ឯកឧត្តម សុខ​ ឥសាន៖ CPP មិនអាចទទួលយកការសុំទោសពី សុន ឆ័យ ឡើយ ព្រោះសំណុំរឿងវិវាទ បាន​ធ្លាក់​ដល់ដៃ​តុលាការ​ទៅហើយ

អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា ឯកឧត្តម សុខ ឥសាន បានមានប្រសាសន៍ថា គណបក្ស​ប្រជាជន​កម្ពុជា​មិនអាច​ទទួលយក​ការ​សុំទោស​របស់លោក​ សុន ឆ័យ ឡើយ ខណៈ​សំណុំរឿង​វិវាទ​ជាមួយ​លោក ​សុន ឆ័យ បាន​ធ្លាក់​ដល់ដៃ​តុលាការ​ទៅហើយ​ដែល​ជាការ​ហួសពេល​ទៅហើយ ដោយ​លោក​ប្រៀប​​ធៀប​ថា «​អង្ករ​បានក្លាយ​ទៅជា​បាយ​ទៅហើយ​»​ ខណៈ​ភាគី​គណបក្ស​ប្រជាជន​កម្ពុជា​ធ្លាប់​ទុក​ឱកាស​ឱ្យ​សុំទោស​យូរ​មកហើយ​ដែរ

អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា ឯកឧត្តម សុខ ឥសាន បានមានប្រសាសន៍ថា គណបក្ស​ប្រជាជន​កម្ពុជា​មិនអាច​ទទួលយក​ការ​សុំទោស​របស់លោក​ សុន ឆ័យ ឡើយ ខណៈ​សំណុំរឿង​វិវាទ​ជាមួយ​លោក ​សុន ឆ័យ បាន​ធ្លាក់​ដល់ដៃ​តុលាការ​ទៅហើយ​ដែល​ជាការ​ហួសពេល​ទៅហើយ ដោយ​លោក​ប្រៀប​​ធៀប​ថា «​អង្ករ​បានក្លាយ​ទៅជា​បាយ​ទៅហើយ​»​ ខណៈ​ភាគី​គណបក្ស​ប្រជាជន​កម្ពុជា​ធ្លាប់​ទុក​ឱកាស​ឱ្យ​សុំទោស​យូរ​មកហើយ​ដែរ​។

​ឯកឧត្តម​ សុខ ឥសាន បានមានប្រសាសន៍បន្តថា​៖ ​សម្តេច​ធ្លាប់​ប្រកាស​រួចហើយ​ថា មិន​ឱ្យមាន​វប្បធម៌​លាប​ពណ៌ ការវាយប្រហារ​មកលើ​គណបក្ស​ប្រជាជន ចោទ​ដោយ​អយុត្តិធម៌​ថា គណបក្ស​ប្រជាជន​ជា​ចោរលួច​សន្លឹកឆ្នោត បើ​មិន​ដូច្នេះ​ថា ការបោះឆ្នោត​ក្នុង​ឆ្នាំ​ ២០២៣ ​ខាងមុខនេះ នឹងមាន​ការ​លាប​ពណ៌​ដូច្នេះ​ទៀត​មិន​ខាន​»។

អ្នកនាំពាក្យ​គណ​​បក្ស​ប្រជាជន​កម្ពុជា បន្ថែមថា រដ្ឋាភិបាល​របស់​គណ​បក្ស​ប្រជា​ជន​មិនមាន​ការព្រួយបារម្ភ​ទេ ចំពោះ​ការដាក់​សម្ពាធ​ពី​អន្តរជាតិ​ថា រដ្ឋាភិបាល​មានការ​រឹតត្បិត​លទ្ធិប្រជាធិបតេយ្យ​មុន​ការបោះ​ឆ្នោត​នោះ​។​

Leave a Reply