ព័ត៌មានជាតិ

កម្ពុជា ទីម័រឡេស្តេ សន្យាជំរុញវិស័យពាណិជ្ជកម្ម និងសេដ្ឋកិច្ចរវាងប្រទេសទាំងបន្ថែមទៀត

កម្ពុជា ទីម័រឡេស្តេ សន្យាជំរុញវិស័យពាណិជ្ជកម្ម និងសេដ្ឋកិច្ចរវាងប្រទេសទាំងពីរបន្ថែមទៀត ដើម្បីផ្តល់ផលប្រយោជន៍ដល់ប្រជាពលរដ្ឋ និងសង្គមជាតិទាំងសងខាង។ ឯកឧត្តមបណ្ឌិត ចូហ្សេ រ៉ាម៉ូស ហរតា (Jose Ramos-Horta) ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាធិបតេយ្យ ទីម័រឡេស្តេ មានប្រសាសន៍ថា តាមរយៈដំណើរទស្សនកិច្ចរបស់គណៈប្រតិភូមកកាន់កម្ពុជានាពេលនេះ ពិតជាមានសារសំខាន់ដល់ការពង្រឹងពង្រីកនូវទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាង  ប្រជាជន និងប្រទេសទាំងពីរឲ្យកាន់តែរីកចម្រើនជាងនេះទៀត ដើម្បីជាគុណប្រយោជន៍ដ៏ធំធេងសម្រាប់ប្រជាជន និងប្រទេសទាំងពីរទាំងក្នុងពេលបច្ចុប្បន្ន និងទៅអនាគត

រដ្ឋមន្រ្តីក្រសួងកសិកម្ម ចុះសួរសុខទុកប្រជាពលរដ្ឋនៅក្នុង​ ឃុំចំនួន៤ ក្នុងខេត្តកំពង់ចាម ដែលទទួលរងផលប៉ះពាល់ដោយគ្រោះទឹកជំនន់ និងមានការខូចខាតផលដំណាំអស់ជាច្រើនហិកតា

នាព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ ២០២២ ឯកឧត្តមរដ្ឋមន្រ្តី ឌិត ទីណា បានចុះសួរសុខទុកប្រជាពលរដ្ឋនៅក្នុង​ ឃុំចំនួន៤គឺឃុំកៀនជ្រៃ​ ឃុំរចេក​ ឃុំ​ហាន់ជ័យ​ និង​ឃុំ​គគរ​ ស្រុក​កំពង់​សៀម​ ខេត្ត​កំពង់ចាម ដែលទទួលរងផលប៉ះពាល់ដោយគ្រោះទឹកជំនន់ និងមានការខូចខាតផលដំណាំអស់ជាច្រើនហិកតា។ ក្នុងឱកាសនោះដែរ ឯកឧត្តម បានចែកស្រូវពូជដល់បងប្អូនកសិករ​ចំនួន ៤៩៧គ្រួសារ​ ផងដែរ ដើម្បីអាចសាបព្រោះបានទាន់ពេលវេលា នៅពេលដែលទឹកស្រកចុះវិញ

សេចក្តីប្រកាសព័ត៌មាន សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ព្រឹទ្ធសភា អញ្ជើញបំពេញទស្សនកិច្ចជាផ្លូវការនៅសាធារណរដ្ឋសង្គមនិយមវៀតណាម ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២២

សេចក្តីប្រកាសព័ត៌មាន សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ព្រឹទ្ធសភា អញ្ជើញបំពេញទស្សនកិច្ចជាផ្លូវការនៅសាធារណរដ្ឋសង្គមនិយមវៀតណាម ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២២

ស្រូវពូជចំនួនជាង ៣ម៉ឺនគីឡូក្រាម ត្រូវបានផ្តល់ជូនដល់បងប្អូនប្រជាពលរដ្ឋរងគ្រោះខូចខាតដំណាំស្រូវ ដោយទឹកជំនន់ចំនួន ៣៥១គ្រួសារ ដែលត្រូវដាំស្តារឡើងវិញលើផ្ទៃដី ៣៧៨ហិកតា ក្នុងស្រុកត្បូងឃ្មុំ

ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីរសៀលថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២២ អមដំណើរដោយឯកឧត្តម ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ បានដឹកនំាមន្ត្រីជំនាញពាក់ពន័ រួមនឹងអាជ្ញាធរមូលដ្ឋាន អញ្ជើញចុះជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ និងចែកជូនស្រូវពូជចំនួន ៣០ ២៥០គីឡូក្រាម ដល់បងប្អូនប្រជាពលរដ្ឋរងគ្រោះខូចខាតដំណាំស្រូវដោយទឹកជំនន់ចំនួន ៣៥១គ្រួសារ ដែលត្រូវដាំស្តារឡើងវិញលើផ្ទៃដី ៣៧៨ហិកតា ស្ថិតនៅភូមិយាយសរ ឃុំទន្លេបិទ

អភិបាលខេត្តប៉ៃលិន អញ្ជើញចូលរួមពិធីសម្ពោធដាក់ឱ្យប្រើប្រាស់សមិទ្ធផលនានា របស់កងពលតូចថ្មើរជើងលេខ៥៣

ព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានអញ្ជើញចូលរួមពិធីសម្ពោធដាក់ឱ្យប្រើប្រាស់សមិទ្ធផលនានា របស់កងពលតូចថ្មើរជើងលេខ៥៣ និងសំណេះសំណាលសួរសុខទុក្ខ របស់អង្គភាពសម្ព័ន្ធមេត្រីភាពអគ្គនាយកដ្ឋានរតនាគារជាតិ នៅកងពលតូចថ្មើរជើងលេខ៥៣ យោធភូមិភាគទី៥ កងទ័ពជើងគោក ក្រោមអធិបតីភាពឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយុទ្ធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក

សេចក្តីជូនដំណឹងស្តីពី គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភា នឹងអញ្ជើញចូលរួមកិច្ចប្រជុំប្រចាំឆ្នាំ នៃវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិកលើកទី៣០ (APPF-30) នៅប្រទេសថៃ

សេចក្តីជូនដំណឹងស្តីពី គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភា នឹងអញ្ជើញចូលរួមកិច្ចប្រជុំប្រចាំឆ្នាំ នៃវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិកលើកទី៣០ (APPF-30) នៅប្រទេសថៃ

គ.ជ.បប្រកាសពីការចាប់ផ្ដើមការពិនិត្យបញ្ជីឈ្មោះនិងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២២ នៅតាមសាលាឃុំ សង្កាត់

ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២២ នៅតាមសាលាឃុំ សង្កាត់ បានចាប់ផ្ដើមហើយនៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២ នេះ។ ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំនេះ មានរយៈពេល ៥០ថ្ងៃគត់ គឺរាប់ចាប់ពីថ្ងៃទី២០ ខែតុលា រហូតដល់ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២២ គិតទាំងថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ

សម្តេចភក្តី សាយ ឈុំ អនុញ្ញាតជូន ឯកឧត្តមបណ្ឌិត ចូហ្សេ រ៉ាម៉ូសហរតា ប្រធានាធិបតី នៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័តឡេស្ត ចូលជួបសវនាការ និងសម្តែងការគួរសម…

ថ្ងៃព្រហស្បតិ៍ ១០រោច ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង១៤:១០នាទីរសៀល នៅវិមានព្រឹទ្ធសភា សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតជូន ឯកឧត្តមបណ្ឌិត ចូហ្សេ រ៉ាម៉ូស ហរតា ប្រធានាធិបតី នៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័តឡេស្ត ចូលជួបសវនាការ និងសម្តែងការគួរសម... ក្នុងឱកាសដែលឯកឧត្តម ដឹកនាំគណៈប្រតិភូអញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវរដ្ឋនៅព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២២…

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អញ្ជើញអមដំណើរ ឯកឧត្តមរដ្ឋមន្រ្តី ក្រសួងកសិកម្ម បន្តចុះសួរសុខទុក្ខនាំយកស្រូវពូជ ចំនួន៣០,២៥០គីឡូក្រាម របស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចែកផ្ដល់ជូនប្រជាកសិករអាទិភាព មានដីស្រែអាចស្ដារឡើងវិញបានចំនួន៣៩៦គ្រួសារ

ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អមដំណើរដោយ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ កាលពីរសៀលថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២២ បានបន្តចុះសួរសុខទុក្ខនាំយកស្រូវពូជ ចំនួន៣០,២៥០គីឡូក្រាម ជាជំនួយរបស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ទៅចែកផ្ដល់ជូនប្រជាកសិករអាទិភាព មានដីស្រែអាចស្ដារឡើងវិញបានចំនួន៣៩៦គ្រួសារ ក្នុងឃុំទន្លេបិទ ឃុំជីរោទ៍ទី ១ និងឃុំជីរោទ៍ទី ២ ក្នុងស្រុកត្បូងឃ្មុំ

អភិបាលខេត្តត្បូងឃ្មុំ បានដឹកនាំក្រុមការងារខេត្ត អាជ្ញាធរមូលដ្ឋាន អញ្ជើញចុះពិនិត្យទីតាំង រៀបចំប្រារព្ធពិធីបុណ្យអុំទូក បណ្តែតប្រទីប

នាព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២នេះ ឯកឧត្ដមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានដឹកនាំក្រុមការងារខេត្ត អាជ្ញាធរមូលដ្ឋាន និងមន្ត្រីពាក់ព័ន្ធ អញ្ជើញចុះពិនិត្យទីតាំង រៀបចំប្រារព្ធពិធីបុណ្យអុំទូក បណ្តែតប្រទីប និងពិព័រណ៌ ភូមិមួយផលិតផលមួយ ដើម្បីអបអរថ្ងៃបុណ្យអុំទូក ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៧,៨,៩ ខែវិច្ឆិកា ឆ្នាំ២០២២ ខាងមុខ ស្ថិតនៅភូមិព្រៃនគរក្នុង ឃុំដូនតី ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ

សម្តេចតេជោ ហ៊ុន សែន៖ អាចោរក្បត់ជាតិ សម រង្ស៉ី មានកំហុសនយោបាយធំ២ ទី១ នាំមនុស្សរត់ទៅក្រៅស្រុក ដែលធ្វើឱ្យក្បាលម៉ាស៊ីននយោបាយពួកប្រឆាំងដាច់អស់ និងទី២៖ គឺដកមនុស្សចេញពី គ.ជ.ប

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានបញ្ជាក់ថា អាចោរក្បត់ជាតិ សម រង្ស៉ី មានកំហុសនយោបាយធំ២ចំនួន គឺទី១៖ បាននាំមនុស្សរត់ទៅក្រៅស្រុក ដែលធ្វើឱ្យក្បាលម៉ាស៉ីននយោបាយពួកប្រឆាំងដាច់អស់ និងទី២៖ គឺការដកមនុស្សចេញពីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)

សម្តេចតេជោ ហ៊ុន សែន ថ្លែងថា អ្នកដែលមិនទាន់បានចុះឈ្មោះបោះឆ្នោត ឬអ្នកប្តូរទីលំនៅសូមអញ្ជើញទៅចុះឈ្មោះបោះឆ្នោត

ក្នុងឱកាសអញ្ជើញប្តូរព័ត៌មានថ្ងៃខែឆ្នាំកំណើតក្នុងបញ្ជីឈ្មោះបោះឆ្នោត ដោយប្តូរពីថ្ងៃទី០៤ ខែមេសា ឆ្នាំ១៩៥១ ទៅថ្ងៃទី០៥ ខែសីហា ឆ្នាំ១៩៥២ នៅព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា អ្នកដែលមិនទាន់បានចុះឈ្មោះបោះឆ្នោត ឬអ្នកប្តូរទីលំនៅសូមអញ្ជើញទៅចុះឈ្មោះបោះឆ្នោត

រដ្ឋមន្ត្រីក្រសួងកសិកម្ម បញ្ជាក់ថា នៅខេត្តក្រចេះ បានចែកជូនគ្រាប់ពូជស្រូវដល់កសិករបាន១០០% ដោយបានផ្ដល់គ្រាប់ពូជចំនួន ២៨១,៦០តោន ជូនដល់កសិកររងគ្រោះចំនួន ៣ ៦៤២គ្រួសារ

ថ្លែងក្នុងកិច្ចប្រជុំ ជាមួយអាជ្ញាធរខេត្តក្រចេះ និងមន្ទីរជំនាញជុំវិញខេត្ត កាលពីរសៀលថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២២ ដើម្បីផ្ទៀងផ្ទាត់ទិន្នន័យ និងតាមដានការខូចខាត និងលទ្ធភាពស្ដារឡើងវិញ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបញ្ជាក់ថា ជាលទ្ធផល ខេត្តក្រចេះបានស្ដាររួចរាល់១០០% លើផ្ទៃដីអាចស្ដារចំនួន ២ ៧៨៤ហិកតា ដោយប្រើប្រាស់គ្រាប់ពូជចំនួន ២៨១,៦តោន និងមានគ្រួសាររងគ្រោះចំនួន ៣ ៦៤២គ្រួសារ

កែសម្រួលព្រំប្រទល់រដ្ឋបាលខេត្តបាត់ដំបងនិងខេត្តប៉ៃលិន៖ ផ្ទៃដីជាងមួយម៉ឺនហិកតាត្រូវបានកែសម្រួល

ដោយអនុវត្តន៍តាមបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់ សម្ដេច តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ឯកឧត្តម សក់ សេដ្ឋា រដ្ឋលេខាធិការប្រចាំការក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំ កិច្ចប្រជុំ ពិនិត្យ ពិភាក្សា លើសំណើរសុំកែសម្រួលព្រំប្រទល់រដ្ឋបាលវាង ខេត្ត បាត់ដំបង និងខេត្តប៉ៃលិន ខណៈដែលខេត្តទាំងពីរេ បានខិតខំយ៉ាង មមាញឹក ដើម្បីធ្វើការកែសម្រួលឱ្យប្រព្រឹត្តទៅដោយរលូន ដើម្បី កំណត់នូវព្រំប្រទល់រដ្ឋបាខេត្តរបស់ខ្លួន ជាថ្មីឡើងវិញ

លោក គុជ លី ប្រធានគណបក្សខ្មែរតែមួយ ប្រសិទ្ធនាមឱ្យជនអពមង្គល សម រង្ស៊ី ថា «បានក្លាយជាប្រធានគណបក្សខ្យល់ពិភពលោក » និងកំពុងបណ្តុះតែគំនិតសងសឹកនិយម បំផ្លាញសុខសន្តិភាព!

លោក គុជ លី ប្រធានគណបក្សខ្មែរតែមួយ តាមរយៈលិខិតចំហចុះថ្ងៃទី១៨ ខែតុលា​ ឆ្នាំ២០២២ ផ្ញើជូនទណ្ឌិត សម រង្ស៊ី ដែលធ្លាប់តែជាប្រធានគណបក្សនយោបាយប្រឆាំងយ៉ាងតិចចំនួន៤ គឺគណបក្សសង្គ្រោះជាតិ គណបក្សភ្លើងទៀន គណបក្សសមរង្ស៊ី និងគណបក្សជាតិខ្មែរ ប៉ុន្តែគណបក្សអស់ទាំងនោះ បានរលំរលាយហិនហោច បរាជ័យរាល់ការបោះឆ្នោត និងទណ្ឌិត សម រង្ស៊ី ក៏បាននិងកំពុងរស់នៅខ្ចាត់ព្រាត់ដូចជាជនអានាថា។ លោក គុជ លី បានបន្ថែមថា សម រង្ស៊ី ធ្លាប់បានដឹកនាំគណបក្សប្រឆាំងតាំងពីឆ្នាំ១៩៩៨ ដល់ឆ្នាំ២០១៣។ ជាអពមង្គល ចាប់ពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៧ រហូតមកដល់បច្ចុប្បន្ន បន្ទាប់ពីបក្សសង្គ្រោះជាតិត្រូវបានរំលាយដោយតុលាការកំពូលមកនោះ សម រង្ស៊ី ក៏បានក្លាយជាប្រធានគណបក្សខ្យល់ពិភពលោក

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អញ្ជើញបន្តចុះសួរសុខទុក្ខនាំយកស្រូវពូជ របស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ទៅចែកផ្ដល់ជូនប្រជាកសិករក្នុងស្រុកត្បូងឃ្មុំ

ក្រោមការយកចិត្តទុកដាក់ខ្ពស់ពីរដ្ឋបាលខេត្ត ព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២២នេះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានអញ្ជើញបន្តចុះសួរសុខទុក្ខនាំយកស្រូវពូជជាជំនួយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ទៅចែកផ្ដល់ជូនប្រជាកសិករក្នុងស្រុកត្បូងឃ្មុំ ដែលស្រែស្រូវរងការខូចខាតដោយទឹកជំនន់ទន្លេមេគង្គ និងជំនន់ទឹកភ្លៀង

លោកជំទាវ បាន ស្រីមុំ ចូលរួមកិច្ចប្រជុំពិភាក្សាស្តីពីសំណើសុំកែសម្រួលព្រំប្រទល់រដ្ឋបាល រវាងខេត្តប៉ៃលិន និងខេត្តបាត់ដំបង​

លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន នៅព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២២ បានអញ្ជេីញចូលរួមកិច្ចប្រជុំពិភាក្សាជាមួយរដ្ឋបាលខេត្តប៉ៃលិន និង​ខេត្តបាត់ដំបង លើករណីសំណើសុំ​កែសម្រួលព្រំប្រទល់រដ្ឋបាលរវាងខេត្តប៉ៃលិន និងខេត្តបាត់ដំបង ក្រោមអធិបតីភាពឯកឧត្តម សក់ សេដ្ឋា រដ្ឋលេខាធិការប្រចាំការ ក្រសួងមហាផ្ទៃ

យូអិនឌីភី៖​ គោលនយោបាយ​ប្រាក់​ឧបត្ថម្ភ​អំឡុង​ពេល​​កូវីដ-១៩ផ្ដល់ភាពវិជ្ជមានជាច្រើនចំពោះជីវភាពពលរដ្ឋ

ការ​សិក្សា​របស់កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិឬហៅកាត់ថា យូអិនឌីភី(​UNDP)ដែលទើបផ្សព្វផ្សាយថ្មីៗនេះបាន​រក​ឃើញ​ថា កម្ម​វីធី​ឧបត្ថម្ភ​សាច់​ប្រាក់ ក្នុង​អំឡុង​ពេល​ប្រយុទ្ធ​នឹង​ជំងឺ​កូវីដ-១៩ ផ្ដល់​ភាព​វិជ្ជមាន​ច្រើន​ចំពោះ​ប្រជា​ពលរដ្ឋ។ស្ថាប័នមួយនេះ​ក៏​បាន​ច្រាន​ចោល​ក្តី​បារម្ភ​ដែល​ថា​ប្រជា​ពលរដ្ឋអាចមាន​ខ្ជិល​ច្រអូស​ពេល​ដែល​ទទួល​បាន​ប្រាក់​ឧបត្ថម្ភ​នេះ

សេចក្តីណែនាំ ស្តីពីការការពារការចម្លងវីរុសកូវីដ-១៩ ក្នុងអំឡុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក

សេចក្តីណែនាំ ស្តីពីការការពារការចម្លងវីរុសកូវីដ-១៩ ក្នុងអំឡុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក

ឯកឧត្តម អុី ឈាន អញ្ជើញសំណេះសំណាលជាមួយក្រុមការងារ ក្នុងសង្កាត់ទួលល្វា ក្រុងប៉ៃលិន

រសៀលថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២២ ឯកឧត្តម អុី ឈាន ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយខេត្តប៉ៃលិន បានអញ្ជើញសំណេះសំណាលជាមួយក្រុមការងារចុះជួយសង្កាត់ និងប្រធាន, អនុប្រធាន, សមាជិកបក្សភូមិ ក្នុងសង្កាត់ទួលល្វា ក្រុងប៉ៃលិន