លោក គុជ លី ប្រធានគណបក្សខ្មែរតែមួយ ប្រសិទ្ធនាមឱ្យជនអពមង្គល សម រង្ស៊ី ថា «បានក្លាយជាប្រធានគណបក្សខ្យល់ពិភពលោក » និងកំពុងបណ្តុះតែគំនិតសងសឹកនិយម បំផ្លាញសុខសន្តិភាព!

លោក គុជ លី ប្រធានគណបក្សខ្មែរតែមួយ តាមរយៈលិខិតចំហចុះថ្ងៃទី១៨ ខែតុលា​ ឆ្នាំ២០២២ ផ្ញើជូនទណ្ឌិត សម រង្ស៊ី ដែលធ្លាប់តែជាប្រធានគណបក្សនយោបាយប្រឆាំងយ៉ាងតិចចំនួន៤ គឺគណបក្សសង្គ្រោះជាតិ គណបក្សភ្លើងទៀន គណបក្សសមរង្ស៊ី និងគណបក្សជាតិខ្មែរ ប៉ុន្តែគណបក្សអស់ទាំងនោះ បានរលំរលាយហិនហោច បរាជ័យរាល់ការបោះឆ្នោត និងទណ្ឌិត សម រង្ស៊ី ក៏បាននិងកំពុងរស់នៅខ្ចាត់ព្រាត់ដូចជាជនអានាថា។ លោក គុជ លី បានបន្ថែមថា សម រង្ស៊ី ធ្លាប់បានដឹកនាំគណបក្សប្រឆាំងតាំងពីឆ្នាំ១៩៩៨ ដល់ឆ្នាំ២០១៣។ ជាអពមង្គល ចាប់ពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៧ រហូតមកដល់បច្ចុប្បន្ន បន្ទាប់ពីបក្សសង្គ្រោះជាតិត្រូវបានរំលាយដោយតុលាការកំពូលមកនោះ សម រង្ស៊ី ក៏បានក្លាយជាប្រធានគណបក្សខ្យល់ពិភពលោក

លោក គុជ លី ប្រធានគណបក្សខ្មែរតែមួយ តាមរយៈលិខិតចំហចុះថ្ងៃទី១៨ ខែតុលា​ ឆ្នាំ២០២២ ផ្ញើជូនទណ្ឌិត សម រង្ស៊ី ដែលធ្លាប់តែជាប្រធានគណបក្សនយោបាយប្រឆាំងយ៉ាងតិចចំនួន៤ គឺគណបក្សសង្គ្រោះជាតិ គណបក្សភ្លើងទៀន គណបក្សសមរង្ស៊ី និងគណបក្សជាតិខ្មែរ ប៉ុន្តែគណបក្សអស់ទាំងនោះ បានរលំរលាយហិនហោច បរាជ័យរាល់ការបោះឆ្នោត និងទណ្ឌិត សម រង្ស៊ី ក៏បាននិងកំពុងរស់នៅខ្ចាត់ព្រាត់ដូចជាជនអានាថា។ លោក គុជ លី បានបន្ថែមថា សម រង្ស៊ី ធ្លាប់បានដឹកនាំគណបក្សប្រឆាំងតាំងពីឆ្នាំ១៩៩៨ ដល់ឆ្នាំ២០១៣។ ជាអពមង្គល ចាប់ពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៧ រហូតមកដល់បច្ចុប្បន្ន បន្ទាប់ពីបក្សសង្គ្រោះជាតិត្រូវបានរំលាយដោយតុលាការកំពូលមកនោះ សម រង្ស៊ី ក៏បានក្លាយជាប្រធានគណបក្សខ្យល់ពិភពលោក។

លោក គុជ លី បានលើកឡើងចំៗនូវទង្វើរបស់ទណ្ឌិត រត់ចោលគុករូបនេះថា បាននិងកំពុងបណ្តុះគំនិតសងសឹកនិយម បង្កើតវប្បធម៌លាបពណ៌ ញុះញង់ វប្បធម៌ក្តិចត្រួយ និងចេតនាបំផ្លាញសុខសន្តិភាព ក្រោមលេសសិទ្ធិមនុស្ស និងប្រជាធិបតេយ្យបែបបរទេសនិយម។

លោក គុជ លី បាននិយាយថា សម រង្ស៊ី បានបង្កើតព្រឹត្តិការណ៍ដដែលៗ និងការអំពាវនាវធ្វើបដិវត្តន៍ពណ៌ គឺបានរំលោភរដ្ឋធម្មនុញ្ញឆ្នាំ១៩៩៣ បានរំលោភកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣តុលា ១៩៩១ និងបានប្រមាថមើលងាយប្រជាពលរដ្ឋខ្លួនឯង ដែលជាម្ចាស់ឆ្នោត។ លោក គុជ លី បានបន្តថា ពលរដ្ឋខ្មែរទូទៅនៅចងចាំមិនភ្លេចទេ ព្រឹត្តិការណ៍អកុសលដែលទណ្ឌិត សម រង្ស៊ី បានបង្កើតឡើង ដូចជា៖ យុទ្ធនាការបោះឆ្នោតឆ្នាំ២០០៣ « មានស៊ី អត់សែន មានសែន​អត់ស៊ី» យុទ្ធនាការបោះឆ្នោតឆ្នាំ២០១៨ « ដេកផ្ទះឈ្នះឯង និងយុទ្ធនាការម្រាមដៃស្អាត » « ៩ វិច្ឆិកា ២០១៩ ការធ្វើបដិវត្តន៍ពណ៌ » និងតាម Facebook Page « «១៦ តុលា ២០២២ ក្នុងគោលបំណងធ្វើបដិវត្តន៍ទាហាន ប៉ូលីសចូលចាប់ ហ៊ុន សែន ឆ្នាំ២០២៣ »។

បន្ថែមពីលើនេះ លោក គុជ លី បានស្នើសុំដល់ លោក សម រង្ស៊ី មេត្តាបោះបង់ចោលនូវវប្បធម៌នយោបាយសងសឹកនិយមនៃត្រកូល « សម » និងនយោបាយ « ទឹកឡើងត្រីស៊ីស្រមោច ទឹកហោចស្រមោចស៊ីត្រី » ដែលលោកថា នយោបាយបែបនេះ គឺមិនមានផលប្រយោជន៍អ្វីទាំងអស់សម្រាប់ប្រជាជាតិខ្មែរ និងមាតុភូមិកម្ពុជាដ៏កំសត់៕

Leave a Reply