
រដ្ឋបាលខេត្តកំពង់ចាម ជូនដំណឹងពីការរកឃើញវិជ្ជមានជំងឺកូវីដ១៩ លើស្ដ្រីម្នាក់ជាអាជីវករផ្សារចាស់
រដ្ឋបាលខេត្តកំពង់ចាម ជូនដំណឹងពីការរកឃើញវិជ្ជមានជំងឺកូវីដ១៩ លើស្ដ្រីម្នាក់ជាអាជីវករផ្សារចាស់
រដ្ឋបាលខេត្តកំពង់ចាម ជូនដំណឹងពីការរកឃើញវិជ្ជមានជំងឺកូវីដ១៩ លើស្ដ្រីម្នាក់ជាអាជីវករផ្សារចាស់
អ្នកនាំពាក្យសាលារាជធានីភ្នំពេញលោក ម៉េត មាសភក្តី បានសូមអំពាវនាវដល់អាជ្ញាធរ និងសមត្ថកិច្ចនៅតាមគោលដៅទាំងនោះ ត្រូវជួយសម្របសម្រួលឲ្យទាន់ពេលវេលា និងអនុញ្ញាតឲ្យក្រុមមន្ដ្រីសុខាភិបាល គ្រូពេទ្យឲ្យធ្វើដំណើរនៅពេលពួកគេ បង្ហាញកាតសម្គាល់ខ្លួន ឬលិខិតបេសកកម្មជាដើម។ សម្រាប់អ្នកដឹកជញ្ជូនម្ហូបអាហារ តាមម៉ូតូ តាមរឺម៉ក់ ឬតាមរថយន្ដក៏ត្រូវបានអនុញ្ញាត ឲ្យធ្វើដំណើរផងដែរ។
ករណីផ្ទុះការឆ្លងជំងឺកូវីដ-១៩ នៅតាមរោងចក្រ កម្មករ-កម្មារិនី និងអ្នកពាក់ព័ន្ធ សរុបចំនួន ៩៧៣នាក់ ត្រូវបានរកឃើញ វិជ្ជមានកូវីដ-១៩ គិតចាប់ពីថ្ងៃទី ២១ ខែមីនា ដល់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១
អ្នកពាក់ព័ន្ធ សរុបចំនួន ៤១៣នាក់ ត្រូវបានរកឃើញវិជ្ជមាន វីរុសកូវីដ-១៩ (COVID-19) គិតចាប់ពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១ ដល់ថ្ងៃទី១៨ មេសា ឆ្នាំ២០២១
អ្នកពាក់ព័ន្ធ សរុបចំនួន ៨៨នាក់ ត្រូវបានរកឃើញវិជ្ជមាន វីរុសកូវីដ-១៩ គិតត្រឹមថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២១ ម៉ោង ១០៖០៩
អ្នកពាក់ព័ន្ធ សរុបចំនួន២៨នាក់ ត្រូវបានរកឃើញវិជ្ជមាន វីរុសកូវីដ-១៩ (COVID-19) គិតចាប់ពីថ្ងៃទី៤ ខែមេសា ដល់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១
អត្តសញ្ញាណ និងទីតាំងអ្នកជំងឺឆ្លងថ្មី ៤៩៣ នាក់ រកឃើញវិជ្ជមានកាលពីម្សិលមិញ នៅរាជធានីភ្នំពេញ
អគាររៀបមង្គលការ ដឺ ព្រេមៀ សេនធ័រ សែនសុខ និងអគារវិមានពិភពថ្មីសែនសុខ កំពុងត្រូវបានរៀបចំធ្វើជាទីកន្លែងសម្រាប់ព្យាបាលអ្នកជំងឺកូវីដ-១៩
ក្រសួងសុខាភិបាល នឹងចាប់ផ្ដើមអនុវត្ដ ការធ្វើតេស្ដរហ័សរកមេរោគកូវីដ១៩ ដែលមានឈ្មោះថា «COVID-19 Ag RAPID TEST DEVICE» នៅគ្រប់ទីតាំងដែលសង្ស័យទាំងអស់ ទាំងនៅរាជធានីភ្នំពេញ និងតាមបណ្ដាលខេត្ដក្រុង ដែលមានហានិភ័យខ្ពស់
ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានបញ្ជាឱ្យសមត្ថកិច្ចដាក់ខ្នោះ បុរសម្នាក់ចាត់ការតាមផ្លូវច្បាប់ បន្ទាប់ពីបុរសម្នាក់នោះ បានប្រមូលផ្ដុំផឹកស៊ីល្មើសទៅនឹងវិធានការពារការឆ្លងរាលដាលនៃជំងឺកូវីដ១៩ របស់រាជរដ្ឋាភិបាល ថែមទាំងបានជេរប្រមាថមកលើសមត្ថកិច្ច។
លោកជំទាវ បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន តាមរយៈបណ្តាញសង្គម Facebook ផ្ទាល់របស់លោកជំទាវ បានថ្លែងអំណរគុណ ដល់ពុកម៉ែបងប្អូនកូនក្មួយជាទីគោរពស្រលាញ់ទាំងអស់ ដែលបានផ្ញើរសារ ចង់ចូលរួមជួយ ក្រុមការងារប្រយុទ្ធទប់ស្កាត់មេរោគ កូវីដ-១៩, ចង់ជួយដល់កងទ័ពកំលាំងជួរមុខ កងទ័ព អាវស កងទ័ព អាវក្រហម កងទ័ពអាវ ខៀវ រួមទាំងមន្រ្តីរាជការគ្រប់មន្ទីរ អង្គភាព មានការហត់នឿយខ្លាំងណាស់ ។
រាជរដ្ឋាភិបាលកម្ពុជាចេញសេចក្តីសម្រេចស្ដីពីការកែសម្រួលថ្មី វិធានការដែលត្រូវអនុវត្តអំឡុងពេលបិទខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅខេត្តកណ្ដាល ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩
ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២១ ឯកឧត្តមនាយឧត្តមសេនីយ៍ អ៊ី ឈាន រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តប៉ៃលិន, លោកជំទាវ បាន ស្រីមុំ អភិបាលខេត្ត, ឯកឧត្តម សៅ សារ៉ាត់ អ្នកតំណាងរាស្ត្រមណ្ឌលប៉ៃលិន ព្រមទាំងក្រុមការងារ បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកបង្អែម ទៅចែកជូនដល់បងប្អូនពលករដែលកំពុងធ្វើចត្តាឡីស័ក និងកងកម្លាំងសមត្ថកិច្ច ព្រមទាំងក្រុមគ្រូពេទ្យជំនាញប្រចាំការ នៅតាមមណ្ឌលធ្វើចត្តាឡីស័កក្នុងខេត្ត។
ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២១ ឯកឧត្តមនាយឧត្តមសេនីយ៍ អ៊ី ឈាន រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលកម្ពុជាចុះមូលដ្ឋានខេត្តប៉ៃលិន អមដំណើរដោយឯកឧត្តម ជា ចាន់ឌិន ប្រធានក្រុមប្រឹក្សាខេត្ត លោកជំទាវ បាន ស្រីមុំ អភិបាលខេត្ត និងឯកឧត្តម សៅ សារ៉ាត់ អ្នកតំណាងរាស្ត្រមណ្ឌលប៉ៃលិន ព្រមទាំងថ្នាក់ដឹកនាំ និងក្រុមការងារ បានអញ្ជើញចុះជួបសំណេះ សំណាលសាកសួរសុខទុក្ខ និងនាំយកអំណោយជាគ្រឿងឧបភោគបរិភោគ និងថវិកា ទៅឧបត្ថម្ភដល់កងកម្លាំងចម្រុះ ដែលកំពុងបំពេញបេសកកម្ម ការពារតាមគោលដៅ ខែ្សរបន្ទាត់ព្រំដែនកម្ពុជា-ថៃ ដើម្បីត្រួតពិនិត្យការឆ្លងដែនរបស់ពលករខ្មែរ មកពីប្រទេសថៃចូលមកខេត្តប៉ៃលិន តាមច្រកធម្មជាតិនានា ហើយបញ្ជូនមកធ្វើចត្តាឡីស័ក ក្រោមការពិនិត្យ និងតាមដានសុខភាព ដោយការយកចិត្តទុកដាក់ខ្ពស់ពីក្រុមគ្រូពេទ្យជំនាញ ក្នុងការបង្ការ និងទប់ស្កាត់ការចម្លងរីករាលដាលនៃជំងឺកូវីដ-១៩ មកពីក្រៅប្រទេសចូលក្នុងសហគមន៍។
យោងតាមបណ្តាញសង្គមរបស់ឯកឧត្តម ថង សាវុន អភិបាលនៃគណៈអភិបាលខេត្តរតនគិរី បានប្រកាសបរិច្ចាគប្រាក់បៀវត្សចំនួន ៥០% រយៈពេល ៦ ខែ ដោយគិតចាប់ពីខែកក្កដា ដល់ខែធ្នូ ឆ្នាំ២០២១។
ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ ចាមនិងជាប្រធានគណៈកម្ម ការខេត្ត ប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ រួមជាមួយក្រុមការងារ បានចុះពិនិត្យអំពីសុខភាព និងសុខទុក្ខ របស់អ្នកដែលកំពុងធ្វើចត្តាឡីស័កនៅតាមមណ្ឌលចត្តាឡីស័កនានារប ស់រដ្ឋបាលខេត្តកំពង់ចាម ។
ឯកឧត្តម គឹម សន្តិភាព រដ្ឋលេខាធិការ និង ជាមន្រ្តីនាំពាក្យក្រសួងយុត្តិធម៌ បានថ្លែងថា ចំពោះប័ណ្ណចាក់វ៉ាក់សាំងលើកទី១ប្រើប្រាស់ជាឯកសារសំខាន់សម្រាប់អ្នកដែលត្រូវចេញទៅទទួលចាក់វ៉ាក់សាំងលើកទី២ ។សម្រាប់ប័ណ្ណចាក់វ៉ាក់សាំងបង្កាជំងឺកូវី-១៩លើកទី២វិញគឺគេក៏មិនអាចប្រើចេញចូលតំបន់បិទខ្ទប់បានឡើយ។
ខេត្តកំពង់ចាម៖ ប្រកាសពីករណីរកឃើញវិជ្ជមានកូវីដ-១៩ លើបុរសជនជាតិខ្មែរ ប្រុស ស្រី ២នាក់ នៅស្រុកស្រីសន្ធរ និងស្រុកចំកាលើ
នៅព្រឹកថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២១ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម អញ្ជើញចូលរួម រំលែកទុក្ខ និងគោរពវិញ្ញាណក្ខន្ធសព លោកវរសេនីយ៍ទោ មុំ ធន់ អធិការរងទទួលផែនការងារគ្រឿងញៀន នៃអធិការដ្ឋាននគរបាលស្រុកចំការលេី ដែលបានទទួលមរណភាពកាលពីវេលាម៉ោង០៤ ទៀបភ្លឺ ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២១ ដោយរោគាពាធ។
ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១ ឯកឧត្តមនាយឧត្តមសេនីយ៍ អ៊ី ឈានរដ្ឋលេខាធិការក្រសួងការពារជាតិ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តប៉ៃលិន អមដំណើរដោយលោកជំទាវ បាន ស្រីមុំ អភិបាលខេត្ត និងឯកឧត្តម សៅ សារ៉ាត់ អ្នកតំណាងរាស្ត្រមណ្ឌលប៉ៃលិន ព្រមទាំងក្រុមការងារ បានអញ្ជើញចុះពិនិត្យ និងនាំយកស្បៀងអាហារ ដល់កងកម្លាំងចម្រុះ ដែលកំពុងឈរជើងតាមគោលដៅ ព្រំប្រទល់ខេត្តប៉ៃលិន និងខេត្តបាត់ដំបង ដើម្បីអនុវត្តន៍នូវសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល ស្ដីពីការហាមឃាត់ការធ្វើដំណើរឆ្លងខេត្ត និងបិទរមណីយដ្ឋានទេសចរណ៍នៅទូទាំងប្រទេស ជាបណ្ដោះអាសន្នរយៈពេល ១៤ថ្ងៃ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩។