ឯកឧត្តម សុខ ឥសាន៖ ការផ្តន្ទាទោស កឹម សុខា គឺតុលាការកម្ពុជាបានអនុវត្តទៅតាមច្បាប់របស់កម្ពុជា រីឯករណីដកប្រព័ន្ធអនុគ្រោះពន្ធEBA គឺជារឿងរវាងកម្ពុជា និងសហភាពអឺរ៉ុប

ឯកឧត្តម សុខ ឥសាន្ត អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានមានប្រសាសន៍ថា កម្ពុជាមិនព្រួយបារម្ភឡើយពីការបាត់បង់ប្រព័ន្ធអនុគ្រោះពន្ធEBA ពីសហភាពអឺរ៉ុប ត្បិតកម្ពុជាបានប៉ះពាល់បន្តិចពីការដក២០% នៃផ្នែកខ្លះរបស់ប្រព័ន្ធអនុគ្រោះពន្ធនេះ

ឯកឧត្តម សុខ ឥសាន្ត អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានមានប្រសាសន៍ថា កម្ពុជាមិនព្រួយបារម្ភឡើយពីការបាត់បង់ប្រព័ន្ធអនុគ្រោះពន្ធEBA ពីសហភាពអឺរ៉ុប ត្បិតកម្ពុជាបានប៉ះពាល់បន្តិចពីការដក២០% នៃផ្នែកខ្លះរបស់ប្រព័ន្ធអនុគ្រោះពន្ធនេះ។

ឯកឧត្តមអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានបន្តថា ដើម្បីអាចប្រកួតប្រជែងឱ្យបានស្មើមុខមាត់ជាមួយបណ្តាប្រទេសជាដៃគូពាណិជ្ជកម្ម នោះកម្ពុជាមិនព្រួយបារម្ភឡើយខណៈសហភាពអឺរ៉ុបក៏នឹងត្រៀមដកកម្ពុជាចេញពីបញ្ជីអនុគ្រោះពន្ធរបស់ខ្លួន នាពេលអនាគត នៅពេលណា កម្ពុជារលាស់ខ្លួនចេញពីប្រទេសដែលមានប្រាក់ចំណូលទាប ទៅជាប្រទេសមានប្រាក់ចំណូលមធ្យមនាឆ្នាំ២០៣០ខាងមុខ។  

ឯកឧត្តម សុខ ឥសាន្ត បានចាត់ទុកថា ការទាញករណីផ្តន្ទាទោសលោក កឹម សុខា ដើម្បីដកហូតEBAទាំងស្រុងនោះ គឺជាទង្វើជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់កម្ពុជា។ ជ្រៀតជ្រែកត្រង់ថា ករណីលោក កឹម សុខា តុលាការកម្ពុជាបានអនុវត្តទៅតាមច្បាប់របស់កម្ពុជា។ ដោយឡែក ករណីដកប្រព័ន្ធអនុគ្រោះពន្ធEBAគឺជារឿងរវាងកម្ពុជា និងសហភាពអឺរ៉ុប។ 

ឯកឧត្តម សុខ ឥសាន្ត បានបន្តថា ទោះដកមិនដក អ្នកនាំពាក្យបក្សកាន់អំណាចរូបនេះចាត់ទុកថា កម្ពុជានៅតែអាចធ្វើពាណិជ្ជកម្មជាមួយបណ្តាប្រទេសទាំងនោះបាន ហើយក៏មិនប៉ះពាល់ដល់សេដ្ឋកិច្ចជាតិ ឬធ្វើឱ្យពលរដ្ឋខ្មែរបាត់បង់ការងារអ្វីឡើយ ខណៈលោកសង្ឃឹមថា សហភាពអឺរ៉ុបមិនដកប្រព័ន្ធអនុគ្រោះពន្ធEBA ពីកម្ពុជានោះទេ។

Leave a Reply