សម្ដេចតេជោ៖ រឿងវប្បធម៌ជាតិ អ្វីៗត្រូវធ្វើឡើងដោយមានក្បួនខ្នាតត្រឹមត្រូវ មិនដូច្នោះវាស្មើនឹងការបំផ្លាញទៅវិញ

នៅថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២៣នេះ បានសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានផ្ញើសារសំឡេងពិសេសទៅកាន់បងប្អូនជនរួមជាតិ ជាពិសេសជូនទៅលោកស្រី ទ្រី ដាណា ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ពាក់ព័ន្ធការមិនយល់គ្នាលើការស្លៀកពាក់បុរាណនៅប្រាសាទអង្គរវត្ត។ សម្ដេចតេជោ បញ្ជាក់ថា អ្វីៗត្រូវធ្វើឡើងដោយមានក្បួនខ្នាតត្រឹមត្រូវច្បាស់លាស់ ពាក់ព័ន្ធនឹងរឿងវប្បធម៌ជាតិនេះ បើមិនដូច្នោះទេ វាស្មើនឹងការបំផ្លាញនូវវប្បធម៌ខ្មែរទៅវិញទេ

ភ្នំពេញ៖ នៅថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២៣នេះ បានសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានផ្ញើសារសំឡេងពិសេសទៅកាន់បងប្អូនជនរួមជាតិ ជាពិសេសជូនទៅលោកស្រី ទ្រី ដាណា ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ពាក់ព័ន្ធការមិនយល់គ្នាលើការស្លៀកពាក់បុរាណនៅប្រាសាទអង្គរវត្ត។ សម្ដេចតេជោ បញ្ជាក់ថា អ្វីៗត្រូវធ្វើឡើងដោយមានក្បួនខ្នាតត្រឹមត្រូវច្បាស់លាស់ ពាក់ព័ន្ធនឹងរឿងវប្បធម៌ជាតិនេះ បើមិនដូច្នោះទេ វាស្មើនឹងការបំផ្លាញនូវវប្បធម៌ខ្មែរទៅវិញទេ។

សម្តេចតេជោ ហ៊ុន សែន បានបន្ថែមដែរថា ក្នុងឱកាសទិវាវប្បធម៌៣ មីនា កាលពីថ្ងៃទី០២ ខែមីនា ឆ្នាំ២០២៣ សម្តេចធ្លាប់បានប្រកាសក្រើនរំលឹកដល់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ទៅលើការសាងនូវរូបសំណាកបដិមា និងរូបចម្លាក់ផ្សេងៗទៀត ព្រមទាំងសម្លៀកបំពាក់ ធ្វើយ៉ាងណាឱ្យសមស្រប តាមទំនៀមទម្លាប់ខ្មែរ កុំឱ្យកូនចៅជំនាន់ក្រោយយល់ខុស។

សម្តេចតេជោបានបញ្ជាក់ថា សម្លៀកបំពាក់សម័យបុរាណ ដែលត្រូវយកមកបង្ហាញ និងផ្សព្វផ្សាយជាសាធារណៈ ចាំបាច់ត្រូវធ្វើឱ្យបានត្រឹមត្រូវ ហ្មត់ចត់។

Leave a Reply