ព័ត៌មានជាតិ

សម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយប្រធានសភាអំណាចប្រជាជនគុយបា

នៅព្រឹកថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២២ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយឯកឧត្តម
Esteban Lazo Hernandez ប្រធានសភាអំណាចប្រជាជនគុយបា។

លទ្ធផលនៃការអនុវត្តការបើកសាច់ប្រាក់ពីកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលប្រយុទ្ធនឹងកូវីដ-១៩ ជុំទី១០

សេចក្តីជូនដំណឹង របស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ស្តីពីលទ្ធផលនៃការអនុវត្តការបើកសាច់ប្រាក់ពីកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលប្រយុទ្ធនឹងកូវីដ-១៩ ជុំទី១០ លើកទី២ ដែលបានអនុវត្តចាប់ពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២២ ដល់ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២២ មានរយៈពេល ៣០ថ្ងៃ និងការបើកផ្តល់ជុំទី១០ លើកទី៣ ចាប់ពីថ្ងៃទី២៥ ខែកញ្ញាឆ្នាំ ២០២២ ដល់ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២២។

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញចូលរួមកាន់ បិណ្ឌ១៣ ជាមួយការរំលឹក ក្នុងការធ្វើដំណើរនិង ការអនុវត្តវិធាន ការសសុខាភិបាល

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធាន គណបក្ស ប្រជាជនកម្ពុជា បានអញ្ជើញនាំយកនូវទេយ្យវត្ថុប្រគេន ព្រះសង្ឃចំនួន ១៩វត្ត ស្ថិតក្នុងក្រុងបាវិត ខេត្តស្វាយរៀង ក្នុង ឱកាស កាន់បិណ្ឌទី ១៣ នៅស្នាក់ការគណបក្សក្រុងបាវិត នាព្រឹក ថ្ងៃសុក្រ ១៣រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២២

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បាននាំយកអំណោយរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ចែកជូនប្រជាពលរដ្ឋ ១៦៦គ្រួសា៤ នៅស្រុករមាសហែក

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន គណៈកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង រួមជាមួយប្រតិភូអមដំណើរបានចុះសួរសុខទុក្ខ និងនាំយកអំណោយកាកបាទក្រហមកម្ពុជា ដែល មាន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជាប្រធាន មកជួយដល់ចាស់ជរា ជនពិការ អ្នករស់នៅជាមួយមេរោគអេដស៍ កុមារកំព្រា ស្ត្រីមេម៉ាយមានកូនច្រើន អ្នកមានជំងឺប្រចាំកាយ និងមានជីវភាពខ្វះខាតចំនួន ១៦៦គ្រួសារ នៅស្រុករមាសហែក ខេត្តស្វាយរៀង នាព្រឹកថ្ងៃសៅរ៍ ១៤រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២២

សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី និងលោកជំទាវអញ្ជើញប្រារព្ធពិធីបង្សុកូលឧទ្ទិសកុសលជូនដល់ដួងវិញ្ញាណក្ខ័ន្ធបុព្វការីជន នៅវត្តបុទុមវត្តី

នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២២ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី និងលោកជំទាវ បានអញ្ជើញទៅប្រារព្ធពិធីបង្សុកូលដើម្បីឧទ្ទិសកុសល ជូនដល់ដួងវិញ្ញាណក្ខ័ន្ធបុព្វការីជន របស់សម្តេច និងលោកជំទាវ បុព្វការីជនដែលបានពលីជីវីតតស៊ូរំដោះជាតិ មាតុភូមិកម្ពុជា នៅវត្តបទុមវតីរាជវរារាម ឬ (វត្តបទុមវតី) រាជធានីភ្នំពេញ

ប្រាក់ឈ្នួលកម្មករ ឡើងដល់២០០ដុល្លារ សម្រាប់ឆ្នាំ២០២៣

 ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវ: បានចេញសេចក្តីប្រកាស ពីការដំឡើងប្រាក់ឈ្នួលដល់កម្មករចំនួន ១៩៨ដុល្លារនិងថវិការាជរដ្ឋាភិបាលបន្ថែម ២ដុល្លារ សរុប២០០ដុល្លារក្នុងមួយខែ ដោយមិនទាន់គិតប្រាក់អត្ថប្រយោជន៍ផ្សេងៗ សម្រាប់ឆ្នាំ២០២៣

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ព្យាករថា កំណើនសេដ្ឋកិច្ចកម្ពុជាមានចំនួន ៥.៣% ក្នុងឆ្នាំ២០២២ និង៦.២%នៅឆ្នាំ២០២៣

សេចក្ដីប្រកាសព័ត៌មានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានឱ្យដឹងថា ធនាគារនេះបានរក្សាការព្យាករកំណើនសេដ្ឋកិច្ចរបស់ខ្លួន សម្រាប់ប្រទេសកម្ពុជានៅកម្រិត ៥.៣% ក្នុងឆ្នាំ ២០២២ ប៉ុន្តែបានបន្ទាបការព្យាករនៅឆ្នាំ ២០២៣ មកនៅត្រឹម៦.២% ពី៦.៥% ដោយសារការចុះខ្សោយ នៃកំណើនសេដ្ឋកិច្ចពិភពលោក

ក្រសួងមហាផ្ទៃ ចេញសេចក្តីប្រកាសព័ត៌មាន ស្ដីពីលទ្ធផល នៃកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីអាស៊ានទទួលបន្ទុកឧក្រិដ្ឋកម្មឆ្លងដែន លើកទី១៦

ដោយបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក្នុងនាមជាប្រធានប្ដូរវេន និងជាម្ចាស់ផ្ទះ បានអញ្ជើញដឹកនាំកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីអាស៊ានទទួលបន្ទុកឧក្រិដ្ឋកម្មឆ្លងដែន លើកទី១៦ និងកិច្ចប្រជុំពាក់ព័ន្ធ (16th AMMTC and Its Related Meetings) ចាប់ពីថ្ងៃទី២១-២២ ខែកញ្ញា ឆ្នាំ២០២២ តាមប្រព័ន្ធវីដេអូ

អភិបាលខេត្តប៉ៃលិន អញ្ជើញចូលរួមកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងាររយៈពេល០៩ខែ ឆ្នាំ២០២២ និងដាក់ចេញទិសដៅអនុវត្តបន្ត

លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានអញ្ជើញចូលរួមកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងាររយៈពេល០៩ខែ ឆ្នាំ២០២២ និងដាក់ចេញទិសដៅអនុវត្តបន្ត សម្រាប់ឈានឆ្ពោះទៅការរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាSEA Games លើកទី៣២ និងការប្រកួតកីឡា ASEAN Para Games លើកទី១២ នៅព្រះរាជាណាចក្រកម្ពុជា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការជាតិរៀបចំប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣

លោកំទាវកិត្តិសង្គហបណ្ឌិត ប្រកាសថា ៖ រាជធានីភ្នំពេញ ជាទីក្រុងអស់មីន

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានអញ្ជើញជាអធិបតី ក្នុងពិធីអបអរសាទរការប្រកាសរាជធានីភ្នំពេញអស់មីន នារសៀលថ្ងៃព្រហស្បតិ៍ ១២រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ដឹកនាំគណៈប្រតិភូក្រសួងអញ្ជើញគោរពវិញ្ញាណក្ខន្ធ ឯកឧត្តម ជៀប ស៊ីវន

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានដឹកនាំគណៈប្រតិភូក្រសួងអញ្ជើញគោរពវិញ្ញាណក្ខន្ធ ឯកឧត្តម ជៀប ស៊ីវន សមាជិកគណៈកម្មការទី៥ នៃរដ្ឋសភា និងជាតំណាងរាស្ត្រមណ្ឌលភ្នំពេញ នៅព្រឹកថ្ងៃព្រហស្បតិ៍ ១២រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២

លោកជំទាវ មិថុនា ភូថង អភិបាលខេត្តកោះកុង អញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាល នៃគណៈអភិបាលក្រុងខេមរភូមិន្ទ

នាថ្ងៃអង្គារ ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២ លោកជំទាវ មិថុនា ភូថង អភិបាលខេត្តកោះកុង អញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាល នៃគណៈអភិបាលក្រុងខេមរភូមិន្

អភិបាលខេត្តកំពង់ចាម ដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពខេត្ត ស្តីពី វិធានការបង្ក្រាបល្បែងស៊ីសងគ្រប់ប្រភេទ ក្នុងភូមិសាស្ត្រខេត្តកំពង់ចាម

ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត  អញ្ជើញដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពខេត្ត ស្តីពី វិធានការបង្ក្រាបល្បែងស៊ីសងគ្រប់ប្រភេទ ក្នុងភូមិសាស្ត្រខេត្តកំពង់ចាម

អភិបាលខេត្តត្បូងឃ្មុំ អំពាវនាវឲ្យលោកតាលោកយាយបងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវចង់ចាំពាក្យ«អរគុណសន្តិភាព»

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានអំពាវនាវឲ្យលោកតាលោកយាយបងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវចង់ចាំពាក្យ«អរគុណសន្តិភាព» ដកជាប់ក្នុងបេះដូងជានិច្ច ព្រោះថាបើគ្មានសុខសន្តិភាពនោះទេ ប្រទេសជាតិវឹកវរ អសន្តិសុខ មានសង្គ្រាម ពិតជាមិនអាចជួបជុំធ្វើបុណ្យតាមទីអារាមដូចនាពេលនេះ បាននោះឡើយ

សារលិខិតរំលែកទុក្ខរបស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ ជូន លោកជំទាវ ឡាញ់ ដារ៉ា ចំពោះមរណភាពរបស់ ឯកឧត្តម ជៀប ស៊ីវន

សារលិខិតរំលែកទុក្ខរបស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ ជូន លោកជំទាវ ឡាញ់ ដារ៉ា ចំពោះមរណភាពរបស់ ឯកឧត្តម ជៀប ស៊ីវន

លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង អនុញ្ញាតឱ្យអ្នកសារព័ត៌មាន ក្នុងខេត្តកោះកុង ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ…

ក្នុងនាមថ្នាក់ដឹកនាំខេត្ត លោកជំទាវ មិថុនា ភូថង  បានថ្លែងអំណរគុណ ចំពោះលោកប្រធានមន្ទីរព័ត៌មាន ដែលបានសម្របសម្រួល ជាមួយលោក លោកស្រី ដែលជាអ្នកសារព័ត៌មានទាំងអស់ ដែលប្រចាំការនៅក្នុងខេត្តកោះកុង ដែលបានផ្សព្វផ្សាយព័ត៌មាន ដែលកើតមាននៅទូទាំងខេត្ត ក្នុងន័យផ្សព្វផ្សាយឱ្យបានទូលំទូលាយដល់សាធារណៈជន អំពីសកម្មភាពថ្នាក់ដឹកនាំ ការអភិវឌ្ឍន៍ ព្រមទាំងភាពអសកម្មនានា ដែលកើតមាន ដើម្បីថ្នាក់ដឹកនាំមន្ទីរ អង្គភាព រដ្ឋបាលគ្រប់លំដាប់ថ្នាក់ធ្វើការកែលម្អ និងដោះស្រាយបានទាន់ពេលវេលា ដើម្បីបម្រើផលប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋាន

អភិបាលខេត្តកោះកុង អនុញ្ញាតឱ្យមន្ត្រីបង្គោលព័ត៌មានវិទ្យាសាលាខេត្ត ចូលរាយការណ៍អំពីវឌ្ឍភាពការងារគេហទំព័រ និងហ្វេសប៊ុករដ្ឋបាលខេត្តកោះកុង

លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអនុញ្ញាតឱ្យមន្ត្រីបង្គោលព័ត៌មានវិទ្យាសាលាខេត្ត ជួបពិភាក្សាការងារមួយចំនួន ស្តីអំពីវឌ្ឍភាពការងារគេហទំព័រ និងហ្វេសប៊ុករដ្ឋបាលខេត្តកោះកុង

អភិបាលខេត្តត្បូងឃ្មុំ សំណេះសំណាល ចែកថវិកា-ប្រេងសាំង លើកទឹកចិត្តដល់ថ្នាក់ដឹកនាំ និងមន្ត្រីសាលាខេត្ត ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលត្បូងឃ្មុំ និងលោកជំទាវ ម៉េង វ៉ាន់ដានីន ជាមច័ន្ទសោភ័ណ និងឯកឧត្តម ស៊ាក ឡេង ប្រធានក្រុមប្រឹក្សាខេត្ត នារសៀលថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២នេះ បានអញ្ជើញជួបសំណេះសំណាល ជាមួយគណៈអភិបាលខេត្ត ថ្នាក់ដឹកនាំ និងមន្ត្រីរាជការចំណុះសាលាខេត្ត ព្រមទាំងចែកជូនប្រេងសាំង និងថវិកា ដើម្បីជាការលើកទឹកចិត្តចំពោះកិច្ចខិតខំបំពេញភារកិច្ចនាពេលកន្លងមក និងបន្តឲ្យកាន់តែល្អបន្ថែមទៀត ក៏ដូចជាជួយសម្រួលក្នុងការធ្វើដំណើរ ទៅស្រុកកំណើត ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ ប្រពៃណីជាតិខ្មែរ ឆ្នាំ២០២២នេះ

អភិបាលខេត្តប៉ៃលិន និងប្រធានក្រុមប្រឹក្សាខេត្ត ដឹកនាំមន្រ្តីរាជការគ្រប់មន្ទីរនាំយកចង្ហាន់ និងទេយ្យទាន វេរប្រគេនចំពោះព្រះសង្ឃក្នុងបិណ្ឌទី១១ នៅវត្តរតន:សោភ័ណ

ថ្ងៃ១១រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត និងមន្ត្រីរាជការគ្រប់មន្ទីរ អង្គភាព បានអញ្ជើញនាំយកចង្ហាន់ និងទេយ្យទានព្រមទាំងបច្ច័យ ទៅវេរប្រគេនចំពោះព្រះសង្ឃក្នុងបិណ្ឌទី១១ នៅវត្តរតន:សោភ័ណ ហៅវត្តកោងកាង ស្ថិតក្នុងភូមិវត្ត សង្កាត់ប៉ៃលិន ក្រុងនិងខេត្តប៉ៃលិន ដើម្បីរំលឹកនិងតបស្នងសងគុណ ឧទ្ទិសកុសលដល់បុព្វការីជន មានជីដូន ជីតា មាតា បិតា និងញាតិការទាំង ៧សន្តាន ព្រមទាំងយុទ្ធជនដែលបានពលីក្នុងបុព្វហេតុបម្រើជាតិ មាតុភូមិ

លោកជំទាវ បាន ស្រីមុំ ដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ដើម្បីត្រៀមរៀបចំសន្តិសុខ សណ្តាប់ធ្នាប់ ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ

រសៀលថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២ លោកជំទាវ បាន ស្រីមុំ ប្រធានគណៈបញ្ជាការឯកភាពខេត្តប៉ៃលិន បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ដើម្បីត្រៀមរៀបចំសន្តិសុខ សណ្តាប់ធ្នាប់ ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ