សុវណ្ណី ឡោ

សុវណ្ណី ឡោ

ឯកឧត្ដម អ៊ុន ចាន់ដា បង្ហាញនូវសមិទ្ធផល សំខាន់ៗមួយចំនួន ដែលខេត្តកំពង់ចាម សម្រេចបាន ក្នុងឆ្នាំ២០២២ កន្លងទៅ

នៅក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារ ប្រចាំឆ្នាំ២០២២ និងទិសដៅ ឆ្នាំ២០២៣ របស់រដ្ឋបាល ខេត្តកំពង់ចាម ដែលប្រារព្ធធ្វើឡើង នាថ្ងៃទី១៣ ខែមីនាឆ្នាំ២០២៣ នៅសាសសន្និសីទសាលា ខេត្តកំពង់ចាម នេះ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាល ខេត្តកំពង់ចាម បានបង្ហាញនូវសមិទ្ធផលសំខាន់ៗ មួយចំនួន ដែលសម្រេចបាន ក្នុងឆ្នាំកន្លងទៅ ។ សន្និបាតនេះ មានការអញ្ជើញចូលរួមជាអធិបតី ពីឯកឧត្ដម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត និងលោក លោកស្រីជាអភិបាលរងខេត្ត ព្រមទាំង ថ្នាក់ដឹកនាំមន្ទីរ អង្គភាព កងកម្លាំងទាំង៣ និងអាជ្ញាធរមូលដ្ឋាន ជាច្រើន រូបទៀត ផងដែរ

២ខែឆ្នាំនេះ អគ្គនាយកដ្ឋានពន្ធដារ ប្រមូលចំណូលជាង៥៣៩លានដុល្លារ ស្មើនឹងជាង១៥% នៃផែនការ

រយៈពេល២ខែ ឆ្នាំ២០២៣ ចំណូលពន្ធ-អាករ ដែលអគ្គនាយកដ្ឋានពន្ធដារ ប្រមូលបានជាក់ស្តែង តាមប្រព័ន្ធគ្រប់គ្រងទិន្នន័យចំណូលអនឡាញ ជាង៥៣៩លានដុល្លារ ស្មើនឹងជាង១៥% នៃផែនការច្បាប់ ស្តីពីហិរញ្ញវត្ថុ សម្រាប់ការគ្រប់គ្រងប្រចាំឆ្នាំ២០២៣

អ្នកនាំពាក្យក្រសួងយុត្តិធម៌ ឆ្លើយតបទៅនឹងសេចក្តីថ្លែងការណ៍ របស់មេធាវី លោក កឹម សុខា

ឯកឧត្តម ជិន ម៉ាលីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ បានផ្តល់ជាយោបល់ផ្នែកច្បាប់ខ្លះ ឆ្លើយតបទៅនឹងសេចក្តីថ្លែងការណ៍របស់មេធាវី លោក កឹម សុខា

២ខែដំបូង កម្ពុជារកចំណូលបានជិត ៨០លានដុល្លារ ពីការនាំចេញជ័រកៅស៊ូ និងឈើកៅស៊ូ

រយៈពេល២ខែ ឆ្នាំ២០២៣នេះ កម្ពុជារកចំណូលបានជិត ៨០លានដុល្លារ ពីការនាំចេញជ័រកៅស៊ូ និងឈើកៅស៊ូ។ នេះបើតាមរបាយការណ៍ របស់អគ្គនាយកដ្ឋានកៅស៊ូ

ប្រមុខរដ្ឋស្ដីទី អំពាវនាវដល់ពលរដ្ឋ ទៅបោះឆ្នោតតំណាងរាស្ដ្រ ឲ្យបានគ្រប់ៗគ្នា ដើម្បីជ្រើសរើសអ្នក ដឹកនាំប្រទេសជាតិ

សម្តេច សាយ ឈុំ ប្រមុខរដ្ឋស្តីទីកម្ពុជា បានអំពាវនាវដល់ប្រជាពលរដ្ឋ អញ្ជើញទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នៃរដ្ឋសភានីតិកាលទី៧ នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខ ឲ្យបានគ្រប់ៗគ្នា ដើម្បីជ្រើសរើសអ្នកដឹកនាំប្រទេសជាតិ ឲ្យរីកចម្រើនរុងរឿងថ្កើងថ្កានលើគ្រប់វិស័យ

អភិបាលខេត្តប៉ៃលិន អញ្ជើញចូលរួមពិធីសំណេះសំណាលជាមួយប្រជាពលរដ្ឋដែលរងផលប៉ះពាល់នៃគម្រោងសាងសង់វារីអគ្គិសនីស្ទឹងពោធិ៍សាត់១

ព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានអញ្ជើញចូលរួមពិធីសំណេះសំណាលជាមួយប្រជាពលរដ្ឋដែលរងផលប៉ះពាល់នៃគម្រោងសាងសង់វារីអគ្គិសនីស្ទឹងពោធិ៍សាត់១ និងពិនិត្យមើលវឌ្ឍនភាពនៃការសាងសង់ វារីអគ្គិសនី ក្រោមអធិបតីភាពសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាចក្រកម្ពុជា

រដ្ឋបាល​ខេត្ត​កំពង់ចាម​ បានអនុវត្តយ៉ាងសកម្ម និងប្រកបដោយស្មារតី ទទួលខុសត្រូវខ្ពស់ នូវគោលនយោបាយ និងគោលការណ៍នានារបស់រាជរដ្ឋាភិបាលកម្ពុជា

អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា​ បាន​ថ្លែងថា​ រដ្ឋបាលខេត្តបានអនុវត្តយ៉ាងសកម្ម និងប្រកបដោយស្មារតី ទទួលខុសត្រូវខ្ពស់ នូវគោលនយោបាយ និងគោលការណ៍នានារបស់រាជរដ្ឋាភិបាលកម្ពុជា ក្រសួងមហាផ្ទៃ និងបានចូលរួមការពារយ៉ាងរឹងមាំនូវសុខសន្តិភាព ស្ថិរភាពនយោបាយ ព្រមទាំងទប់ស្កាត់បទល្មើសគ្រប់ប្រភេទ ។ ការ​ថ្លែង​បែប​នេះ​ក្នុង​ឱកាសបើក​អង្គសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២២​ និងលើកទិសដៅការងារប្រចាំឆ្នាំ២០២​៣​ របស់រដ្ឋបាលខេត្ត​កំពង់ចាម​ នាព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៣​

សម្តេចភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ កាត់ឬសសីមា និងសម្ពោធដាក់សមិទ្ធផលនានាអោយប្រើប្រាស់ជាផ្លូវការ នៅវត្តជីខលើ ស្រុកស្រែអំបិល ខេត្តកោះកុង…

ព្រឹកថ្ងៃអង្គារ ៨រោច ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងទី១៤ ខែមីនា ឆ្នាំ២០២៣ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ កាត់ឬសសីមា និងសម្ពោធដាក់សមិទ្ធផលនានាអោយប្រើប្រាស់ជាផ្លូវការ នូវព្រះវិហារថ្មី១ខ្នង ដែលមានទំហំ ទទឹង ៨.៥០ម បណ្តោយ ១១.៥០ម ដែលស្ថិតនៅវត្តជីខលើ ស្រុកស្រែអំបិល ខេត្តកោះកុង ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ សមាជិកព្រឹទ្ធសភា សមាជិករដ្ឋសភា ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តកោះកុង អាជ្ញាធរពាក់ព័ន្ធ និងប្រជាពលរដ្

សម្តេចតេជោ ហ៊ុន សែន ផ្ញើលិខិតអបអរសាទរ លោក សុី ជីនពីង ក្នុងឱកាសដែលជាប់ឆ្នោតសារជាថ្មីជាប្រធានាធិបតីចិន សម្រាប់អណត្តិទី៣

សម្តេចតេជោ ហ៊ុន សែន ផ្ញើលិខិតអបអរសាទរ លោក សុី ជីនពីង ក្នុងឱកាសដែលជាប់ឆ្នោតសារជាថ្មីជាប្រធានាធិបតីចិន សម្រាប់អណត្តិទី៣

អភិបាលខេត្តកំពង់ចាម ចុះពិនិត្យស្ថានភាពក្នុងសង្កាត់បឹងកុក និងសង្កាត់វាលវង់ ក្រុងកំពង់ចាម ដើម្បីអភិវឌ្ឍន៍បន្ថែម

អភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា នៅព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៣ បានដឹកនាំក្រុមការងារអញ្ជើញចុះពិនិត្យផ្លូវ ក្នុងមូលដ្ឋានភូមិឡឥដ្ឋ ក្នុងសង្កាត់បឹងកុក ដើម្បីសិក្សាអភិវឌ្ឍន៍ផ្លូវបេតុងបន្ថែមទៀត