លោកជំទាវ បាន ស្រីមុំ ចូលរួមកិច្ចប្រជុំពិភាក្សាស្តីពីសំណើសុំកែសម្រួលព្រំប្រទល់រដ្ឋបាល រវាងខេត្តប៉ៃលិន និងខេត្តបាត់ដំបង​

លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន នៅព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២២ បានអញ្ជេីញចូលរួមកិច្ចប្រជុំពិភាក្សាជាមួយរដ្ឋបាលខេត្តប៉ៃលិន និង​ខេត្តបាត់ដំបង លើករណីសំណើសុំ​កែសម្រួលព្រំប្រទល់រដ្ឋបាលរវាងខេត្តប៉ៃលិន និងខេត្តបាត់ដំបង ក្រោមអធិបតីភាពឯកឧត្តម សក់ សេដ្ឋា រដ្ឋលេខាធិការប្រចាំការ ក្រសួងមហាផ្ទៃ

ភ្នំពេញ៖ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន នៅព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២២ បានអញ្ជេីញចូលរួមកិច្ចប្រជុំពិភាក្សាជាមួយរដ្ឋបាលខេត្តប៉ៃលិន និង​ខេត្តបាត់ដំបង លើករណីសំណើសុំ​កែសម្រួលព្រំប្រទល់រដ្ឋបាលរវាងខេត្តប៉ៃលិន និងខេត្តបាត់ដំបង ក្រោមអធិបតីភាពឯកឧត្តម សក់ សេដ្ឋា រដ្ឋលេខាធិការប្រចាំការ ក្រសួងមហាផ្ទៃ ។

កិច្ចប្រជុំខាងលើនេះមានការអញ្ជើញចូលរួមពីឯកឧត្ដម ប្រាក់ សំអឿន អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ ហេីយក៏មានការចូលរួមពីឯកឧត្តម លោកជំទាវ ប្រធានក្រុមប្រឹក្សា និងអភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង ប្រធានមន្ទីរជំនាញ​ និងរដ្ឋបាលឃុំពាក់ព័ន្ធ ព្រម​ទាំង​ក្រុមការងារ​នៃ​នាយកដ្ឋាន​កិច្ចការរដ្ឋបាលរាជធានី ខណ្ឌ និងខេត្ត៕

Leave a Reply