ព័ត៌មានជាតិ

សេចក្តីសម្រេច រដ្ឋបាលខេត្តប៉ៃលិន ស្តីពីការហាមឃាត់ការធ្វើដំណើរ និងការបិទរមណីយដ្ឋានទេសចរណ៍ ជាបណ្តោះអាសន្ននៅទូទាំងខេត្តប៉ៃលិន ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩

សេចក្តីសម្រេច រដ្ឋបាលខេត្តប៉ៃលិន ស្តីពីការហាមឃាត់ការធ្វើដំណើរ និងការបិទរមណីយដ្ឋានទេសចរណ៍ ជាបណ្តោះអាសន្ននៅទូទាំងខេត្តប៉ៃលិន ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩

អភិបាលខេត្តប៉ៃលិន ចុះត្រួតពិនិត្យតាមគោលដៅ ក្នុងព្រំប្រទល់ជាប់ខេត្តបាត់ដំបង ដើម្បីពង្រឹងការអនុវត្ត បទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាល ស្តីពីការបិទការធ្វើដំណើរឆ្លងកាត់ពីខេត្តមួយទៅខេត្តមួយ ជាបណ្តោះអាសន្ន

លោកជំទាវ បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន និងជាប្រធានគណៈកម្មការខេត្ត ប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ និងមានការអញ្ជើញចូលរួមពីឯកឧត្តម អ្នកតំណាងរាស្ត្រមណ្ឌលប៉ៃលិន នាថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២១នេះ បានអញ្ជើញចុះត្រួតពិនិត្យតាមគោលដៅ ក្នុងព្រំប្រទល់ជាប់ខេត្តបាត់ដំបង ក្នុងគោលបំណងពង្រឹងការអនុវត្ត បទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាល ស្តីពីការបិទការធ្វើដំណើរឆ្លងកាត់ពីខេត្តមួយទៅខេត្តមួយ ជាបណ្តោះអាសន្ន រយៈពេល១៤ថ្ងៃ ចាប់ពីម៉ោងសូន្យចូលថ្ងៃទី៧ រហូតដល់ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១ ដើម្បីបង្ការ និងទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ១៩ ទៅដល់សហគមន៍ ។

ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញទទួលថវិកាឧបត្ថមពីសប្បុរសជន

នៅរសៀលថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២១ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងនឹងជម្ងឺកូវីដ-១៩ អមដោយឯកឧត្តម លោកជំទាវអភិបាលរងខេត្ត អញ្ជើញទទួលថវិកាឧបត្ថមពីឯកឧត្តម លោកជំទាវ សមាជិកព្រឹទ្ធសភា ភូមិភាគ២ ដើម្បីជួយ ឧបត្ថម្ភដល់អ្នកដែលកំពុងធ្វើចត្តាឡីស័កក្នុងខេត្តកំពង់ចាម និងក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០-កុម្ភៈ ។

ប្រធានគណៈបញ្ជាការឯកភាពខេត្តកំពង់ចាម បើកកិច្ចប្រជុំ អនុវត្តសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាលកម្ពុជា ស្តីពីការហាមឃាត់ការធ្វើដំណើរនិង ការបិទរមណីយដ្ឋានទេសចរណ៍នៅទូទាំងប្រទេសជាបណ្តោះអារសន្ន

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ចាម នៅរសៀលថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២១ បានដឹកនាំកិច្ចប្រជុំការត្រួតពិនិត្យការអនុវត្តសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល លេខ៤៤សសរ ស្តីពីការហាមឃាត់ការធ្វើដំណើរនិង ការបិទរមណីយដ្ឋានទេសចរណ៍នៅទូទាំងប្រទេសជាបណ្តោះអារសន្ន ដើម្បីទប់ស្កាត់ ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩។ ក្នុងកិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវអភិបាលរងខេត្ត លោកអភិបាលនៃគណៈអភិបាលក្រុង-ស្រុក លោកនាយក នាយករងរដ្ឋបាលសាលាខេត្ត លោក លោកស្រីប្រធានមន្ទីរអង្គភាពជុំវិញខេត្ត និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត។

សម្ដេចតេជោផ្តល់”ថេបប្លេត”ដល់ក្រុមការងារចុះបញ្ជីឈ្មោះនៃយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩

ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ នៅថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២១ អញ្ជើញចូលរួមក្នុងពិធីប្រគល់ទទួលថេបប្លេត ចំនួន ១៤០គ្រឿង ប្រគល់ជូនការងារចុះបញ្ជីឈ្មោះនៃយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ក្រោមអធិបតីភាពលោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការ ចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ ១៩ ក្របខណ្ឌទូទាំងប្រទេស។ ពិធីប្រគល់ទទួលនេះ ក៏មានវត្តមាន លោកស្រី លី អាយលែន តំណាងអង្គការសុខភាពពិភពលោកប្រចាំកម្ពុជា លោកប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកំពង់ចាម មន្ត្រីសុខាភិបាលមកពីខេត្តចំនួន០៤ ផងដែរ ។

អភិបាលខេត្តកំពង់ចាម អញ្ជើញចូលរួមពិធីស្រង់នាវាចម្បាំងដែលបានលិចនាសម័យសង្គ្រាមឆ្នាំ១៩៧០ ដល់ឆ្នាំ១៩៧៥

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តមអភិបាលខេត្តកំពង់ចាម រួមជាមួយអាជ្ញាធរមូលដ្ឋាន និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត នាព្រឹកថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២១ បានអញ្ជើញចូលរួមក្នុងពិធីស្រង់នាវាចម្បាំងដែលបានលិចនាសម័យសង្គ្រាមឆ្នាំ១៩៧០ ដល់ឆ្នាំ១៩៧៥ ក្នុងភូមិសាស្ត្រភូមិវាល ឃុំមានជ័យ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ក្រោមអធិបតីភាព ឯកឧត្តមនាយឧត្តមសេនីយ៍ នាង ផាត រដ្ឋលេខាប្រចាំការក្រសួងការពារជាតិ និងប្រធានក្រុមការងារអន្តរក្រសួង ដើម្បីចុះសិក្សា និងដោះស្រាយករណីរកឃើញគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះក្នុងនាវាដែលលិចក្នុងទន្លេ តំណាងសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។

សារលិខិត សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ផ្ញើជូនជនរួមជាតិកម្ពុជា ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥

សារលិខិត សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ផ្ញើជូនជនរួមជាតិកម្ពុជា ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥

អតិថិជន ដែលឆ្លងជំងឺកូវីដ-១៩ ត្រូវបានអនុញ្ញាតឲ្យពន្យារពេលបង់ប្រាក់ដើមរយៈពេល៣ខែ ទៅធនាគារឬគ្រឹះស្ថានហិរញ្ញវត្ថុនៅកម្ពុជា

អតិថិជន ដែលឆ្លងជំងឺកូវីដ-១៩ ត្រូវបានអនុញ្ញាតឲ្យពន្យារពេលបង់ប្រាក់ដើមរយៈពេល៣ខែ ទៅធនាគារឬគ្រឹះស្ថានហិរញ្ញវត្ថុនៅកម្ពុជា។

បន្ទាន់!អ្នកមានវិជ្ជមានកូវីដ-១៩ ធ្លាប់ទៅធនាគារកាណាឌីយ៉ា សាខាចេនឡា ផ្លូវម៉ៅសេទុង នៅថ្ងៃទី២ ខែមេសា ឆ្នាំ២០២១ ពីម៉ោង១រសៀល ដល់ម៉ោង៥រសៀល

សម្រាប់អ្នកធ្លាប់ទៅទីនោះ ហើយមានរោគសញ្ញាដូចជា៖ គ្រុនក្ដៅ ក្អក កណ្ដាស់ ឈឺបំពង់ក ឬដកដង្ហើមខ្លីៗ សូមទៅពិនិត្យសំណាក ចំណែកអ្នកគ្មានរោគសញ្ញា សូមធ្វើចត្តាឡីស័ក១៤ថ្ងៃដើម្បីពិនិត្យតាមដាន។

សូមប្រុងប្រយ័ត្ន : កម្មកររោងចក្រ ឌីនហាន ជិត៥០នាក់ឃើញអ្នកវិជ្ជមាននាយប់នេះ<

កម្មកររោងចក្រ ឌីនហាន ស្ថិតនៅផ្លូវឌួងងៀប២ ភូមិថ្មី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ គិតត្រឹមយប់ថ្ងៃទី៧ ខែមេសា នេះ គឺរកឃើញអ្នកវិជ្ជមានជិត៥០នាក់ ហើយ ខណៈដែលរោងចក្រនេះមានកម្មករសរុប ២៥៦២នាក់ ។

ឯកឧត្តមអភិបាលខេត្តរតនគិរី អញ្ជេីញចុះពិនិត្យស្ថានភាពជួសជុលកំណាត់ផ្លូវជាតិលេខ៧៨-៥ និងការអនុវត្តវិធានការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ក្នុងស្រុកតាវែង

នៅព្រឹកថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២១ ឯកឧត្តម ថង សាវុន អភិបាលខេត្តរតនគិរី អមដំណេីរដោយ លោក អភិបាលរងខេត្ត និងប្រធាន អនុប្រធានមន្ទីរពាក់ព័ន្ធ កងកម្លាំងទាំង៣ប្រភេទ បានអញ្ជេីញចុះពិនិត្យស្ថានភាពជួសជុលកំណាត់ផ្លូវជាតិលេខ៧៨-៥ ប្រវែង៨គីឡូម៉ែត្រ ទទឹង៧ ម៉ែត្រ ចាប់ពីចំណុចភ្នំវែង ចន្លោះពីស្រុកអូរជុំ និងស្រុកតាវែង ហេីយផ្លូវមួយខ្សែនេះចាប់ផ្តេីមជួសជុលនៅដេីមខែមីនា នឹងគ្រោងបញ្ចប់នៅចុងខែមិថុនា ឆ្នាំ២០២១ នេះ ។

រដ្ឋបាលខេត្តកែប បានដាក់ចេញនូវសេចក្តីណែនាំ និងវិធានការ មួយចំនួនដល់មន្ទីរ អង្គភាពជុំវិញខេត្ត រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ និងអ្នកពាក់ព័ន្ធមួយចំនួន ព្រមទាំងបងប្អូនប្រជាពលរដ្ឋក្នុងខេត្ត ក្នុងន័យចូលរួមទប់ស្កាត់ ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ ចូលក្នុងសហគមន៍ជាទ្រង់ទ្រាយធំ សំដៅកាត់បន្ថយឱ្យបានជាអតិបរមានូវផលប៉ះពាល់នៃការឆ្លងរាលដាលនៃជំនីកូដ១៩ មកលើអាយុ ជីវិត និងជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋក្នុងបរិការណ៍នៃការឆ្លងរីករាលដាលនៃជំងឺវីង-១៩

រដ្ឋបាលខេត្តកែប បានដាក់ចេញនូវសេចក្តីណែនាំ និងវិធានការ មួយចំនួនដល់មន្ទីរ អង្គភាពជុំវិញខេត្ត រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ និងអ្នកពាក់ព័ន្ធមួយចំនួន ព្រមទាំងបងប្អូនប្រជាពលរដ្ឋក្នុងខេត្ត ក្នុងន័យចូលរួមទប់ស្កាត់ ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ ចូលក្នុងសហគមន៍ជាទ្រង់ទ្រាយធំ សំដៅកាត់បន្ថយឱ្យបានជាអតិបរមានូវផលប៉ះពាល់នៃការឆ្លងរាលដាលនៃជំនីកូដ១៩ មកលើអាយុ ជីវិត និងជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋក្នុងបរិការណ៍នៃការឆ្លងរីករាលដាលនៃជំងឺវីង-១៩

រដ្ឋបាលខេត្តរតនគីរី ចេញសេចក្តីកែតម្រូវថា រហូតមកទល់ពេលនេះ ពុំមានរកឃើញករណីវិជ្ជមានកូវីដ១៩ឡើយ…

កាលពីល្ងាចថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២១ រដ្ឋបាលខេត្តរតនគីរី បានចេញសេចក្តីជូនដំណឹង អំពីការរកឃើញអ្នកផ្ទុកមេរោគកូវីដ១៩ ចំនួន១ករណី នៅស្រុកតាវែង ខេត្តរតនគីរី លើបុរសជនជាតិខ្មែរ ឈ្មោះ ញឹក សុខជា ភេទប្រុស អាយុ៣១ឆ្នាំ ដែលបានធ្វើដំណើរ មកពីស្រុកចិត្របុរី ខេត្តក្រចេះ ដោយផ្អែកលើលទ្ធផលការធ្វើវត្ថុវិភាគពីមន្ទីរពិសោធន៍។ ភ្លាមៗបន្ទាប់ពីរដ្ឋបាលខេត្ត បានចេញសេចក្តីជូនដំណឹង ក្នុងកាលបរិច្ឆេទខាងលើ មន្ទីរពិសោធន៍ក៏បានផ្តល់ព័ត៌មានជាថ្មី ដោយលទ្ធផលពីការប្រែប្រួលពីវិជ្ជមាន មកអវិជ្ជមានវិញ។

ឯកឧត្ដម ជិន ម៉ាលីន សម្តែងការហួសចិត្តចំពោះសង្គមស៊ីវិលមួយចំនួន ស្នើឲ្យអ្នករាយការណ៍ពិសេសថ្មី ចាត់វិធានការក្តៅមកលើកម្ពុជា

ឯកឧត្ដម ជិន ម៉ាលីន រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាអនុប្រធានគណៈកម្មាធិការសិទ្ធិ​មនុស្ស​កម្ពុជា បានសម្ដែងការហួសចិត្ត ចំពោះអង្គការសង្គមស៊ីវិលមួយចំនួន ដែលស្នើឲ្យអ្នករាយការណ៍ពិសេសថ្មីលោកសាស្រ្តាចារ្យ Vitit Muntarbhorn ចាត់វិធានការក្តៅមកលើកម្ពុជា។

អភិបាលខេត្តរតនគីរី ដាក់បទបញ្ជាបិទការឆ្លងកាត់ចេញ-ចូល ខេត្តរតនគីរី ជាបណ្តោះអាសន្នសម្រាប់រយៈពេល១៤ថ្ងៃ

ដើម្បីអនុវត្តតាមសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាលកម្ពុជាចុះលេខ ៤៤សសរ ប្រធានគណៈបញ្ជាការឯកភាពខេត្តរតនគិរី ឯកឧត្តម ថង សាវុន បានដាក់បទបញ្ជាអោយបិទការធ្វើដំណើរឆ្លងកាត់ចេញ-ចូលខេត្តរតនគិរី ជាបណ្តោះអាសន្នសម្រាប់រយៈពេល១៤ថ្ងៃ ដោយគិតចាប់ពីម៉ោង០០នាទីយប់ ឈានចូលថ្ងៃទី៧ ខែមេសា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១ ក្នុងគោលបំណងប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ពីភូមិសាស្ត្រនៃខេត្តទៅខេត្តមួយទៀត។

សម្ដេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន៖ គ្រាន់តែវ៉ាក់សាំងចាក់ដើម្បីការពារជីវិតខ្លួនឯង និងចូលរួមការពារ ប្រយុទ្ធនឹងកូវីដ-១៩ ធ្វើមិនបានផង តើចាំបាច់បន្តធ្វើជាទាហាន ជាប៉ូលីស ឬក៏ជាមន្ត្រីរាជការអ្វីតទៅទៀតគ្មានការចាំបាច់ទេ!

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ខ្ញុំមិនចង់ឱ្យដល់ដំណាក់កាល ដែលមានការលំបាកហើយ ទើបស្រោចស្រង់នោះទេ។ នៅពេលណាមួយ ដែលគ្រប់ស្ថាប័ន ចាក់ឡើងពី៧០%ឡើងទៅ មន្ត្រីដែលមិនបានចាក់វ៉ាក់សាំង ប្រហែលជាមិនអាចចូលធ្វើការបានទេ សូមដេកផ្ទះចុះ ហើយបើសិនជាថ្នាក់ដែលត្រូវចូលប្រជុំ ក៏មិនចាំបាច់ឱ្យប្រធានស្ថាប័នអញ្ជើញឱ្យចូលរួមប្រជុំដែរ ទុកឱ្យដេកផ្ទះនោះទៅ ព្រោះគ្រាន់តែវ៉ាក់សាំងចាក់ដើម្បីការពារជីវិតខ្លួនឯង និងចូលរួមការពារ ប្រយុទ្ធនឹងកូវីដ-១៩ ធ្វើមិនបានផង តើចាំបាច់បន្តធ្វើជាទាហាន ជាប៉ូលីស ឬក៏ជាមន្ត្រីរាជការអ្វីតទៅទៀត? គ្មានការចាំបាច់ទេ។

ឯកឧត្តម អ៊ុន ចាន់ដា អញ្ជេីញ​ទទួលអំណោយឧបត្តម្ភពីធនាគារ ABA សាខាខេត្តកំពង់ចាម ដេីម្បីចូលរួមក្នុងយុទ្ធនាការការពារ និងទប់ស្កាត់ការរីករាលដាលនៃជំងឺ កូវីដ-១៩

នៅព្រឹកថ្ងៃទី​០៦ ខែមេសា​ ឆ្នាំ​២០២១​ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងនិងជំងឺកូវីដ-១៩​ និងឯកឧត្ដម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត អមដោយឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត អញ្ជេីញ​ទទួលអំណោយឧបត្តម្ភពីធនាគារ ABA សាខាខេត្តកំពង់ចាម ដេីម្បីចូលរួមក្នុងយុទ្ធនាការការពារ និងទប់ស្កាត់ការរីករាលដាលនៃជំងឺ កូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០-កុម្ភៈ នៅក្នុងខេត្តកំពង់ចាម។

អាជ្ញាធរ​ខេត្តកំពង់ចាម​​ ចុះ​បាញ់​ថ្នាំ​សម្លាប់​មេរោគ​ នៅ​ផ្សារ​បឹងកុក​ ខណៈសេវាកម្ម​ អាជីវកម្មពេលរាត្រី ត្រូវបិទទ្វារចាប់ពីម៉ោង៨យប់ ដល់ម៉ោង៥ភ្លឺ

ឯកឧត្តម​ អ៊ុន​ ចាន់ដា​ អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម​ នារសៀល​ថ្ងៃ​ទី​៦​ ខែមេសា​ ឆ្នាំ​២០២១​នេះ​ បាន​ចាត់តាំង​ក្រុម​ការងារ​មន្ទីរ​សុខាភិបាល​ ចុះ​បាញ់​ថ្នាំ​សម្លាប់​មេរោគ​ នៅ​ក្នុង​ផ្សារ​បឹងកុក​ ក្រុង​កំពង់ចាម​ ខណៈសេវាកម្ម​ អាជីវកម្មពេលរាត្រី ត្រូវបិទទ្វារចាប់ពីម៉ោង៨យប់ ដល់ម៉ោង៥ភ្លឺ​ ដោយឡែក​រម្មណីយដ្ឋានទេសចរណ៍ទាំងអស់ក្នុងខេត្តកំពង់ចាម​ ត្រូវផ្អាកសកម្មភាព​ ដែល​ជា​ការអនុវត្តនូវវិធានការរដ្ឋបាល​ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាល នៃជំងឺកូវីដ-១៩ រយៈពេល២សប្ដាហ៍ ចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១ ។

អភិបាលខេត្តកំពង់ចាម បញ្ជាឲ្យបិទរម្មណីយដ្ឋានទេសចរណ៍ទាំងអស់ ចាប់ពីថ្ងៃទី០៨-ទី២១ ខែមេសា ខណៈអាជីវកម្មពេលរាត្រី ត្រូវបិទទ្វារចាប់ពីម៉ោង៨យប់ ដល់ម៉ោង៥ភ្លឺ

អភិបាលខេត្តកំពង់ចាម បញ្ជាឲ្យបិទរម្មណីយដ្ឋានទេសចរណ៍ទាំងអស់ ចាប់ពីថ្ងៃទី០៨-ទី២១ ខែមេសា ខណៈអាជីវកម្មពេលរាត្រី ត្រូវបិទទ្វារចាប់ពីម៉ោង៨យប់ ដល់ម៉ោង៥ភ្លឺ

ឯកឧត្តម​ អ៊ុន​ ចាន់ដា​ ណែនាំ​ដល់​មន្ត្រី​ ឲ្យ​ធ្វើការ​ត្រួតពិនិត្យ​ ចំពោះ​ក្រុមហ៊ុន​យក​លុយ​ទឹកតែ​ និង​បង្ក​ការ​អុកឡុក​ ក្នុង​ដំណើរ​ការ​ដេញ​ថ្លៃ​គម្រោង​មូលនិធិ​ឃុំ​

ឯកឧត្តម​ អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ បាន​ណែនាំ​ដល់​មន្ត្រី​ពាក់ព័ន្ធ​ ​ឲ្យ​ធ្វើ​ការ​ត្រួតពិនិត្យ​ឡេីង​វិញ​​​ ដើម្បី​មាន​ចំណាត់ការ​ ចំពោះ​បុគ្គល​មួយ​ចំនួន​ ដែល​បង្កើត​ក្រុមហ៊ុន​​​ ដេីម្បី​ទាមទារ​​​យក​​លុយ​​ទឹកតែ​ ហើយ​ថែមទាំង​បង្ក​ការ​អុកឡុក​​ ក្នុង​ដំណើរ​ការ​ដេញ​ថ្លៃ​គម្រោង​មូលនិធិ​ឃុំ​-សង្កាត់​ ជារឿយៗ​ទៀត​ផង​ ការ​ព្រមាន​​យ៉ាង​ដូច្នេះ​ក្នុង​កិច្ចប្រជុំ​សាមញ្ញ​លេីក​ទី​២៣​ អាណត្តិ​ទី​៣​ របស់​ក្រុមប្រឹក្សាខេត្តកំពង់ចាម​ នាព្រឹក​ថ្ងៃ​ទី​៦​ ខែមេសា​ ឆ្នាំ​២០២១​ ។