹកជ្រោះថ្លាឆ្វង់ ហូរកាត់ផ្ទាំងថ្ម ជាច្រើនដំណាក់ រហូតដល់ ៧ជាន់ ជាមួយសម្រស់ធម្មជាតិនៅអមទឹកហូរ ពេលភ្ញៀវទេសចរណ៍ចូលទៅលេងកម្សាន្ត ធ្វើឱ្យត្រជាក់ បំបាត់ទុក្ខកង្វល់ និងមានអារម្មណ៍ស្រស់ថ្លាថែមទៀតផង

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ ទទួលជួបពិភាក្សាការងារជាមួយលោក អ៊ុង ហាំងភីង (ONG HANGPING) អគ្គនាយកក្រុមហ៊ុន Sunview Group Berhad មកពីប្រទេសម៉ាឡេស៊ី

នារសៀលថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៣ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ ទទួលជួបពិភាក្សាការងារជាមួយលោក អ៊ុង ហាំងភីង (ONG HANGPING) អគ្គនាយកក្រុមហ៊ុន Sunview Group Berhad មកពីប្រទេសម៉ាឡេស៊ី ដើម្បីសិក្សាស្វែងយល់លើការវិនិយោគវិស័យថាមពលបន្ទះសូឡាខ្នាតធំនៅខេត្តត្បូងឃ្មុំ

ចាស់ជរាគ្មានទីពឹង ៤៩នាក់ ទទួលប្រាក់ឧបត្ថម្ភពីមូលមូលនិធិចាស់ជរា របស់ឯកឧត្តម អុី ឈាន និងលោកជំទាវ បាន ស្រីមុំ

ឯកឧត្តម សៅ សារ៉ាត់ តំណាងលោកជំទាវ បាន ស្រីមុំ អភិបាលនៃគណ:អភិបាលខេត្តប៉ៃលិន និងជាប្រធានមូលនិធិចាស់ជរាគ្មានទីពឹងខេត្តប៉ៃលិន រួមនឹងក្រុមការងារមូលនិធិគាំទ្រសុខភាព និងសង្គ្រោះបន្ទាន់ជនចាស់ជរាគ្មានទីពឹង កាលពីព្រឹកថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៣បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ និងបើកប្រាក់ឧបត្ថម្ភប្រចាំខែមីនា ឆ្នាំ២០២៣ ជូនដល់លោកយាយ លោកតា ចំនួន៤៩នាក់ ដោយក្នុងម្នាក់ៗទទួលបាន អង្ករ២៥គីឡូ មី១កេស អាវរងា១ ជែលលាងដៃ១ដប និថវិកា១០០.០០០រៀល(មួយសែនរៀលគត់)

ខេត្តប៉ៃលិន ប្រជុំត្រៀមរៀបចំការធ្វើសង្រ្កាន្តឆ្នាំថ្មី ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នាពេលខាងមុខ

នៅសាលាខេត្ត នារសៀលថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៣ លោក ជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន និងជាប្រធានគណៈកម្មការរៀបចំបុណ្យជាតិ និងអន្តរជាតិខេត្ត បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាត្រៀមរៀបចំការធ្វើសង្រ្កាន្តឆ្នាំថ្មី នាពេលខាងមុខនេះ  ដើម្បីបង្កបរិយាកាស សប្បាយរីករាយ ដល់បងប្អូនប្រជាពលរដ្ឋទាំងក្នុងខេត្ត និងក្រៅខេត្ត មកលេងកំសាន្តនៅខេត្តប៉ៃលិន នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំថោះ បញ្ចស័កព.ស ២៥៦៧ គ.ស ២០២៣ ប្រកបដោយបរិយាកាសសប្បាយរីករាយ ក្រោមម្លប់សន្តិភាព

មន្ទីរអប់រំ យុវជន និងកីឡាខេត្តប៉ៃលិន បិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំសិក្សាឆ្នាំ២០២១-២០២២

រសៀលថ្ងៃទី០៣ ខែមិនា ឆ្នាំ២០២៣ មន្ទីរអប់រំ យុវជន និងកីឡាខេត្តប៉ៃលិន បានបិទសន្និបាតបូកសរុបលទ្ធផលការងារ ឆ្នាំសិក្សាឆ្នាំ២០២១-២០២២ និងលើកទឹសដៅបន្ត ឆ្នាំសិក្សា២០២២-២០២៣ ស្ថិតក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់លោកជំទាវ បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន

ញត្តិគាំទ្រ របស់គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តប៉ៃលិន

ក្នុងនាមគណៈកម្មាធិការគណបក្សខេត្តប៉ៃលិន សូមប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះសាលក្រមរបស់តុលាការដែលបានផ្តន្ទាទោសជនជាប់ចោទ កឹម សុខា ពីបទ “សន្និដ្ឋិភាពជាមួយបរទេស ឬ បទឃុបឃិតត្រូវរ៉ូវគ្នាជាមួយបរទេស” ដែលត្រូវបានចាប់ខ្លួនក្នុងបទល្មើសជាក់ស្ដែង កាលពីថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧

ខុទ្ទកាល័យសម្តេចប្រធានព្រឹទ្ធសភា ចុះពិនិត្យទីតាំងត្រៀមលក្ខណៈរៀបចំពិធីកាត់ឬសសីមា វត្តជីខលើ ស្រុកស្រែអំបិល ខេត្តកោះកុង…

ព្រឹកថ្ងៃសៅរ៍ ១៣កើត ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងទី៤ ខែមីនា ឆ្នាំ២០២២ ខុទ្ទកាល័យសម្តេចប្រធានព្រឹទ្ធសភា ដែលដឹកនាំដោយ លោកជំទាវ សាយ ចាន់ណាក់ នាយិការងខុទ្ទកាល័យសម្តេចប្រធានព្រឹទ្ធសភា សហការជាមួយរដ្ឋបាលខេត្តកោះកុង បានអញ្ជើញចុះពិនិត្យទីតាំងត្រៀមលក្ខណៈរៀបចំពិធីកាត់ឬសសីមា និងសមិទ្ធផលនានា ក្នុងវត្តជីខលើ ដែលស្ថិតនៅក្នុងភូមិជិខ ឃុំជីខលើ ស្រុកស្រែអំបិល ខេត្តកោះកុង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត សម្តេចវិបុលសេនាភក្តី សាយ​ ឈុំ ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣ ដោយមានការអញ្ជើញចូលរួមពីព្រះសង្ឃ គណៈកម្មការអាចារ្យវត្ត និងអាជ្ញាធរពាក់ព័ន្

អភិបាលខេត្តប៉ៃលិន ជំរុញឱ្យមានការចូលរួមផុលផុសស្តីពី កម្ពុជាធ្វើជាម្ចាស់ផ្ទះ ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣

នារសៀលថ្ងៃទី ០៣ ខែ មីនា ឆ្នាំ២០២២ រដ្ឋបាលខេត្តប៉ៃលិនបានរៀបចំបិទសន្និបាតមន្ទីរអប់រំ យុវជន និងកីឡាខេត្តប៉ៃលិន ឆ្នាំ២០២១-២០២២ និងលើកទិសដៅអនុវត្តការងារបន្ត ឆ្នាំ២០២៣ ក្រោមអធិបតីភាព លោកស្រីបាន ស្រីមុំ អភិបាលខេត្តប៉ៃលិន

លោកជំទាវ មិថុនា ភូថង អញ្ជើញស្វាគមន៍ ឯកឧត្តម អ៊ុម រម្យណី រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា ក្នុងពិធីបិទសន្និបាតបូកសរុបវាយតម្លៃការងារអប់រំ យុវជន និងកីឡាខេត្តកោះកុង ឆ្នាំសិក្សា២០២១-២០២២ និងលើកទិសដៅការងារឆ្នាំសិក្សា ២០២២-២០២៣

លោកជំទាវ មិថុនា ភូថង អភិបាលនៃគណៈអភិបាលខេត្តកោះកុង បានសម្តែងនូវការនឹករលឹក និងសួរសុខទុក្ខដល់មន្រ្តីអប់រំ បុគ្គលិកសិក្សា លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ទូទាំងខេត្ត វិស័យឯកជន ក៏ដូចជាអង្គការដៃគូសហប្រតិបត្តិការលើវិស័យអប់រំ យុវជន និងកីឡាក្នុងខេត្តទាំងអស់ និងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងសូមកោតសរសើរចំពោះរាល់សមិទ្ធផលការងារដែលលោក លោកស្រីជាមន្ត្រីអប់រំ គ្រប់លំដាប់ថ្នាក់ អង្គការជាតិ អន្តរជាតិ និងដៃគូអភិវឌ្ឍទាំងអស់ ដែលបានខិតខំជួយអភិវឌ្ឍវិស័យ អប់រំ យុវជន និងកីឡាក្នុងខេត្តកោះកុង