អង្គការ​ ​WHO​ ​និង​មេដឹកនាំ​ប្រទេស​ចំនួន​២​៣​ ​បង្ហាញ​ការ​គាំទ្រ​លើ​គំនិត​បង្កើត​សន្ធិសញ្ញា​ជំងឺរាតត្បាត​សម្រាប់​ភាព​អាសន្ន​នា​ពេល​អនាគត

មេដឹកនាំ​ប្រទេស​ចំនួន​២​៣​ ​និង​អង្គការសុខភាព​ពិភពលោក​ (​WHO​) ​នៅ​ថ្ងៃ​អង្គា​រ៍​នេះ​ ​បាន​បង្ហាញ​ការ​គាំទ្រ​ដល់​គំនិត​បង្កើត​សន្ធិសញ្ញា​អន្តរជាតិ​មួយ​ ​ដែល​នឹង​ជួយ​ពិភពលោក​ក្នុង​ការដោះស្រាយបញ្ហា​សុខភាព​នា​ពេល​អនាគត​ ​ដូចជា​ជំងឺ​ ​Co​v​i​d​-19 ​ដែល​កំពុងតែ​រីក​រាលដាល​ពាសពេញ​ពិភពលោក​ ​។​

អាមេរិក​៖​ ​មេដឹកនាំ​ប្រទេស​ចំនួន​២​៣​ ​និង​អង្គការសុខភាព​ពិភពលោក​ (​WHO​) ​នៅ​ថ្ងៃ​អង្គា​រ៍​នេះ​ ​បាន​បង្ហាញ​ការ​គាំទ្រ​ដល់​គំនិត​បង្កើត​សន្ធិសញ្ញា​អន្តរជាតិ​មួយ​ ​ដែល​នឹង​ជួយ​ពិភពលោក​ក្នុង​ការដោះស្រាយបញ្ហា​សុខភាព​នា​ពេល​អនាគត​ ​ដូចជា​ជំងឺ​ ​Co​v​i​d​-19 ​ដែល​កំពុងតែ​រីក​រាលដាល​ពាសពេញ​ពិភពលោក​ ​។​

បណ្តា​មេដឹកនាំ​ប្រទេស​ដែល​គាំទ្រ​គំនិត​ខាងលើ​នេះ​រួម​មាន​ ​បារាំង​ ​អាល្លឺម៉ង់​ ​ក្រិក​ ​ឥណ្ឌូណេស៊ី​ ​កូរ៉េ​ខាងត្បូង​ អេស្ប៉ា​ញ​ ​ទ្រី​នី​ដេ​ដ​ ​និង​ តូ​បា​ហ្គោ ទុ​យ​នី​ស៊ី​ ​អ៊ុយ​ក្រែ​ន​ ​ចក្រភពអង់គ្លេស​ ​និង​អង្គការសុខភាព​ពិភពលោក​ (​WHO​) ​ជាដើម​ ​។​ ​គំនិត​បង្កើត​សន្ធិសញ្ញា​អន្តរជាតិ​នេះ​ ​មាន​គោលបំណង​សម្រួល​ដល់​ការ​ទទួល​បាន​ថ្នាំពេទ្យ​ ​ឬ​វ៉ាក់សាំង​ប្រកបដោយ​សមធម៌​ ​ត្រូវ​បាន​លើកឡើង​ដោយ​ប្រធាន​ក្រុមប្រឹក្សា​អឺរ៉ុប​លោក​ ​ឆា​ល​ ​មី​ឈែល​ ​កំឡុង​កិច្ចប្រជុំ​កំពូល​ ​G​20 ​កាលពី​ខែវិច្ឆិកា​ ​កាលពី​ឆ្នាំ​២​០​២​០​ ​។​

ហើយ​សន្ធិសញ្ញា​អន្តរជាតិ​ខាងលើ​នេះ​ទៀតសោត​ ​ក៏បាន​សង្កត់ធ្ងន់​ផង​ដែរ​ ​ចំពោះ​វិ​ស​័​យ​សុខភាព​មនុស្ស​ ​សត្វ​ ​និង​ពិភពលោក​ ​ដែល​ត្រូវ​បាន​ចាត់ទុកថា​ ​មាន​ជាប់​ពាក់ព័ន្ធ​នឹងគ្នា​ ​ហើយ​ប្រទេស​ទាំងអស់​គួរតែ​ចូល​រួមចំណែក​ទទួលខុសត្រូវ​ ​និង​ធ្វើ​កិច្ច​សហប្រតិបត្តិការ​ជាស​កល​ប្រកបដោយ​តម្លា​ភាព​ ​៕​ 

Leave a Reply