ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញទទួលថវិកាឧបត្ថមពីសប្បុរសជន

នៅរសៀលថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២១ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងនឹងជម្ងឺកូវីដ-១៩ អមដោយឯកឧត្តម លោកជំទាវអភិបាលរងខេត្ត អញ្ជើញទទួលថវិកាឧបត្ថមពីឯកឧត្តម លោកជំទាវ សមាជិកព្រឹទ្ធសភា ភូមិភាគ២ ដើម្បីជួយ ឧបត្ថម្ភដល់អ្នកដែលកំពុងធ្វើចត្តាឡីស័កក្នុងខេត្តកំពង់ចាម និងក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០-កុម្ភៈ ។

ខេត្ដកំពង់ចាម៖ នៅរសៀលថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២១ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងនឹងជម្ងឺកូវីដ-១៩ អមដោយឯកឧត្តម លោកជំទាវអភិបាលរងខេត្ត អញ្ជើញទទួលថវិកាឧបត្ថមពីឯកឧត្តម លោកជំទាវ សមាជិកព្រឹទ្ធសភា ភូមិភាគ២ ដើម្បីជួយ ឧបត្ថម្ភដល់អ្នកដែលកំពុងធ្វើចត្តាឡីស័កក្នុងខេត្តកំពង់ចាម និងក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០-កុម្ភៈ ។

ចំពោះទទួលថវិការឧបត្ថមដែលទទួលបានរួមមាន៖
១-ឯកឧត្តម ជឹម លាវ សមាជិកព្រឹទ្ធសភា ភូមិភាគ២ និងលោកជំទាវ ថវិកា១.០០០.០០០រៀល។

២-ឯកឧត្តម ច្រឹង គឹមស្រ៊ាន សមាជិកព្រឹទ្ធសភា ភូមិភាគ២ និងលោកជំទាវ ថវិកា១.០០០.០០០រៀល។

៣-លោកជំទាវ ស៊ី វណ្ណថា សមាជិកព្រឹទ្ធសភា ភូមិភាគ២ និងស្វាមី ថវិកា១.០០០.០០០រៀល។

ក្នុង​ឱកាស​នោះ ឯកឧត្តម អ៊ុន ចាន់​ដា អភិបាលខេត្ត​កំពង់ចាម និង​ជា​ប្រធាន​គណៈកម្មការ​ខេត្ត ប្រឆាំង​ជំងឺ​កូ​វីដ​-១៩ បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ ដល់​សប្បុរសជន​ទាំងអស់ ដែល​បាន​រួមគ្នា នាំ​អំណោយ​ដ៏​ថ្លៃថ្លា​ទាំងនេះ យកមក​ផ្ដល់ជូន​គណៈកម្មការ ដើម្បី​ចូលរួមចំណែក ក្នុងការ​ប្រយុទ្ធប្រឆាំង​ការឆ្លង​រាលដាល​ជំងឺ​កូ​វីដ​-១៩ នៅពេលនេះ ៕

Leave a Reply