អភិបាលខេត្តកោះកុង អញ្ជើញជាអធិបតី ក្នុង“ពិធីប្រគល់-ទទួលជ័យលាភីពានរង្វាន់ទេសចរណ៍អាស៊ាន ២០២៣” ជូនដល់ម្ចាស់អាជីវកម្មផ្ទះស្នាក់ស្តង់ដារអាស៊ាន និងបង្គន់អនាម័យសាធារណៈស្តង់ដារអាស៊ាន ក្នុងខេត្តកោះកុង

លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានលើកឡើងថា កាលពីថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៣ ក្រុមការងារនៃរដ្ឋបាលខេត្ត ដឹកនាំដោយលោក អន សុធារិទ្ធ អភិបាលរងខេត្ត បានចូលរួមវេទិកាទេសចរណ៍អាស៊ាន២០២៣ ASEAN Tourism Forum 2023 (ATF2023) និងបានតំណាងបេក្ខភាពខេត្តកោះកុង ទទួលជ័យលាភីពានរង្វាន់ទេសចរណ៍អាស៊ាន២០២៣ នាទីក្រុងយុក្យាការតា ប្រទេសឥណ្ឌូនេស៊ី។

លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានលើកឡើងថា កាលពីថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៣ ក្រុមការងារនៃរដ្ឋបាលខេត្ត ដឹកនាំដោយលោក អន សុធារិទ្ធ អភិបាលរងខេត្ត បានចូលរួមវេទិកាទេសចរណ៍អាស៊ាន២០២៣ ASEAN Tourism Forum 2023 (ATF2023) និងបានតំណាងបេក្ខភាពខេត្តកោះកុង ទទួលជ័យលាភីពានរង្វាន់ទេសចរណ៍អាស៊ាន២០២៣ នាទីក្រុងយុក្យាការតា ប្រទេសឥណ្ឌូនេស៊ី។ សម្រាប់ប្រទេសកម្ពុជាទទួលជ័យលាភី និងពានរង្វាន់សរុបចំនួន១៧ ពីការអនុវត្តស្តង់ដារទេសចរណ៍អាស៊ានឆ្នាំ២០២៣ ដែលមានទីតាំងនៅក្នុងរាជធានី-ខេត្តចំនួន០៨ គឺមាន រាជធានីភ្នំពេញ ខេត្តព្រះសីហនុ ខេត្តសៀមរាប ខេត្តស្ទឹងត្រែង ខេត្តកំពង់ស្ពឺ ខេត្តកំពង់ធំ ខេត្តកំពត និងខេត្តកោះកុង។ ដោយឡែកសម្រាប់ខេត្តកោះកុង ទទួលបានជ័យលាភីចំនួន៤ គឺ ១.ពានរង្វាន់បង្គន់អនាម័យសាធារណៈស្តង់ដារអាស៊ាន ចំនួន០១ គឺស្ថានីយ៍ប្រេង PTT Station Koh Kong ស្ថិតក្នុងសង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ២. ពានរង្វាន់ផ្ទះស្នាក់ស្តង់ដារអាស៊ាន ចំនួន០៣ គឺ ផ្ទះស្នាក់ ឥន្ទ្រី Eagle Homestay  ស្ថិតនៅឃុំជំនាប់ ផ្ទះស្នាក់ ខ្លាឃ្មុំខ្មៅ Black Bear Homestay ស្ថិតនៅឃុំជីផាត និងផ្ទះស្នាក់ មាន មាន Mien Mien Homestay ស្ថិតនៅឃុំជីផាត នៃស្រុកថ្មបាំង។ ខេត្តកោះកុងត្រូវបានចាត់ទុកថាជាខេត្ត ដែលសម្បូរទៅដោយព្រៃឈើ សត្វព្រៃ ធនធានធម្មជាតិយ៉ាងសម្បូរបែប តំបន់ឆ្នេរសមុទ្រដែលវែងជាងគេក្នុងព្រះរាជាណាចក្រកម្ពុជា និងមានប្រជុំកោះជាច្រើន។ ជាមួយនឹងធម្មជាតិដ៏សម្បូរបែបនេះ ខេត្តកោះកុង ក៏ត្រូវបានរាជរដ្ឋាភិបាលដាក់ជាខេត្តគោលដៅតំបន់ឆ្នេរសមុទ្រ តំបន់អេកូទេសចរណ៍ធម្មជាតិស្អាត និងជាតារារៈនាទិសនារតី។ ក្នុងន័យនេះការទទួលបានជ័យលាភីពានរង្វាន់ស្តង់ដារទេសចរណ៍អាស៊ានឆ្នាំ២០២៣ ចំនួន០៤ នាពេលនេះ ក៏ជាផ្នែកមួយនៃការចូលរួមរបស់វិស័យឯកជន និងសហគមន៍អេកូទេសចរណ៍ ខេត្តកោះកុងក្នុងការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល ក៏ដូចជាការទាក់ទាញភ្ញៀវទេសចរជាតិ អន្តរជាតិ ដើម្បីចូលមកទស្សនា លេងកម្សាន្តក្នុងខេត្តកោះកុងកាន់តែច្រើន។

លោកជំទាវអភិបាលខេត្តកោះកុង ក៏បានលើកឡើងផងដែរថា នៅក្នុងឱកាសប្រារព្ធ ទិវាជាតិទីក្រុងស្អាតលើកទី១១ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣ រាជរដ្ឋាភិបាលបានអំពាវនាវដល់គ្រប់ក្រសួង ស្ថាប័ន រាជធានី ខេត្ត អាជ្ញាធរគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធ វិស័យឯកជន អង្គការសង្គមស៊ីវិល ដៃគូអភិវឌ្ឍពាក់ព័ន្ធ ព្រះសង្ឃគ្រប់ព្រះអង្គ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និស្សិត យុវជន យុវនារី មន្ត្រីរាជការ បុគ្គលិកក្រុមហ៊ុនឯកជន រោងចក្រ និង បងប្អូនជនរួមជាតិទាំងអស់ មេត្តាបន្តផ្តល់នូវការគាំទ្រ និងចូលរួមអនុវត្តឱ្យបានផុលផុសប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់នូវចលនាប្រឡងប្រណាំង “ទីក្រុងស្អាត រមណីយដ្ឋានស្អាត សេវាល្អ បដិសណ្ឋារកិច្ចល្អ” ដើម្បីឱ្យកម្ពុជាក្លាយជាគោលដៅទេសចរណ៍ប្រកបដោយគុណភាព ជីវភាព ភាពស្អាត និងបៃតង និងភាពទាក់ទាញខ្ពស់សម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ស័ក្តិសមនឹងកិត្តិនាម “កម្ពុជា៖ ព្រះរាជាណាចក្រអច្ឆរិយៈ ផ្តល់ភាពកក់ក្ដៅ”។ ជាមួយនឹងសមិទ្ធផលគួរជាទីមោទននេះ ទើបរដ្ឋបាលខេត្ត បានរៀបចំ “ពិធីប្រគល់-ទទួលជ័យលាភីពានរង្វាន់ទេសចរណ៍អាស៊ាន២០២៣” ដើម្បីអបអរសាទរ និងលើកទឹកចិត្តដល់ម្ចាស់អាជីវកម្មដែលទទួលបានពានរង្វាន់ទាំង០៤ និងដើម្បីផ្សព្វផ្សាយអំពីនីតិវិធីនានាដើម្បី អាចឱ្យម្ចាស់អាជីវកម្មទេសចរណ៍ សហគមន៍អេកូទេសចរណ៍ ទទួលបានពានរង្វាន់ទេសចរណ៍អាស៊ានសម្រាប់ឆ្នាំក្រោយៗទៀត ដូច្នេះរដ្ឋបាលខេត្ត ក៏សូមលើកទឹកចិត្តដល់ម្ចាស់អាជីវកម្មទេសចរណ៍ សហគមន៍អេកូទេសចរណ៍ និងវិស័យពាក់ព័ន្ធចូលរួមផ្សព្វផ្សាយ និងចាប់ផ្តើមរួមគ្នា កែលម្អ ពង្រឹងសមត្ថភាពអាជីវកម្ម សហគមន៍ទេសចរណ៍របស់យើង ដើម្បីខេត្តកោះកុងអាចទទួលបានជ័យលាភី និងពានរង្វាន់ទេសចរណ៍អាស៊ានបន្ថែមទៀត៕

ថ្ងៃព្រហស្បតិ៍ ១១ កើត ខែផល្គុន ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២ ខែមីនា ឆ្នាំ២០២៣

Leave a Reply