រដ្ឋមន្រ្តីក្រសួងកសិកម្ម ចុះសួរសុខទុកប្រជាពលរដ្ឋនៅក្នុង​ ឃុំចំនួន៤ ក្នុងខេត្តកំពង់ចាម ដែលទទួលរងផលប៉ះពាល់ដោយគ្រោះទឹកជំនន់ និងមានការខូចខាតផលដំណាំអស់ជាច្រើនហិកតា

នាព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ ២០២២ ឯកឧត្តមរដ្ឋមន្រ្តី ឌិត ទីណា បានចុះសួរសុខទុកប្រជាពលរដ្ឋនៅក្នុង​ ឃុំចំនួន៤គឺឃុំកៀនជ្រៃ​ ឃុំរចេក​ ឃុំ​ហាន់ជ័យ​ និង​ឃុំ​គគរ​ ស្រុក​កំពង់​សៀម​ ខេត្ត​កំពង់ចាម ដែលទទួលរងផលប៉ះពាល់ដោយគ្រោះទឹកជំនន់ និងមានការខូចខាតផលដំណាំអស់ជាច្រើនហិកតា។ ក្នុងឱកាសនោះដែរ ឯកឧត្តម បានចែកស្រូវពូជដល់បងប្អូនកសិករ​ចំនួន ៤៩៧គ្រួសារ​ ផងដែរ ដើម្បីអាចសាបព្រោះបានទាន់ពេលវេលា នៅពេលដែលទឹកស្រកចុះវិញ

នាព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ ២០២២ ឯកឧត្តមរដ្ឋមន្រ្តី ឌិត ទីណា បានចុះសួរសុខទុកប្រជាពលរដ្ឋនៅក្នុង​ ឃុំចំនួន៤គឺឃុំកៀនជ្រៃ​ ឃុំរចេក​ ឃុំ​ហាន់ជ័យ​ និង​ឃុំ​គគរ​ ស្រុក​កំពង់​សៀម​ ខេត្ត​កំពង់ចាម ដែលទទួលរងផលប៉ះពាល់ដោយគ្រោះទឹកជំនន់ និងមានការខូចខាតផលដំណាំអស់ជាច្រើនហិកតា។ ក្នុងឱកាសនោះដែរ ឯកឧត្តម បានចែកស្រូវពូជដល់បងប្អូនកសិករ​ចំនួន ៤៩៧គ្រួសារ​ ផងដែរ ដើម្បីអាចសាបព្រោះបានទាន់ពេលវេលា នៅពេលដែលទឹកស្រកចុះវិញ។

បន្ទាប់មកឯកឧត្តម បានចុះពិនិត្យដល់វាលស្រែដែលទទួលរងការខូចខាតមួយចំនួន និងផ្ទៃដីដែលអាចស្តារឡើងវិញបាន សម្រាប់ការបង្កបង្កើនផលស្រូវ និងដំណាំផ្សេងៗ។

នាឱកាសនោះ ឯកឧត្តមរដ្ឋមន្រ្តី បានលើកឡើងថា បើទោះបីជាមានជំនួយពីគ្រឿងយន្កសិកម្មក៏​ពិត​មែន ប៉ុន្តែ​ការងារ​នេះ​មិន​ស្រួល​ពេក​ទេ បងប្អូនប្រជាពលរដ្ឋ មានការប្រឹងប្រែងណាស់ និងមានការនឿយហត់ជាខ្លាំង។

ជាចុងក្រោយ ឯកឧត្តម បានថ្លែងអំណរគុណដល់បងប្អូនប្រជា​កសិករ​នៅ​ខេត្ត​កំពង់ចាម​ថ្ងៃ​នេះដែល បានចំណាយពេលវេលា​អញ្ជើញ​ចូល​រួម​នៅ​ក្នុង​កម្មវិធី​សំណេះសំណាល​នេះ ប្រកបដោយបរិយាកាសស្និទស្នាល។

Leave a Reply