សហរដ្ឋអាមេរិក​ពិចារណា​ផ្អាក​ការ​ធ្វើ​ពាណិជ្ជកម្ម​ទាំងអស់​ជាមួយ​មី​យ៉ា​ន់​ម៉ា​ ​រហូត​ទាល់តែ​រដ្ឋាភិបាល​ជាប់ឆ្នោត​វិល​មក​កាន់អំណាច​វិញ

សហរដ្ឋអាមេរិក​បាន​និង​កំពុង​រៀបចំ​ជាបន្ទាន់​ ​ដើម្បី​ផ្អាក​រាល់​ការ​ទាក់​ ​ទង​ទាំងអស់​ជាមួយ​មី​យ៉ា​ន់​ម៉ា​ ​ដែល​ស្ថិត​ក្រោម​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ ​និង​វិនិយោគ​ឆ្នាំ​២​០​១​៣​ ​រហូត​ទាល់តែ​រដ្ឋាភិបាល​ជាប់ឆ្នោត​តាម​បែប​លទ្ធិប្រជាធិបតេយ្យ​ ​វិលត្រឡប់​មក​កាន់អំណាច​វិញ​ ​នេះ​បើ​តាម​អ្នកតំណាង​ពាណិជ្ជកម្ម​អាមេរិក​ ​លោកស្រី​ ខា​ធើ​រី​ន​ តៃ (K​at​her​in​e​ ​T​a​i​) ​។

អាមេរិក​៖​ ​សហរដ្ឋអាមេរិក​បាន​និង​កំពុង​រៀបចំ​ជាបន្ទាន់​ ​ដើម្បី​ផ្អាក​រាល់​ការ​ទាក់​ ​ទង​ទាំងអស់​ជាមួយ​មី​យ៉ា​ន់​ម៉ា​ ​ដែល​ស្ថិត​ក្រោម​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ ​និង​វិនិយោគ​ឆ្នាំ​២​០​១​៣​ ​រហូត​ទាល់តែ​រដ្ឋាភិបាល​ជាប់ឆ្នោត​តាម​បែប​លទ្ធិប្រជាធិបតេយ្យ​ ​វិលត្រឡប់​មក​កាន់អំណាច​វិញ​ ​នេះ​បើ​តាម​អ្នកតំណាង​ពាណិជ្ជកម្ម​អាមេរិក​ ​លោកស្រី​ ខា​ធើ​រី​ន​ តៃ (K​at​her​in​e​ ​T​a​i​) ​។

​អ្នកតំណាង​ផ្នែក​ពាណិជ្ជកម្ម​អាមេរិក​រូប​នេះ​ ​បាន​បញ្ជាក់​នៅ​ក្នុង​សេចក្តីថ្លែង​ការណ៍​មួយ​ថា​ ​កងកម្លាំង​សន្តិសុខ​មី​យ៉ា​ន់​ម៉ា​បាន​សម្លាប់​ក្រុម​បាតុករ​អហិង្សា​ និសិ្ស​ត​ ​ពលករ​ ​និង​មេដឹកនាំ​កម្មករ​ ​រួម​ទាំង​កុមារ​ផង​ដែរ​ ​ដែល​ទង្វើ​នេះ​បាន​ធ្វើ​មន​ត​ត់​ស្លុត​ដល់​សិកា​រ​របស់​សហគមន៍​អន្តរជាតិ​ ​។​ ​លោកស្រី​ ​T​a​i​ ​ដែល​ចូលកាន់​តំណែង​កាលពី​ទី​១​៨​ ​ខែ​មីនា​មកនេះ​បាន​សង្កត់ធ្ងន់​ទៀត​ថា​ ​សកម្មភាព​ទាំងនេះ​ ​គឺជា​ការ​វាយលុក​ដោយប្រយោល​ទៅលើ​ដំណើរការ​របស់​ប្រទេស​ ​ទៅ​រក​លទ្ធិប្រជាធិបតេយ្យ​ ​និង​ការ​ខិតខំ​របស់​ប្រជាជន​មី​យ៉ា​ន់​ម៉ា​ ​ដើម្បី​ទទួល​បាន​អនាគត​ប្រកបដោយ​សន្តិភាព​ ​និង​វិបុលភាព​ ​។​

គួរ​បញ្ជាក់​ថា​ ​កាលពី​ថ្ងៃសៅរ៍​ចុង​ស​ប្តាហ៍​មុននេះ​គឺជា​ថ្ងៃ​ដ៏​បង្ហូរ​ឈាម​បំផុត​របស់​ក្រុម​បាតុករ​ក្នុង​ប្រទេស​មី​យ៉ា​ន់​ម៉ា​ ​ចាប់តាំង​ពី​ផ្ទុះ​រដ្ឋប្រហារ​ថ្ងៃ​ទី​១​ ​ខែកុម្ភៈ​ ​ដោយមាន​មនុស្ស​ស្លាប់​រហូតដល់​១​១​៤​នាក់​ឯណោះ​ ​។​ ​ដោយ​ឡែ​កមនុស្ស​៥​នាក់​ត្រូវ​បាន​សម្លាប់​នៅ​ថ្ងៃចន្ទ​ម្សិលមិញ​ ​នៅពេលដែល​ក្រុម​អ្នក​តវ៉ា​រាប់ពាន់​នាក់​បាន​ប្រមូលផ្តុំ​គ្នា​ធ្វើបាតុកម្ម​នៅ​តាម​ដង​ផ្លូវ​ម្តងទៀត​ ​ដើម្បី​សម្តែង​ការ​ប្រឆាំង​នឹង​យោធា​ដែល​បាន​វិលត្រឡប់​មក​កាន់អំណាច​វិញ​បន្ទាប់ពី​មួយ​ទស​វត្ស​ ​៕​

Leave a Reply