ព័ត៌មានជាតិ

សម្ដេចតេជោ ហ៊ុន សែន គ្រោងនឹងទៅចូលរួមប្រជុំអាស៊ាននៅប្រទេសឥណ្ឌូនេស៊ីនៅថ្ងៃ២៤មេសាខាងមុខ

នៅលើទំព័រហ្វេសប៊ុកនៅថ្ងៃទី១៦មេសាឆ្នាំ២០២១ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានសរសេរថា ដោយភារកិច្ចខានមិនបានក្នុងការចូលរួមប្រជុំអាស៊ាននាថ្ងៃទី២៤ មេសា ២០២១ ខាងមុខនៅរដ្ឋធានីហ្សាកាតាប្រទេសឥណ្ឌូណេស៊ី។ កិច្ចការដែល សម្ដេចត្រូវធ្វើដើម្បីការពារការឆ្លងកូវីដ-១៩ ស្របតាមវិធានការសុខាភិបាល ដំបូងគឺសម្ដេចត្រូវចាក់វ៉ាក់សាំងដូសទី២នៅថ្ងៃទី២០ មេសា ២០២១ ដែលមុននោះគ្រោងចាក់នៅថ្ងៃទី២៩ មេសា ២០២១។

រដ្ឋបាលខេត្តត្បូងឃ្មុំ ចេញសេចក្តីណែនាំស្តីពីការផ្អាកលក់គ្រឿងស្រវឹងគ្រប់ប្រភេទ ក្នុងភូមិសាស្ត្រខេត្តត្បូងឃ្មុំ

រដ្ឋបាលខេត្តត្បូងឃ្មុំ ចេញសេចក្តីណែនាំស្តីពីការផ្អាកលក់គ្រឿងស្រវឹងគ្រប់ប្រភេទ ក្នុងភូមិសាស្ត្រខេត្តត្បូងឃ្មុំ

ឯកឧត្ដម អ៊ុន ចាន់ដា ចុះពិនិត្យគោលដៅអនុវត្តតាមសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩

ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម នៅថ្ងៃទី១៥ ខែមេសា ឆ្នាំ ២០២១នេះ បានដឹកនាំក្រុមការងារ ចុះពិនិត្យតាមគោលដៅ ឈរជើងរបស់សមត្ថកិច្ច ដែលកំពុងអនុវត្តតាមសេចក្តីសម្រេច របស់រាជរដ្ឋាភិបាលកម្ពុជា លេខ ៤៤សសរ និងលេខ ៤៩សសរ ក្នុងការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។

រដ្ឋបាលខេត្តកំពង់ចាមសម្រេចផ្អាក២សប្តាហ៍ ការលក់គ្រឿងស្រវឹងគ្រប់ប្រភេទ

រដ្ឋបាលខេត្តកំពង់ចាម នៅថ្ងៃទី១៥ ខែមេសានេះ បានចេញសេចក្តីណែនាំ ស្តីពីការផ្អាកជាបណ្តោះអាសន្នរយៈពេល ០២សប្ដាហ៍ ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១ នូវការលក់គ្រឿងស្រវឹងគ្រប់ប្រភេទ និងការផ្អាកការទទួលអតិថិជនឱ្យចូលមកទទួលទានគ្រឿងស្រវឹងក្នុងភោជនីយដ្ឋាន អាហារដ្ឋាន ហាងភេសជ្ជៈ និងអាជីវកម្មផ្នែកអាហារ-ភេសជ្ជៈដែលមានលក់គ្រឿងស្រវឹងគ្រប់ប្រភេទក្នុងភូមិសាស្ត្រខេត្តកំពង់ចាម។

រាជរដ្ឋាភិបាលកម្ពុជា ចេញសេចក្តីសម្រេចបិទខ្ទប់រាជធានីភ្នំពេញទាំងស្រុង និងក្រុងតាខ្មៅរយៈពេល១៤ថ្ងៃ

រាជរដ្ឋាភិបាលកម្ពុជា ចេញសេចក្តីសម្រេចបិទខ្ទប់រាជធានីភ្នំពេញទាំងស្រុង និងក្រុងតាខ្មៅរយៈពេល១៤ថ្ងៃ

រដ្ឋបាលខេត្តប៉ៃលិនរៀបចំតុបតែងកែលំអសួនច្បារតាមដងផ្លូវសាធារណ ដើម្បីទាក់ទាញ និង អបអរសាទរ បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិឆាប់ៗ ខាងមុខ

លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន និងលោក សៅ សារ៉ាត់ អ្នកតំណាងរាស្ត្រមណ្ឌលប៉ៃលិន លោកស្នងការនគរបាលខេត្ត លោកអភិបាលក្រុង បានដឹកនាំក្រុមការងារចុះពិនិត្យមើលការរៀបចំតុបតែងកែលំអសួនកុមារ និងសួនផ្កា នៅតាមទ្រូងផ្លូវដើម្បីញ៉ាំងទេសភាពក្រុងប៉ៃលិន ឱ្យកាន់តែស្រស់បំព្រងមានសោភ័ណភាពល្អ ដើម្បីទាក់ទាញដួងចិត្តប្រជាពលរដ្ឋ ធ្វើឱ្យមានអារម្មណ៍ភ្លឺថ្លា ប្លែកភ្នែក និងបំបាត់ទុក្ខកង្វល់ ។

ឯកឧត្ដម ជិន ម៉ាលីន៖ ការចាក់វ៉ាក់សាំងកាតព្វកិច្ចការពារកូវីដ-១៩ ក្នុងគោលដៅការពារអាយុជីវិតពលរដ្ឋ និងសុខភាពសាធារណៈ មិនមែនជាការបំពានច្បាប់ និងរំលោភសិទ្ធិមនុស្សនោះទេ

ឯកឧត្ដម ជិន ម៉ាលីន ក្នុងនាមអនុប្រធាន និងជាអ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បាន​ចេញមុខមកពន្យល់នូវសំណួរ ថាតើការចាក់វ៉ាក់សាំងកាតព្វកិច្ចការពារកូវីដ-១៩ ជាការបំពានច្បាប់ និងរំលោភសិទ្ធិមនុស្សដែរឬទេ?

សម្ដេចតេជោបង្ហាញចំនួនប្រទេសដែលសម្ដេចធ្លាប់ទៅទស្សនកិច្ច

នៅលើទំព័រហ្វេសប៊ុកនៅថ្ងៃ១៤មេសានេះ សម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី ជាមួយនឹងការជូនពរឆ្នាំថ្មីចំពោះជនរួមជាតិ សម្ដេចបានបង្ហាញជនរួមជាតិចំពោះប្រទេសដែលសម្ដេចធ្លាប់ទៅធ្វើទស្សនកិច្ចឬចូលរួមប្រជុំក្នុងរយះពេលជាង៤២ឆ្នាំនៃការងាររបស់សម្ដេច ពោលគឺពីឆ្នាំ១៩៧៩ដល់ឆ្នាំ២០២១ដែលមានសរុប៦៨ប្រទេសដែលមានឈ្មោះប្រទេសដូចខាងក្រោមនេះ។

អភិបាលខេត្តកំពង់ចាម សម្រេចបើកដំណើរការឡើងវិញ មណ្ឌលសុខភាពខ្ពបតាងួន និងភូមិមួយ នៅស្រុកស្ទឹងត្រង់ ក្រោយបិទដោយសារពាក់ព័ន្ធអ្នកជំងឺកូវីដ

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១នេះ បានសម្រេចឲ្យបើកដំណើរការឡើងវិញ នៅមណ្ឌលសុខភាពខ្ពបតាងួន និងភូមិអូររុន ស្ថិតក្នុងឃុំខ្ពបតាងួន ស្រុកស្ទឹងត្រង់ ក្រោយបិទដោយសារពាក់ព័ន្ធអ្នកកើតជំងឺកូវីដ១៩ កាលពីពេលកន្លងទៅ។

អភិបាលខេត្តត្បូងឃ្មុំ បិទការចេញ-ចូលភូមិ១ នៅស្រុកពញាក្រែក ក្រោយរកឃើញមានអ្នកឆ្លងជំងឺកូវីដ១៩ ពីអាជីវករផ្សារអូឫស្សី

ឯកឧត្តម ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ នៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១នេះ បានសម្រេចបិទការចេញ-ចូលជាបណ្ដោះអាសន្ន ក្នុងទីតាំងភូមិកោងកាងទី១ ឃុំកោងកាង ស្រុកពញាក្រែក ក្រោយរកឃើញមានអ្នកឆ្លងជំងឺកូវីដ១៩។

សេចក្ដីប្រកាសព័ត៌មាន ស្ដីពីការចាក់វ៉ាក់សាំងកូវីដ១៩ ជូនអង្គការមិនមែនរដ្ឋាភិបាលបរទេស

ក្រសួងការបរទេស និងសហប្រតិបត្តការអន្តរជាតិ ចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីការចាប់ផ្តើមរៀបចំចាក់វ៉ាក់សាំងកូវីដ-១៩ ជូនបុគ្គលិកបរទេស ព្រមទាំងគ្រួសារ និងបុគ្គលិកខ្មែររបស់អង្គការមិនមែនរដ្ឋាភិបាលបរទេស ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២១។

ស្ថានបេសកកម្មអចិន្រ្តៃយ៍កម្ពុជា អះអាងថា “ការប្រយុទ្ធប្រឆាំងរបស់កម្ពុជាទៅនឹងមេរោគកូវីដ​១៩គោរពតាមគោលការណ៍នីត្យានុកូលភាព ភាពចាំបាច់ និងសមាមាត្រ”

ស្ថានបេសកកម្មអចិន្រ្តៃយ៍កម្ពុជា អះអាងថា “ការប្រយុទ្ធប្រឆាំងរបស់កម្ពុជាទៅនឹងមេរោគកូវីដ​១៩គោរពតាមគោលការណ៍នីត្យានុកូលភាព ភាពចាំបាច់ និងសមាមាត្រ”

សាលារាជធានីភ្នំពេញ សម្រេចបន្តដាក់ចេញបន្តវិធានការបណ្តោះអាសន្ន ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ នៅភូមិសាស្រ្តរាជធានីភ្នំពេញ រយៈពេល២សប្តាហ៍បន្ថែមទៀត ចាប់ពីថ្ងៃទី១៥ រហូតដល់ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១

សាលារាជធានីភ្នំពេញ សម្រេចបន្តដាក់ចេញបន្តវិធានការបណ្តោះអាសន្ន ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ នៅភូមិសាស្រ្តរាជធានីភ្នំពេញ រយៈពេល២សប្តាហ៍បន្ថែមទៀត ចាប់ពីថ្ងៃទី១៥ រហូតដល់ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១។

រដ្ឋបាលខេត្តកំពង់ចាម សម្រេចផ្អាកបណ្ដោះអាសន្ន មណ្ឌលសុខភាពក្រឡាស្ថិតក្នុងភូមិត្រពាំងជ្រៃ ឃុំក្រឡា ស្រុកកំពង់សៀម ខេត្តកំពង់ចាម

រសៀលថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១នេះ ឯកឧត្ដម ហាន កុសល អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្ត កំពង់ចាម និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ បានដឹកនាំក្រុមការងារចុះអនុវត្តសេចក្ដីសម្រេចរបស់រដ្ឋបាលស្ដីពីការផ្អាកបណ្ដោះអាសន្ន មណ្ឌលសុខភាពក្រឡា ស្ថិតក្នុងភូមិត្រពាំងជ្រៃ ឃុំក្រឡា ស្រុកកំពង់សៀម ខេត្តកំពង់ចាមដោយសារបុគ្គលិកនៃមណ្ឌលសុខភាពនេះបានប៉ះពាល់ផ្ទាល់ដោយអចេតនាជាមួយអ្នកកើតជំងឺកូវីដ-១៩។

ឯកឧត្តម ថង សាវុន អភិបាលខេត្តរតនគិរីចុះពិនិត្យសកម្មភាពរបស់កម្លាំងសមត្ថកិច្ច ក្នុងការអនុវត្តតាមបទបញ្ជា របស់រាជរដ្ឋាភិបាល ស្តីពីការដាក់កំហិត  លើការធ្វើដំណើរចេញ-ចូល ក្នុងខេត្តរតនគិរី

នៅរសៀលថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១ ឯកឧត្តម ថង សាវុន អភិបាលខេត្តរតនគិរី និងជាប្រធានគណៈបញ្ជាការឯកភាពខេត្តអមដំណើរដោយថ្នាក់ដឹកនាំ មន្ត្រី ពាក់ព័ន្ធ និងកងកម្លាំងប្រដាប់អាវុធ ទាំង៣ប្រភេទ បានអញ្ជើញចុះពិនិត្យ សកម្មភាពកម្លាំងមានសមត្ថកិច្ចដែលកំពុងឈរជើងអនុវត្តបទបញ្ជា របស់រាជរដ្ឋាភិបាល ស្តីពីការដាក់កំហិត លើការធ្វើដំណើរចេញ-ចូលខេត្តរតនគិរី ក្នុងគោលបំណងបង្ការ និងទប់ស្កាត់ការរាតត្បាត នៃជំងឺកូវីដ-១៩ នៅព្រំប្រទល់រវាងខេត្តរតនគិរី និងខេត្តមណ្ឌលគិរី នៅភូមិថ្មី ឃុំជ័យឧត្តម ស្រុកលំផាត់(ផ្លូវជាតិលេខ៧៦) និង ព្រំប្រទល់ខេត្តរតនគិរី-ស្ទឹងត្រែង ត្រង់ចំណុចស្ពានស្រែពក ឃុំស្រែ អង្រ្គង ស្រុកកូនមុំ (ផ្លូវជាតិលេខ៧៨)។

រដ្ឋបាលខេត្តកំពង់ចាមបានប្រារព្ធពិធីសូត្រមន្តប្រោះព្រំសុំសេចក្តីសុខ សេចក្តីចម្រើន ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី

នៅព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១ រដ្ឋបាលខេត្តកំពង់ចាមបានប្រារព្ធពិធីសូត្រមន្តប្រោះព្រំសុំសេចក្តីសុខ សេចក្តីចម្រើន ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ឆ្នាំឆ្លូវត្រីស័កព.ស.២៥៦៥ ដែលនឹងឈានមកដល់នាពេលឆាប់ៗខាងមុខ ក្រោមអធិបតីភាព ឯកឧត្តមអ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម, ឯកឧត្តមខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត។

ដំណើរការនៃការចាក់វ៉ាក់សាំង ស៊ីណូវ៉ាក់ ជូនកម្មករនិយោជិត និងថ្នាក់ដឹកនាំអង្គការវិជ្ជាជីវៈនានា

នៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១នេះបានបើកដំណើរការមណ្ឌលចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនដល់ថ្នាក់ដឹកនាំអង្គការវិជ្ជាជីវៈនានា សមាគមនិយោជក និងបងប្អូនកម្មករនិយោជិតតាមរោងចក្រ សហគ្រាស ជាជនជាតិខ្មែរ និងបរទេស ចំនួន៤ទីតាំងបន្ថែមទៀត នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ រួមមាន រោងចក្រនីអាន់ ឃីដ(ខេមបូឌា), រោងចក្រមីនេបៀ(ខេមបូឌា) , រោងចក្រ វាយ.ដាប់បែលយូ ហ្គ្រីនវ៉េ ថិចស្ថាយ និង អិន.វី.ស៊ី ខបភើរេសិន (វីតាល់)។

រដ្ឋបាលខេត្តកំពង់ចាម សម្រេចផ្អាកជាបណ្តោះអាសន្ន ហាងអ៊ុតសក់វិជ្ជតា រចនាម៉ូត ដែលមានទីតាំងស្ថិតនៅភូមិទី២ ហាងស្រីឡែន សំអាងការ ដែលមានទីតាំងស្ថិតនៅភូមិទី១ សង្កាត់វាលវង់ និងភោជនីយ៍ដ្ឋាន ក្រវ៉ាន់ ដែលស្ថិតនៅភូមិជ្រោយថ្ម សង្កាត់បឹងកុក

រដ្ឋបាលខេត្តកំពង់ចាម សម្រេចផ្អាកជាបណ្តោះអាសន្ន ហាងអ៊ុតសក់វិជ្ជតា រចនាម៉ូត ដែលមានទីតាំងស្ថិតនៅភូមិទី២ ហាងស្រីឡែន សំអាងការ ដែលមានទីតាំងស្ថិតនៅភូមិទី១ សង្កាត់វាលវង់ និងភោជនីយ៍ដ្ឋាន ក្រវ៉ាន់ ដែលស្ថិតនៅភូមិជ្រោយថ្ម សង្កាត់បឹងកុក

រដ្ឋបាលរាជធានីភ្នំពេញ បង្ហាញអត្តសញ្ញាណអ្នកវិជ្ជមានកូវីដ១៩ ចំនួន១៩៨រូប ដែលជាករណីឆ្លងក្នុងសហគមន៍

រដ្ឋបាលរាជធានីភ្នំពេញ បង្ហាញអត្តសញ្ញាណអ្នកវិជ្ជមានកូវីដ១៩ ចំនួន១៩៨រូប ដែលជាករណីឆ្លងក្នុងសហគមន៍