សុវណ្ណី ឡោ

សុវណ្ណី ឡោ

អភិបាលខេត្តកោះកុង អញ្ជើញជាអធិបតី ក្នុង“ពិធីប្រគល់-ទទួលជ័យលាភីពានរង្វាន់ទេសចរណ៍អាស៊ាន ២០២៣” ជូនដល់ម្ចាស់អាជីវកម្មផ្ទះស្នាក់ស្តង់ដារអាស៊ាន និងបង្គន់អនាម័យសាធារណៈស្តង់ដារអាស៊ាន ក្នុងខេត្តកោះកុង

លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានលើកឡើងថា កាលពីថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៣ ក្រុមការងារនៃរដ្ឋបាលខេត្ត ដឹកនាំដោយលោក អន សុធារិទ្ធ អភិបាលរងខេត្ត បានចូលរួមវេទិកាទេសចរណ៍អាស៊ាន២០២៣ ASEAN Tourism Forum 2023 (ATF2023) និងបានតំណាងបេក្ខភាពខេត្តកោះកុង ទទួលជ័យលាភីពានរង្វាន់ទេសចរណ៍អាស៊ាន២០២៣ នាទីក្រុងយុក្យាការតា ប្រទេសឥណ្ឌូនេស៊ី។

សម្តេចភក្តី សាយ ឈុំ អញ្ជើញចុះជួបសំណេះសំណាលជាមួយសមាជិកគណៈកម្មាធិការបក្ស សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ

ល្ងាចថ្ងៃពុធ ១០កើត ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី១ ខែមីនា ឆ្នាំ ២០២៣ សម្តេចវិបុលសេនាភក្តី សាយ ឈុំ អនុប្រធានគណបក្ស និងជាប្រធានក្រុមកាងារគណបក្ស ចុះជួយរាជធានីភ្នំពេញ បានអញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខសមាជិក សមាជិកា គណៈកម្មាធិការបក្ស សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ជួបសំណេះសំណាល និងពិភាក្សាការងារជាមួយសមាជិកព្រឹទ្ធសភាកាណាដា

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី និងជាសមាជិករដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបសំណេះសំណាល និងពិភាក្សាការងារជាមួយនឹង ឯកឧត្តម វ៉ិចទ័រ អូ សមាជិកព្រឹទ្ធសភាកាណាដា ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជា​ នារសៀលថ្ងៃព្រហស្បតិ៍​ ១១កើត ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី២ ខែមីនា ឆ្នាំ២០២៣​

លោកជំទាវ បាន ស្រីមុំ ជួបសំណេះសំណាល ជាមួយបងប្អូនអាជីវករលក់ដូនៅក្បែរអាស្រមលោកយាយយ៉ាត ដើម្បីរៀបចំកែសម្រួលសណ្តាប់ធ្នាប់ អនាម័យ

រសៀលថ្ងៃទី០២ ខែមីនា ឆ្នាំ២០២២ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានអញ្ជើញជួបសំណេះសំណាល ជាមួយបងប្អូនអាជីវករលក់ដូ នៅក្បែរអាស្រមលោកយាយយ៉ាត ដើម្បីរៀបចំកែសម្រួលសណ្តាប់ធ្នាប់ អនាម័យ បរិស្ថានអោយកាន់តែមានរបៀបរៀបរយល្អថែមទៀត

ឯកឧត្តម សុខ​ ឥសាន៖ CPP មិនអាចទទួលយកការសុំទោសពី សុន ឆ័យ ឡើយ ព្រោះសំណុំរឿងវិវាទ បាន​ធ្លាក់​ដល់ដៃ​តុលាការ​ទៅហើយ

អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា ឯកឧត្តម សុខ ឥសាន បានមានប្រសាសន៍ថា គណបក្ស​ប្រជាជន​កម្ពុជា​មិនអាច​ទទួលយក​ការ​សុំទោស​របស់លោក​ សុន ឆ័យ ឡើយ ខណៈ​សំណុំរឿង​វិវាទ​ជាមួយ​លោក ​សុន ឆ័យ បាន​ធ្លាក់​ដល់ដៃ​តុលាការ​ទៅហើយ​ដែល​ជាការ​ហួសពេល​ទៅហើយ ដោយ​លោក​ប្រៀប​​ធៀប​ថា «​អង្ករ​បានក្លាយ​ទៅជា​បាយ​ទៅហើយ​»​ ខណៈ​ភាគី​គណបក្ស​ប្រជាជន​កម្ពុជា​ធ្លាប់​ទុក​ឱកាស​ឱ្យ​សុំទោស​យូរ​មកហើយ​ដែរ

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយ សៀវភៅកម្មវិធីវិនិយោគបីឆ្នាំរំកិលខេត្តត្បូងឃ្មុំ

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ អញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំផ្សព្វផ្សាយ សៀវភៅកម្មវិធីវិនិយោគបីឆ្នាំរំកិលខេត្តត្បូងឃ្មុំ (២០២៣-២០២៥) និងវគ្គរំលឹកស្តីពីការកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៤-២០២៦)

អភិបាលខេត្តកំពង់ចាម ដឹកនាំកិច្ចប្រជុំស្ដីពីការរៀបចំប្រារព្វពិធី ទទួលភ្លើងគប់ត្រឡប់ពីបណ្ដាប្រទេសអាស៊ាន និងដង្ហែភ្លើងគប់ជុំវិញបឹងទន្លេសាប សម្រាប់កម្មវិធីប្រកួតកីឡាសុីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២

នៅព្រឹកថ្ងៃទី១ ខែមីនា ឆ្នាំ២០២៣ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម អញ្ជើញដឹកនាំកិច្ចប្រជុំស្ដីពីការរៀបចំប្រារព្វពិធី ទទួលភ្លើងគប់ត្រឡប់ពីបណ្ដាប្រទេសអាស៊ាន និងដង្ហែភ្លើងគប់ជុំវិញបឹងទន្លេសាប សម្រាប់កម្មវិធីប្រកួតកីឡាសុីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ និងកិច្ចប្រជុំការងារចំបាច់ចំពោះមុខមួយចំនួនទៀត នៅសាលប្រជុំសាលាខេត្តកំពង់ចាម

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ៖ មន្ត្រីរាជការ គ្រប់រូបត្រូវពង្រឹងសមត្ថភាពខ្លួនឯង ដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍនស្ថាប័ន ក្នុងយុគ្គសម័យឌីជីថល

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី និងជាប្រធានសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ បានអញ្ជើញជាអធិបតីក្នុង ពិធី អបអរសាទរ ពិធីរំលឹកខួបទី១១២ ទិវាអន្តរជាតិ៨មីនា ឆ្នាំ២០២៣ ក្រោមមូលបទ «ស្រ្តីរួមគ្នា រក្សាសុខ សន្តិភាព ដើម្បីកិច្ចអភិវឌ្ឍ ក្នុងយុគសម័យឌីជីថល» នៅក្រសួងទំនាក់ទំនងជាមួយ រដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច  នាព្រឹកថ្ងៃពុធ ១០កើត ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹង ថ្ងៃទី១ ខែមីនា ឆ្នាំ២០២៣

កម្ពុជាប្តេជ្ញាចូលរួមយ៉ាងសកម្មដើម្បីសម្រេចគោលដៅដែលដាក់ចេញដោយថ្នាក់ដឹកនាំASEM នៃសន្តិភាព និងវិបុលភាព

ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ  នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា កម្ពុជាប្តេជ្ញាចូលរួមយ៉ាងសកម្ម ដើម្បីធ្វើការនិងសហការជាមួយសមាជិក និងភាគីពាក់ព័ន្ធទាំងអស់ ក្នុងការសម្រេចនូវគោលដៅ ដែលដាក់ចេញដោយថ្នាក់ដឹកនាំ ASEM ដើម្បីធានាបាននូវសន្តិភាព និងវិបុលភាព

សម្តេចភក្តី សាយ ឈុំ អនុប្រធានគណបក្ស អញ្ជើញជាអធិបតីថ្លែងសុន្ទរកថាបើកសន្និបាតបូកសរុបការងារត្រួតពិនិត្យគណបក្សឆ្នាំ២០២២ និងទិសដៅភារកិច្ចឆ្នាំ២០២៣

ព្រឹកថ្ងៃពុធ ១០កើត ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី១ ខែមីនា ឆ្នាំ២០២៣ សម្តេចវិបុលសេនាភក្តី សាយ ឈុំ អនុប្រធានគណបក្ស និងជាប្រធានគណៈប្រចាំការអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា បានអញ្ជើញជាអធិបតីថ្លែងសុន្ទរកថាបើកសន្និបាតបូកសរុបការងារត្រួតពិនិត្យគណបក្សឆ្នាំ២០២២ និងទិសដៅភារកិច្ចឆ្នាំ២០២៣