ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អញ្ជើញអមដំណើរឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ចុះត្រួតពិនិត្យដំណើរការសាងសង់ មន្ទីរពេទ្យបង្អែកស្រុកក្រូចឆ្មារ និងហេដ្ឋារចនាសម្ព័ន្ធនានាក្នុងមូលដ្ឋានស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ

ព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៣ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ និងឯកឧត្តម ស៊ាក ឡេង ប្រធានក្រុមប្រឹក្សាខេត្ត រួមជាមួយថ្នាក់ដឹកនាំខេត្ត អញ្ជើញអមដំណើរឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ក្នុងឱកាសអញ្ជើញចុះត្រួតពិនិត្យដំណើរការសាងសង់ មន្ទីរពេទ្យបង្អែកស្រុកក្រូចឆ្មារ និងហេដ្ឋារចនាសម្ព័ន្ធនានាក្នុងមូលដ្ឋានស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ