
ឯកឧត្ដម អ៊ុន ចាន់ដា បង្ហាញនូវសមិទ្ធផល សំខាន់ៗមួយចំនួន ដែលខេត្តកំពង់ចាម សម្រេចបាន ក្នុងឆ្នាំ២០២២ កន្លងទៅ
នៅក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារ ប្រចាំឆ្នាំ២០២២ និងទិសដៅ ឆ្នាំ២០២៣ របស់រដ្ឋបាល ខេត្តកំពង់ចាម ដែលប្រារព្ធធ្វើឡើង នាថ្ងៃទី១៣ ខែមីនាឆ្នាំ២០២៣ នៅសាសសន្និសីទសាលា ខេត្តកំពង់ចាម នេះ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាល ខេត្តកំពង់ចាម បានបង្ហាញនូវសមិទ្ធផលសំខាន់ៗ មួយចំនួន ដែលសម្រេចបាន ក្នុងឆ្នាំកន្លងទៅ ។ សន្និបាតនេះ មានការអញ្ជើញចូលរួមជាអធិបតី ពីឯកឧត្ដម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត និងលោក លោកស្រីជាអភិបាលរងខេត្ត ព្រមទាំង ថ្នាក់ដឹកនាំមន្ទីរ អង្គភាព កងកម្លាំងទាំង៣ និងអាជ្ញាធរមូលដ្ឋាន ជាច្រើន រូបទៀត ផងដែរ