ខេត្ដកំពង់ចាម៖ នៅព្រឹកថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២១ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងនិងជំងឺកូវីដ-១៩ និងឯកឧត្ដម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត អមដោយឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត អញ្ជេីញទទួលអំណោយឧបត្តម្ភពីធនាគារ ABA សាខាខេត្តកំពង់ចាម ដេីម្បីចូលរួមក្នុងយុទ្ធនាការការពារ និងទប់ស្កាត់ការរីករាលដាលនៃជំងឺ កូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០-កុម្ភៈ នៅក្នុងខេត្តកំពង់ចាម។
ចំពោះអំណោយដែលទទួលបាននាពេលនោះរួមមាន៖
ទឹកអាល់កុលចំនួន៦០ លីត្រ, ម៉ាសចំនួន ២,៥០០ បន្ទះ ,ទឹកបរិសុទ្ធ ១០កេស និងមីម៉ាម៉ា ០១កេះធំ។
ក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្ត ប្រឆាំងជំងឺកូវីដ-១៩ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់សប្បុរសជនទាំងអស់ ដែលបានរួមគ្នា នាំអំណោយដ៏ថ្លៃថ្លាទាំងនេះ យកមកផ្ដល់ជូនគណៈកម្មការ ដើម្បីចូលរួមចំណែក ក្នុងការប្រយុទ្ធប្រឆាំងការឆ្លងរាលដាលជំងឺកូវីដ-១៩ នៅពេលនេះ ៕