វៀតណាម​ផ្តល់​កាដូរអគារ​រដ្ឋសភា​ថ្មី​ ​ជូន​​ឡាវ​ ​តម្លៃ​១​១​១​លាន​ដុល្លារ​អាមេរិក​

ក្រសួង​សំណង់​ប្រទេស​វៀតណាម​បាន​ប្រគល់​អគារ​រដ្ឋសភា​ថ្មី​ ​ជូន​ប្រទេស​ឡាវ​ជា​ផ្លូវការ​ ​កាលពី​ចុង​ស​ប្តាហ៍​កន្លងទៅ​។​ ​សាងសង់​ក្នុង​តម្លៃ​១​១​១​លាន​ដុល្លារ​អាមេរិក​ ​អគារ​នេះ​នឹង​បំរើ​ដល់​កិច្ចការ​ងារ​របស់​សភា​ផង​ ​និង​ថែមទាំង​ជា​មជ្ឈមណ្ឌល​ស្រាវជ្រាវ​វប្បធម៌​ផង​ ​នេះ​បើ​តា​មទីភ្នាក់ងារ​សារ​ព័ត៌មាន​វៀតណាម​ ​v​n​express​ ​ចេញផ្សាយ​ ​កាលពី​ថ្ងៃ​ទី​២​១​ ​មីនា​ ​ម្សិលមិញ​។​

​ក្រសួង​សំណង់​វៀតណាម​បានឲ្យ​ដឹង​ថា​ ​ក្រសួង​និង​ភាគី​ពាក់ព័ន្ធ​បាន​សម្រេចកិច្ច​ការងារ​សាងសង់​អគារ​ថ្មី​នេះ​ទាល់តែ​បាន​ ​បើ​ទោះបីជា​ក្នុង​ពេល​រាតត្បាត​នៃ​ជំងឺ​កូ​វី​ដ​១​៩​ក៏ដោយ​ ​ដែល​ការ​រាតត្បាត​នេះ​ប៉ះពាល់​ដល់​ការ​ផ្គត់ផ្គង់​ស​ម្ភារៈ ​និង​បុគ្គលិក​ ​កម្មករ​ ​នា​ពេល​កន្លងមក​។​

​អគារ​ថ្មី​នេះ​ត្រូវ​ដឹង​ថា​ ​អាច​ត្រៀម​សម្រាប់​ការរៀបចំ​ប្រជុំ​លើកដំបូង​ ​សម័យប្រជុំ​សភាជាតិ​ឡាវ​លើក​ទី​៩​ ​ចាប់ពី​ថ្ងៃ​ទី​២​២​ ​មីនា​ ​ដល់​ ​២​៦​ ​មីនា​ ​២​០​២​១​។​ ​សំណង់​អគារ​ថ្មី​នេះ​អាច​ផ្ទុ​កមនុស្ស​ពី​៨​០​០​ទៅ​១​០​០​០​ពាន់​នាក់​ ​មាន​ក​ម្ពស់​៥​ជាន់​ ​បាន​ចាប់ផ្តើម​សាងសង់​កាលពី​ឆ្នាំ​២​០​១​៧​៕​

Leave a Reply