ក្រោមការយកចិត្តទុកដាក់ខ្ពស់ពីរដ្ឋបាលខេត្ត ព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២២នេះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានអញ្ជើញបន្តចុះសួរសុខទុក្ខនាំយកស្រូវពូជជាជំនួយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ទៅចែកផ្ដល់ជូនប្រជាកសិករក្នុងស្រុកត្បូងឃ្មុំ ដែលស្រែស្រូវរងការខូចខាតដោយទឹកជំនន់ទន្លេមេគង្គ និងជំនន់ទឹកភ្លៀង៕







