អភិបាលខេត្តត្បូងឃ្មុំ បានដឹកនាំក្រុមការងារខេត្ត អាជ្ញាធរមូលដ្ឋាន អញ្ជើញចុះពិនិត្យទីតាំង រៀបចំប្រារព្ធពិធីបុណ្យអុំទូក បណ្តែតប្រទីប

នាព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២នេះ ឯកឧត្ដមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានដឹកនាំក្រុមការងារខេត្ត អាជ្ញាធរមូលដ្ឋាន និងមន្ត្រីពាក់ព័ន្ធ អញ្ជើញចុះពិនិត្យទីតាំង រៀបចំប្រារព្ធពិធីបុណ្យអុំទូក បណ្តែតប្រទីប និងពិព័រណ៌ ភូមិមួយផលិតផលមួយ ដើម្បីអបអរថ្ងៃបុណ្យអុំទូក ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៧,៨,៩ ខែវិច្ឆិកា ឆ្នាំ២០២២ ខាងមុខ ស្ថិតនៅភូមិព្រៃនគរក្នុង ឃុំដូនតី ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ

នាព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២នេះ ឯកឧត្ដមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានដឹកនាំក្រុមការងារខេត្ត អាជ្ញាធរមូលដ្ឋាន និងមន្ត្រីពាក់ព័ន្ធ អញ្ជើញចុះពិនិត្យទីតាំង រៀបចំប្រារព្ធពិធីបុណ្យអុំទូក បណ្តែតប្រទីប និងពិព័រណ៌ ភូមិមួយផលិតផលមួយ ដើម្បីអបអរថ្ងៃបុណ្យអុំទូក ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៧,៨,៩ ខែវិច្ឆិកា ឆ្នាំ២០២២ ខាងមុខ ស្ថិតនៅភូមិព្រៃនគរក្នុង ឃុំដូនតី ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។

សូមរំលឹកផងដែរថា រដ្ឋបាលខេត្តត្បូងឃ្មុំ មានរៀបចំពិធីបុណ្យអុំទូករៀបចំប្រារព្ធពិធីបុណ្យអុំទូក បណ្តែតប្រទីប អុចកាំជ្រួច នៅកស្សិនទឹកហ្លួនព្រះស្តេចកន ឃុំដូនតី ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ និងការតាំងពិព័រណ៌ ភូមិមួយផលិតផលប្រគំតន្រ្តីផងដែរ ៕

Leave a Reply