អភិបាលខេត្តត្បូងឃ្មុំ និងប្រធានក្រុមប្រឹក្សាខេត្ត អញ្ជើញអមដំណើរឯកឧត្ដម ជា សុផារ៉ា អញ្ជើញចូលរួមកាន់បិណ្ឌវេនទី០២ នៅវត្តចំនួន០៣ ក្នុងខេត្តត្បូងឃ្មុំ

នាព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២២នេះឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ និងឯកឧត្តម ស៊ាក ឡេង ប្រធានក្រុមប្រឹក្សាខេត្ត ព្រមទាំងថ្នាក់ដឹកនាំខេត្ត បានអញ្ជើញរួមដំណើរជាមួយឯកឧត្ដម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តត្បូងឃ្មុំ អញ្ជើញចូលរួមកាន់បិណ្ឌវេនទី០២ នៅវត្តចំនួន០៣ ក្នុងខេត្តត្បូងឃ្មុំ

នាព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២២នេះឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ និងឯកឧត្តម ស៊ាក ឡេង ប្រធានក្រុមប្រឹក្សាខេត្ត ព្រមទាំងថ្នាក់ដឹកនាំខេត្ត បានអញ្ជើញរួមដំណើរជាមួយឯកឧត្ដម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តត្បូងឃ្មុំ អញ្ជើញចូលរួមកាន់បិណ្ឌវេនទី០២ នៅវត្តចំនួន០៣ ក្នុងខេត្តត្បូងឃ្មុំ។

ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ក៏បាននាំយកនូវទេយ្យទានទេយ្យវត្ថុព្រមទាំងបច្ច័យវេរប្រគេនជូនព្រះសង្ឃនៅវត្តទាំង០៣ រួមមាន ១-វត្តដូនម៉ៅ ក្នុងឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ២-វត្តវិហារទន្ទឹម ក្នុងសង្កាត់សួង ក្រុងសួង និង៣-វត្តមង្គលបុរី ហៅវត្តមង់ ក្នុងឃុំមង់រៀវ ស្រុកត្បូងឃ្មុំ។

ជាមួយគ្នានោះ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី និងប្រតិភូក្រសួងអមដំណើរ ព្រមទាំងថ្នាក់ដឹកនាំខេត្តត្បូងឃ្មុំ បានធ្វើការរាប់បាត្រឧទ្ទិសកុសល្យផលបុណ្យ ជូនដល់ញាតិកាលទាំង០៧សន្តាន និងដួងព្រលឹងយុទ្ធជនយុទ្ធនារីទាំងអស់ដែលបានពលីកម្ម បូជាសាច់ស្រស់ឈាមស្រស់ វាយរំដោះការពារទឹកដី នាំយកនូវសុខសន្តិភាពជូនជាតិមាតុភូមិកម្ពុជានៃយើង ដោយសទ្ធាជ្រះថ្លាបំផុត៕

Leave a Reply