សម្តេចតេជោ ហ៊ុន សែន បង្ហាញសារៈប្រយោជន៍ និងភាពចាំបាច់នៃទន្លេ ផ្សារភ្ជាប់នឹងការរស់នៅរបស់មនុស្សលោក ក្នុងពិធីបុណ្យទន្លេលើកទី៧

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានចេញសារលិខិត លើកឡើងអំពីសារៈប្រយោជន៍ និងភាពសំខាន់ចាំបាច់របស់ទន្លេ ផ្សារភ្ជាប់ជាមួយនឹងការរស់នៅរបស់មនុស្សលោក និងធម្មជាតិ មិនអាចកាត់ផ្ដាច់បាន, ដែលសារលិខិតនេះ បានធ្វើឡើងក្នុងឱកាសពិធីបុណ្យទន្លេ លើកទី៧ ចាប់ពីថ្ងៃទី០៨-១០ ខែមីនា ឆ្នាំ២០២៣ នៅខេត្តកំពង់ធំ ក្រោមប្រធានបទ «ទន្លេរបស់យើង ដើម្បីបច្ចុប្បន្ន និងអនាគត»

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានចេញសារលិខិត លើកឡើងអំពីសារៈប្រយោជន៍ និងភាពសំខាន់ចាំបាច់របស់ទន្លេ ផ្សារភ្ជាប់ជាមួយនឹងការរស់នៅរបស់មនុស្សលោក និងធម្មជាតិ មិនអាចកាត់ផ្ដាច់បាន, ដែលសារលិខិតនេះ បានធ្វើឡើងក្នុងឱកាសពិធីបុណ្យទន្លេ លើកទី៧ ចាប់ពីថ្ងៃទី០៨-១០ ខែមីនា ឆ្នាំ២០២៣ នៅខេត្តកំពង់ធំ ក្រោមប្រធានបទ «ទន្លេរបស់យើង ដើម្បីបច្ចុប្បន្ន និងអនាគត»។

ការរៀបចំពិធីបុណ្យទន្លេលើកទី៧ ឆ្នាំ២០២៣ នៅខេត្តកំពង់ធំ នេះ គឺមានលក្ខណៈកាន់តែវិសេសវិសាល ដោយសារខេត្តកំពង់ធំ ស្ថិតនៅចំកណ្តាលប្រទេសកម្ពុជា មានព្រំប្រទល់ដ៏វែងជាប់បឹងទន្លេសាប ហើយមានប្រាសាទសំបូរព្រៃគុក ដែលត្រូវបានចុះបញ្ជីជាបេតិកភណ្ឌរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូ កាលពីឆ្នាំ២០១៧ , ជាខេត្តជង្រុកស្រូវដ៏សំខាន់របស់កម្ពុជា ជាអតីតរាជធានី និងមានរឿងរាវប្រវត្តិសាស្ត្របង្កប់ទុកជាច្រើន រួមជាមួយតំបន់ទេសចរណ៍ និងប្រវត្តិសាស្ត្រជាច្រើនទៀត។

សម្តេចតេជោ ហ៊ុន សែន បានបង្ហាញពីសារៈប្រយោជន៍ និងភាពសំខាន់ចាំបាច់របស់ទន្លេ ផ្សារភ្ជាប់ជាមួយនឹងការរស់នៅរបស់មនុស្សលោក ថា ទឹកទន្លេជាប្រភពនៃការចិញ្ចឹមបីបាច់ជីវិត ជាទីកន្លែងដែលបណ្តុះបណ្តាល និងពូនជ្រំនូវវប្បធម៌ និងអរិយធម៌។ តាំងពីបុរាណកាលមកមនុស្សជាតិរស់នៅតាមបណ្ដោយទន្លេ បន្តពូជពង្ស និងរស់នៅដោយបណ្ដុំគ្នាពីមួយជំនាន់ទៅមួយជំនាន់។ ទន្លេជាអំណោយពីធម្មជាតិ ដែលជាទីបង្អែកសម្រាប់ការរស់នៅ របស់យើង និងជាចំណងធម្មជាតិនៃការជួយយកអាសាគ្នារបស់យើងទៀតផង។

ទន្លេបានផ្សារភ្ជាប់ប្រទេសនានា ដែលហូបទឹកនៃទន្លេតែមួយឱ្យក្លាយជាសហគមន៍រួមវាសនាតែមួយ ដែលប្រកបដោយសមភាព ជួយយកអាសាគ្នាដោយស្មោះត្រង់ និងស្និទ្ធស្នាលដូចជាមនុស្សក្នុងគ្រួសារតែមួយ។ ទន្លេ ក៏បានរួមចំណែកជំរុញការតភ្ជាប់រឹតចំណង មិត្តភាព សាមគ្គីភាព រវាងបណ្តាប្រទេសក្នុងតំបន់អាស៊ាន និងបានពង្រឹងភាពជាដៃគូក្នុងក្របខ័ណ្ឌតំបន់នានា ដូចជាក្របខ័ណ្ឌ CLMV ក្របខ័ណ្ឌមហាអនុតំបន់មេគង្គ (GMS) មេគង្គ-ជប៉ុន មេគង្គ-ឡានឆាង មេគង្គ-កូរ៉េ និងមេគង្គ-គង្គា ជាដើម។

Leave a Reply