ជនជាតិ​កូរ៉េ​ខាងជើង​ម្នាក់​ត្រូវ​បាន​បញ្ជូន​ទៅកាន់​មន្ទីរឃុំឃាំង​នៅ​សហរដ្ឋអាមេរិក​ហើយ​ ​ក្រោយ​រូបគេ​ត្រូវ​បាន​ម៉ាឡេស៊ី​ធ្វើ​បត្យាប័ន

ជនជាតិ​កូរ៉េ​ខាងជើង​ម្នាក់​ ​ត្រូវ​បាន​បញ្ជូន​ទៅកាន់​មន្ទីរឃុំឃាំង​ ​នៅ​ក្នុង​សហរដ្ឋអាមេរិក​ហើយ​ ​កាលពី​ថ្ងៃសៅរ៍​ចុង​ស​ប្ដាហ៍​កន្លងទៅ​នេះ​ (​ម៉ោង​ក្នុង​តំបន់​) ​ក្រោយ​រូបគេ​ត្រូវ​បាន​ម៉ាឡេស៊ី​ធ្វើ​បត្យាប័ន​ ​។

អាមេរិក​៖​ ​ជនជាតិ​កូរ៉េ​ខាងជើង​ម្នាក់​ ​ត្រូវ​បាន​បញ្ជូន​ទៅកាន់​មន្ទីរឃុំឃាំង​ ​នៅ​ក្នុង​សហរដ្ឋអាមេរិក​ហើយ​ ​កាលពី​ថ្ងៃសៅរ៍​ចុង​ស​ប្ដាហ៍​កន្លងទៅ​នេះ​ (​ម៉ោង​ក្នុង​តំបន់​) ​ក្រោយ​រូបគេ​ត្រូវ​បាន​ម៉ាឡេស៊ី​ធ្វើ​បត្យាប័ន​ ​។​

លោក​ ​Mun​ C​h​o​l​ ​M​yon​g​ ​កំពុង​ជាប់ឃុំ​ក្នុង​មន្ទីរឃុំឃាំង​របស់​ ​F​B​I​ ​ក្នុង​រដ្ឋធានី​វ៉ា​ស៊ី​ន​តោន​ឌី​ស៊ី​ ​ដោយ​រូបលោក​កំពុង​ប្រឈមមុខនឹង​បទ​ ​ចោទ​លាង​លុយ​កខ្វក់​ ​ហើយ​បាន​ក្លាយ​ជា​ជនជាតិ​កូរ៉េ​ខាងជើង​ដំបូង​គេ​បំផុត​ ​ដែល​ត្រូវ​បាន​ធ្វើ​បត្យាប័ន​ ​ទៅកាន់​សហរដ្ឋអាមេរិក​ ​ដើម្បី​ប្រឈមមុខនឹង​សវនាការ​ ​។​ ​ការ​ធ្វើ​បត្យាប័ន​បុរស​កូរ៉េ​ខាងជើង​ខាងលើ​នេះ​ទៅកាន់​សហរដ្ឋអាមេរិក​ ​បាន​ធ្វើ​ឱ្យ​ទំនាក់ទំនង​ការទូត​រវាង​ទីក្រុង​ព្យុ​ង​យ៉ាង​ ​និង​ទីក្រុង​គូ​ឡា​ឡាំ​ពួរ​ត្រូវ​បាន​កាត់ផ្ដាច់​ ​ដោយ​ភាគី​ទាំងពីរ​សុទ្ធតែ​បាន​ប្រកាស​ពី​ការ​បិទ​ស្ថានទូត​ប្រទេស​រៀងៗខ្លួន​ ​។​

សូម​ជម្រាប​ថា​ ​សហរដ្ឋអាមេរិក​បាន​ចេញ​ដីកាចាប់ខ្លួន​លោក​ ​Mun​ C​h​o​l​ ​M​yon​g​ ​កាលពី​ខែ​ឧសភា​ ​ឆ្នាំ​២​០​១​៩​ ​ពី​បទ​លាង​លុយ​កខ្វក់​ ​និង​បទ​សមគំនិត​ក្នុង​បទល្មើស​ជាច្រើន​ទៀត​ ​។​ ​លោក​ ​Mun​ ​មាន​អាយុ​ប្រហែលជា​ ​៥​០​ឆ្នាំ​ ​បាន​រស់នៅ​ក្នុង​ប្រទេស​ម៉ាឡេស៊ី​អស់​រយៈពេល​ជាង​ ​១​០​ឆ្នាំ​ ​និង​ត្រូវ​បាន​ឃាត់ខ្លួន​កាលពី​ខែ​ឧសភា​ ​ឆ្នាំ​២​០​១​៩​ ​បន្ទាប់ពី​មាន​សំណើ​ធ្វើ​បត្យាប័ន​ពី​សហរដ្ឋអាមេរិក​ ​៕​

Leave a Reply