សុវណ្ណី ឡោ

សុវណ្ណី ឡោ

ឯកអគ្គរដ្ឋទូតថ្មីរបស់អូស្ត្រាលី ប្តេជ្ញាពង្រឹងទំនាក់ទំនងទ្វេភាគី ជាមួយកម្ពុជា

ឯកអគ្គរដ្ឋទូតថ្មីរបស់អូស្ត្រាលី ប្តេជ្ញាពង្រឹងទំនាក់ទំនងទ្វេភាគី ជាមួយកម្ពុជា

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ ដឹកនាំកិច្ចប្រជុំពិភាក្សាលើការអនុវត្តសម្បទានដីសង្គមកិច្ចក្នុងស្រុកមេមត់ និងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ

នាព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោង នៅសាលប្រជុំសាលាខេត្តត្បូងឃ្មុំ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ   បានដឹកនាំកិច្ចប្រជុំពិភាក្សាលើការអនុវត្តសម្បទានដីសង្គមកិច្ចក្នុងស្រុកមេមត់ និងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ដែលមានការចូលរួមពី អភិបាលរង នៃគណៈអភិបាលខេត្ត នាយករដ្ឋបាលសាលាខេត្ត ប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធ តំណាងកងកម្លាំងទាំងបី អភិបាលស្រុកមេមត់ អភិបាលស្រុកពញាក្រែក និងប្រធានការិយាល័យ ដ.ន.ស.ភ ស្រុកមេមត់ និងស្រុកពញាក្រែក សរុបចំនួន ២៣នាក់ ស្រី ០១នាក់

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ និងឯកឧត្តម អ៊ាង សុផល្លែត រៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារបរិស្ថានឆ្នាំ ២០២២ និងលើកទិសដៅអនុវត្តបន្តសម្រាប់ឆ្នាំ២០២៣

ព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣ មន្ទីរបរិស្ថានខេត្តត្បូងឃ្មុំ បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារបរិស្ថានឆ្នាំ ២០២២ និងលើកទិសដៅអនុវត្តបន្តសម្រាប់ឆ្នាំ២០២៣ និងផ្សព្វផ្សាយការងារចុះបញ្ជីដីធ្លីរដ្ឋក្នុងតំបន់ការពារធម្មជាតិ ដោយអនុវត្តន៍តាមអនុក្រឹត្យលេខ២៤៥ អនក្រ.បក ក្នុងភូមិសាស្រ្តខេត្ត ក្រោមអធិបតីភាព ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋលេខាធិការក្រសួងបរិស្ថាន និងឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ នៅសាលប្រជុំសាលាខេត្តត្បូងឃ្មុំ

សម្តេចភក្តី សាយ ឈុំ អញ្ជើញទទួលព្រះរាជដំណើរយាងនិវត្តរ៍ព្រះមហាក្សត្រ និងសម្តេចព្រះមហាក្សត្រី ពីរដ្ឋធានីប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន

ល្ងាចថ្ងៃព្រហស្បតិ៍ ១០រោច ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោង ១៦:០០នាទី សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញទទួលព្រះរាជដំណើរយាងនិវត្តរ៍ របស់ព្រះករុណា ព្រះបាទ សម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គទាំងទ្វេ ស្តេចយាង និវត្តន៍មកកាន់មាតុប្រទេសវិញ ដោយមានការអញ្ជើញចូលរួមដោយ សម្តេចអគ្គពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា, សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ជានាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងថ្នាក់ដឹកនាំជាន់ខ្ពស់សំខាន់ៗទៀតផងដែរ

គណបក្សប្រជាជនកម្ពុជា ជានិមិត្តរូប នៃការផ្លាស់ប្តូរពិតប្រាកដ

សម្តេចតេជោ ហ៊ុន សែន៖ ចាប់ពីពេលនេះតទៅយើងត្រូវការពារភាពត្រឹមត្រូវរបស់គណបក្សប្រជាជនកម្ពុជា ហើយអ្នកគាំទ្រគណបក្សប្រជាជនកម្ពុជា រួមទាំងប្រជាពលរដ្ឋទូទាំងប្រទេស ត្រូវចាំក្នុងចិត្តថា "គណបក្សប្រជាជនកម្ពុជា ជានិមិត្តរូប នៃការផ្លាស់ប្តូរពិតប្រាកដ"

អភិបាលខេត្តកំពង់ចាម អញ្ជើញចូលរួមក្នុងពិធីបើកសន្និសីទជនមានពិការភាពប្រចាំតំបន់អាស៊ី និងប៉ាស៊ីហ្វិកលើកទី៥

នៅព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៣ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញចូលរួមក្នុងពិធីបើកសន្និសីទជនមានពិការភាពប្រចាំតំបន់អាស៊ី និងប៉ាស៊ីហ្វិកលើកទី៥ ស្តីពី " ការអភិវឌ្ឍសហគមន៍តាមបែបបរិយាបន្ន " (CIBID) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សមេ្តចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅសណ្ឋាគារសុខាភ្នំពេញ រាជធានីភ្នំពេញ

អភិបាលខេត្តប៉ៃលិន ជំរុញដល់មន្ទីរជំនាញត្រូវយកចិត្តទុកដាក់ពង្រឹងក្នុងការរកចំណូលអោយបានតាមផែនការរបស់ខ្លួន ស្របតាមគោលនយបាយរបស់រាជរដ្ឋាភិបាល

មានប្រសាសន៍លើកឡើងក្នុងកិច្ចប្រជុំត្រួតពិនិត្យ ការអនុវត្តចំណូល-ចំណាយថវិកាត្រីមាសទី១ និងរៀបចំបូកសរុបកម្មវិធីចំណូល-ចំណាយថវិកាត្រីមាសទី២ ឆ្នាំ២០២៣ នៅមន្ទីរសេដ្ឋកិច្ចនឹងហិញ្ញវត្ថុខេត្តប៉ៃលិន នាព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៣ លោកជំទាវបាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានជំរុញដល់មន្ទីរជំនាញទាំងអស់ត្រូវយកចិត្តទុកដាក់ពង្រឹងក្នុងការរកចំណូលអោយបានតាមផែនការរបស់ខ្លួន នៅអង្គភាពច្រកចេញចូលរបស់រដ្ឋបាលខេត្ត ដើម្បីជាគុណប្រយោជន៍ដល់ការចូលរួមលើកស្ទួយសេដ្ឋកិច្ច នឹងចូលរួមកសាងអភិវឌ្ឍន៍ ប្រទេសជាតិអោយមានការរីកចំរើន ជាបន្តបន្ទាប់ ក្រោមម្លប់សន្តិភាព

លោកជំទាវ បាន ស្រីមុំ ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ ការអនុវត្តចំណូល-ចំណាយថវិកាត្រីមាសទី១ និងរៀបចំបូកសរុបកម្មវិធីចំណូល-ចំណាយថវិកាត្រីមាសទី២ ឆ្នាំ២០២៣

ព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៣ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ ការអនុវត្តចំណូល-ចំណាយថវិកាត្រីមាសទី១ និងរៀបចំបូកសរុបកម្មវិធីចំណូល-ចំណាយថវិកាត្រីមាសទី២ ឆ្នាំ២០២៣ របស់មន្ទីរជំនាញក្នុងខេត្តប៉ៃលិន

ក្រុមប្រឹក្សាធម្មនុញ្ញ នឹងបើកកិច្ចប្រជុំពិនិត្យធម្មនុញ្ញភាពលើវិសោធនកម្ម ប្រការចំនួន១០ នៃបទបញ្ជាផ្ទៃក្នុងព្រឹទ្ធសភា នៅថ្ងៃទី១៥ ខែមីនា

ក្រុមប្រឹក្សាធម្មនុញ្ញ នឹងបើកកិច្ចប្រជុំពេញអង្គ ពិនិត្យធម្មនុញ្ញភាពលើវិសោធនកម្ម លើប្រការចំនួន១០ នៃបទបញ្ជាផ្ទៃក្នុងព្រឹទ្ធសភា នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៣ ចាប់ពីម៉ោង ៩៖០០នាទី នៅអគារ ស វិមានរដ្ឋចំការមន

លោកជំទាវ មិថុនា ភូថង៖បទល្មើសព្រៃឈើក្នុងខេត្តកោះកុងនៅមានតិចតួចបំផុត

អភិបាលខេត្តកោះកុង លោកជំទាវ មិថុនា ភូថង អះអាងថា បទល្មើសកាប់បំផ្លាញព្រៃឈើក្នុងខេត្តកោះកុងមានការថយច្រើនគួរឲ្យកត់សម្គាល់ ខណៈបច្ចុប្បន្ននេះអាជ្ញាធរនៅតែបន្តវិធានការទប់ស្កាត់ និងចុះបង្ក្រាបជាបន្តបន្ទាប់។ លោកស្រីអភិបាលខេត្ត អះអាងបែបនេះក្នុងឱកាសចូលរួមព្រឹត្តិការណ៍ទស្សនាចរសត្វព្រៃដែលរៀបចំដោយអង្គការសម្ព័ន្ធមិត្តសត្វព្រៃ នៅរសៀលថ្ងៃទី១២ ខែមីនា នាក្រុងខេមរភូមិន្ទ