ព័ត៌មានជាតិ

អភិបាលខេត្តត្បូងឃ្មុំ បន្តការចុះសួរសុខទុក្ខ នាំយកអំណោយកាកបាទក្រហមខេត្តចែកជូនពលរដ្ឋ១៣២ គ្រួសារ ដែលបានជម្លៀសទៅកាន់ទីទួលសុវត្ថិភាព

ក្រោយទឹកទន្លេមេគង្គហក់ឡើង បណ្តាលជន់លិចភូមិស្ថាន ផ្ទះសម្បែង និងដំណាំរបស់បងប្អូនប្រជាពលរដ្ឋរស់នៅតាមមាត់ទន្លេក្នុងស្រុកត្បូងឃ្មុំ ភ្លាមៗឯកឧត្ដមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានណែនាំឲ្យអាជ្ញាធរជម្លៀសបងប្អូនមកកាន់ទីទួលសុវត្ថិភាព បណ្តោះអាសន្ន បន្តបន្ទាប់ នៅក្នុងឃុំជីរោជ៍ទី១ និងឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ

អភិបាលខេត្តត្បូងឃ្មុំ អញ្ជើញកាត់វិញ្ញាសារប្រឡងក្របខ័ណ្ឌមន្ត្រីពន្ធធានាគារខេត្តត្បូងឃ្មុំ

នាព្រឹកថ្ងៃទី៩ ខែតុលា ឆ្នាំ២០២២ ឯកឧត្តម ឧត្តមអគ្គានុរក្សថ្នាក់ទី១ ជែម សាវុធ អគ្គនាយកអគ្គនាយកដ្ឋានពន្ធនាគារក្រសួងមហាផ្ទៃ និងឯកឧត្តមបណ្ឌិត ជាម ចន្ទ័សោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ អញ្ជើញកាត់ស្រោមវិញ្ញាសារប្រឡងក្របខ័ណ្ឌមន្ត្រីពន្ធនាគារខេត្ត នៅមណ្ឌលប្រឡងសាលា បឋមសិក្សា និងវិទ្យាល័យតេជោសែនត្បូងឃ្មុំ ស្ថិតនៅភូមិនិគមលើ ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ

អភិបាលខេត្តប៉ៃលិន អំពាវនាវឲ្យប្រជាពលរដ្ឋមានទីលំនៅជាប់មាត់ស្ទឹងមានការប្រុងប្រយ័ត្ន ខណៈពេលនេះទឹកស្ទឹងប៉ៃលិន កំពុងជន់ខ្លាំង

អភិបាលខេត្តប៉ៃលិន អំពាវនាវឲ្យប្រជាពលរដ្ឋមានទីលំនៅជាប់មាត់ស្ទឹងមានការប្រុងប្រយ័ត្ន ខណៈពេលនេះទឹកស្ទឹងប៉ៃលិន កំពុងជន់ខ្លាំង

សម្តេចវិបុលសេនាភក្តី សាយ ឈុំ ដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា

នាថ្ងៃចន្ទ ទី១០ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង ០៨:០០នាទីព្រឹក គណៈកម្មាធិការអចិន្រ្តៃយ៍ព្រឹទ្ធសភា បានប្រជុំក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធាន ព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ដើម្បីពិនិត្យសម្រេចលើរបៀបវារៈចំនួន០២ រួមមាន៖

លោក សុខ សុទ្ធី អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជួបប្រជុំពិភាក្សាការងារ ស្តីអំពីបច្ចុប្បន្នភាព នៃការអនុវត្តន៍គម្រោងការលើកកម្ពស់ជីវភាព ការអភិរក្សតំបន់សមុទ្រ និងដីគោក ដែលបានអនុវត្តនៅក្នុងខេត្តកោះកុង

លោក សុខ សុទ្ធី អភិបាលរងខេត្ត នៃគណៈអភិបាលខេត្តកោះកុង បានគូសបញ្ជាក់ថា គម្រោងការលើកកម្ពស់ជីវភាព ការអភិរក្សតំបន់សមុទ្រ និងដីគោក ដែលបានអនុវត្តនៅក្នុងខេត្តកោះកុង ក្រោមកិច្ចសហប្រតិបត្តិការ រវាងអង្គការសត្វព្រៃ និងរុក្ខជាតិអន្តរជាតិ (FFI) នាយកដ្ឋានអភិរក្សតំបន់ឆ្នេរនិងសមុទ្រ នៃក្រសួងបរិស្ថាន និងមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ

ស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជាប្រចាំអ.ស.ប ហៅការរិះគន់របស់អ្នករាយការណ៍ពិសេសអំពីការគ្រប់គ្រងដោយឯកបក្ស គឺធ្វើទ្បើងដោយប្រាសចាកពីការពិត

ឯកអគ្គរាជទូតនិងតំណាងអចិន្ត្រៃយ៍ នៃព្រះរាជាណាចក្រកម្ពុជាប្រចាំអង្គការសហប្រជាជាតិ(អ.ស.ប) និងអង្គការអន្តរជាតិនានា នៅទីក្រុងហ្សឺណែវ បានឆ្លើយតបទៅនឹងអ្នករាយការណ៍ពិសេសនៅក្នុងកិច្ចសន្ទនាអន្តរសកម្មជាមួយអ្នករាយការណ៍ពិសេស ស្តីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២២ នៅទីក្រុងហ្សឺណែវ លើប្រធានបទមួយចំនួនផ្សេងទៀត និងបានហៅការរិះគន់របស់អ្នករាយការណ៍ពិសេសអំពីការគ្រប់គ្រងដោយឯកបក្ស គឺធ្វើទ្បើងដោយប្រាសចាកពីការពិត

សេចក្តីថ្លែងការណ៍៖ សិទ្ធិមនុស្សក្នុងវិស័យជាច្រើននៅកម្ពុជា ត្រូវបានលើកសរសើរ ក្នុងកិច្ចពិភាក្សារបស់អង្គការសហប្រជាជាតិ

សេចក្តីថ្លែងការណ៍៖ សិទ្ធិមនុស្សក្នុងវិស័យជាច្រើននៅកម្ពុជា ត្រូវបានលើកសរសើរ ក្នុងកិច្ចពិភាក្សារបស់អង្គការសហប្រជាជាតិ

សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ថា សេដ្ឋកិច្ចកម្ពុជា មានកំណើនវិជ្ជមានក្នុងអត្រា ៣% នៅឆ្នាំ២០២១ ហើយនឹងបន្តមានកំណើនក្នុងរង្វង់អត្រា ៥% នៅឆ្នាំ២០២២ និង ៦% នៅឆ្នាំ២០២៣

សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា សេដ្ឋកិច្ចកម្ពុជា មានកំណើនវិជ្ជមានក្នុងអត្រា ៣% នៅក្នុងឆ្នាំ ២០២១ ហើយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក៏បានព្យាករថា សេដ្ឋកិច្ចកម្ពុជានឹងបន្តមានកំណើនវិជ្ជមាន ក្នុងរង្វង់អត្រា ៥% នៅក្នុងឆ្នាំ ២០២២ និង ៦% នៅក្នុងឆ្នាំ ២០២៣ ។ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងដូចនេះ ក្នុងពិធីបើកសន្និសីទចក្ខុវិស័យប្រទេសកម្ពុជា ឆ្នាំ២០២២ ក្រោមប្រធានបទ «ការស្ដារកម្ពុជាឡើងវិញពីវិបត្តិនៃជំងឺកូវីដ-១៩៖ ការអភិវឌ្ឍប្រកបដោយនិរន្តរភាព បន្ទាប់ពីជំងឺកូវីដ-១៩» នៅសណ្ឋាគារសុខាភ្នំពេញ នាព្រឹកថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២២

អភិបាលខេត្តត្បូងឃ្មុំ អញ្ជើញចុះត្រួតពិនិត្យស្ថានភាពជំនន់ទឹកទន្លេមេគង្គ និងទឹកភ្លៀង ពិសេសផលប៉ះពាល់ដំណាំស្រូវ របស់ប្រជាកសិករប្រមាណជិត២០០០ហិចតា

ទឹកទន្លេមេគង្គបានហក់ឡើងជាបន្តបន្ទាប់ បណ្ដាលអោយលំនៅដ្ឋាន និងផលដំណាំកសិកម្មមួយចំនួនរបស់ប្រជាពលរដ្ឋនៅស្រុកចំនួន៣ នៃខេត្តត្បូងឃ្មុំ ត្រូវបានលិចលង់

សេចក្ដីប្រកាសព័ត៌មាន ស្ដីពីលទ្ធផលនៃកិច្ចប្រជុំឧត្តមមន្ត្រីសហគមន៍សង្គម-វប្បធម៌អាស៊ានលើកទី៣៣ (33rd SOCA Meeting)

សេចក្ដីប្រកាសព័ត៌មាន ស្ដីពីលទ្ធផលនៃកិច្ចប្រជុំឧត្តមមន្ត្រីសហគមន៍សង្គម-វប្បធម៌អាស៊ានលើកទី៣៣ (33rd SOCA Meeting)

សម្តេចតេជោ ហ៊ុន សែន ផ្ដាំផ្ញើដល់ពលរដ្ឋនៅឃ៉ំព្រះដាក់ ខេត្តសៀមរាប ស្ងប់ចិត្ត រដ្ឋមិនមានការប៉ះពាល់ណាមួយឡើយ

សម្ដេចតេជោ ហ៊ុន សែន បានធ្វើការផ្ដាំផ្ញើដល់ប្រជាពលរដ្ឋនៅឃុំព្រះដាក់ ស្រុកបន្ទាយស្រី ខេត្តសៀមរាប ថា សូមរក្សាភាពស្ងប់ស្ងាត់ ស្ងប់ចិត្ត យើងមិនទៅរុះរើទេ។ សម្ដេចបញ្ជាក់ថា ខ្ញុំនឹងបញ្ជូនឯកឧត្តម ជា សុផារ៉ា ជាមួយនឹងលោកជំទាវ ភឿង សកុណា ដើម្បីជួបជាមួយប្រជាពលរដ្ឋនៅថ្ងៃស្អែក។ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងដូចនេះក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីបើកសន្និសីទចក្ខុវិស័យកម្ពុជា ឆ្នាំ២០២២ នាព្រឹកថ្ងៃទី៦ ខែតុលា ឆ្នាំ២០២២

នាយករដ្ឋមន្ត្រីគុយបា សន្យាខិតខំពង្រឹងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការឱ្យរឹងមាំជាមួយកម្ពុជា

នៅក្នុងឱកាសជួបសម្តែងការគួរសមជាមួយ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភាកម្ពុជា នៅព្រឹកថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២២នេះ លោក ម៉ានូអែល ម៉ារ៉េរ៉ូ គ្រុស (Manuel Marrero Cruz) នាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋគុយបា បានសន្យាខិតខំពង្រឹងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការឱ្យរឹងមាំជាមួយកម្ពុជា

ទូតកម្ពុជានៅជប៉ុនជូនដំណឹងពីការកែសម្រួលវិធានការព្រំដែនចំពោះអ្នកដំណើរចូលទៅជប៉ុន

ទូតកម្ពុជានៅជប៉ុនជូនដំណឹងពីការកែសម្រួលវិធានការព្រំដែនចំពោះអ្នកដំណើរចូលទៅជប៉ុន

កម្ពុជា​សម្តែង​ការព្រួយបារម្ភ ចំពោះ​ការបាញ់​សាកល្បង​កាំជ្រួច​មី​ស៊ី​ល​ផ្លោង​របស់​កូរ៉េខាងជើង​

អ្នកនាំពាក្យ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​នៃព្រះរាជាណាចក្រ​​​កម្ពុជា បាន​សម្តែង​ការព្រួយបារម្ភ​ចំពោះ​ការបាញ់​សាកល្បង​កាំជ្រួច​មី​ស៊ី​ល​ផ្លោង​ដែល​ធ្វើឡើង​ដោយ​សាធារណរដ្ឋ​ប្រជាមានិត​ប្រជាធិបតេយ្យ​កូរ៉េ​កាលពី​ថ្ងៃទី​៤ ខែតុលា​ឆ្នាំ​២០២២​នេះ​ដែលជា​ការរំលោភ មួយទៀត​លើ​សេចក្តីសម្រេចចិត្ត​របស់​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​និង​ដែល​អាច​បង្កឱ្យមាន​ភាព​តានតឹង​និង​គំរាមកំហែង​ដល់​សន្តិភាព​និង​ស្ថិរភាព​ក្នុង​តំបន់

សហភាពសហព័ន្ធយុវជនកម្ពុជា នឹងរៀបចំកម្មវិធី «សមាធិរលឹកដួងព្រះវិញ្ញាណក្ខន្ធ» សម្ដេចព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ នៅសួនច្បារខាងមុខព្រះបរមរាជវាំង

សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) នឹងរៀបចំកម្មវិធី «សមាធិរលឹកដួងព្រះវិញ្ញាណក្ខន្ធ» សម្ដេចព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២២ នៅសួនច្បារខាងមុខព្រះបរមរាជវាំង

សម្តេចតេជោ ហ៊ុន សែន សម្ដែងការសោកស្តាយចំពោះការបាញ់សាកល្បងកាំជ្រួចមីស៊ីលផ្លោងរបស់កូរ៉េខាងជើងឆ្លងកាត់ប្រទេសជប៉ុន

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាបានសម្ដែងការសោកស្តាយចំពោះការបាញ់សាកល្បងកាំជ្រួចមីស៊ីលផ្លោងរបស់កូរ៉េខាងជើងឆ្លងកាត់ប្រទេសជប៉ុន។ សម្ដេចក៏មិនយល់ស្របចំពោះការភ្ជាប់ដែនដីបួនរបស់អ៊ុយក្រែនមកក្នុងទឹកដីរុស្ស៊ី។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានទាក់ទងនឹងជំនួបទ្វេភាគីរវាងសម្តេចតេជោ ហ៊ុន សែន ជាមួយឯកឧត្តម ម៉ានូអែល ម៉ារ៉េរ៉ូ គ្រុស​ នាយករដ្ឋមន្រ្តីគុយបាដែលកំពុងបំពេញទស្សនកិច្ចនៅកម្ពុជានៅថ្ងៃអង្គារទី៤ខែតុលាឆ្នាំ២០២២

សប្បុរសជនផ្តល់អំណោយ ដល់រដ្ឋបាលខេត្តកំពង់ចាម ដើម្បីចូលរួមគាំទ្រដល់ការរៀបចំពិធីប្រណាំងទូក « »

នៅព្រឹកថ្ងៃទី៥ ខែតុលា ឆ្នាំ២០២២នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម អញ្ជើញទទួលអំណោយពីសប្បសជននានា បានចូលរួមឧបត្ថម្ភជាគ្រឿងឧបភោគ បរិភោគ ភេសជ្ជៈ និងថវិកា ដើម្បីគាំទ្រការរៀបចំពិធីប្រណាំងទូក « ង » នៅក្នុងក្រុងកំពង់ចាម នាថ្ងៃទី១០ ខែតុលា ខាងមុខនេះ ។
សប្បុរសជនដែលបានចូលរួមឧបត្ថម្ភ

សហភាពសហព័ន្ធយុវជនកម្ពុជា សូមចូលរួមអបអរសាទរចំពោះទិវាគ្រូបង្រៀនក្រោមប្រធានបទ “គ្រូបង្រៀនយើង អនាគតយើង ប្រទេសយើង”

សហភាពសហព័ន្ធយុវជនកម្ពុជា សូមចូលរួមអបអរសាទរចំពោះទិវាគ្រូបង្រៀនក្រោមប្រធានបទ “គ្រូបង្រៀនយើង អនាគតយើង ប្រទេសយើង”

សម្តេចភក្តី សាយ ឈុំ អនុញ្ញាតអោយ ឯកឧត្តម ម៉ានូអែល ម៉ារេរ៉ូ គ្រុស នាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋគុយបា និងគណៈប្រតិភូ អញ្ជើញចូលជួបសម្តែងការគួរសម…

នាព្រឹកថ្ងៃពុធ ១០កើត ខែអស្សុជ ឆ្នាំខាល ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី៥ ខែតុលា ឆ្នាំ២០២២ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតអោយ ឯកឧត្តម ម៉ានូអែល ម៉ារេរ៉ូ គ្រុស នាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋគុយបា និងគណៈប្រតិភូ អញ្ជើញចូលជួបសម្តែងការគួរសម ក្នុងឱកាសដែលឯកឧត្តម និងគណៈប្រតិភូ អញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវការ នៅព្រះរាជាណាចក្រកម្ពុជា

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ និងលោកជំទាវ នាំយកអំណោយមនុស្សធម៍កាកបាទក្រហមខេត្ត ចែកជូនប្រជាពលរដ្ឋជួបការលំបាកខ្វះខាត ចាស់ជរា និងជនងាយរងគ្រោះ ចំនួន៣៨ គ្រួសារ ក្នុងភូមិ២ ឃុំរការខ្នុរ ស្រុកក្រូចឆ្មារ

នាព្រឹកថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២២នេះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណ:អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្តត្បូងឃ្មុំ និងលោកជំទាវ ម៉េង វ៉ាន់ដានីន បានដឹកនាំមន្ត្រី និងសហការីសាខាកាកបាទក្រហមខេត្តត្បូងឃ្មុំ នាំយកអំណោយមនុស្សធម៍កាកបាទក្រហមខេត្ត ចែកជូនប្រជាពលរដ្ឋជួបការលំបាកខ្វះខាត ចាស់ជរា និងជនងាយរងគ្រោះ ចំនួន៣៨ គ្រួសារ ក្នុងភូមិ២ ឃុំរការខ្នុរ ស្រុកក្រូចឆ្មារ