ឯកឧត្ដម អ៊ុន ចាន់ដា ចុះពិនិត្យគោលដៅអនុវត្តតាមសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩

ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម នៅថ្ងៃទី១៥ ខែមេសា ឆ្នាំ ២០២១នេះ បានដឹកនាំក្រុមការងារ ចុះពិនិត្យតាមគោលដៅ ឈរជើងរបស់សមត្ថកិច្ច ដែលកំពុងអនុវត្តតាមសេចក្តីសម្រេច របស់រាជរដ្ឋាភិបាលកម្ពុជា លេខ ៤៤សសរ និងលេខ ៤៩សសរ ក្នុងការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។

ខេត្ដកំពង់ចាម៖ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម នៅថ្ងៃទី១៥ ខែមេសា ឆ្នាំ ២០២១នេះ បានដឹកនាំក្រុមការងារ ចុះពិនិត្យតាមគោលដៅ ឈរជើងរបស់សមត្ថកិច្ច ដែលកំពុងអនុវត្តតាមសេចក្តីសម្រេច របស់រាជរដ្ឋាភិបាលកម្ពុជា លេខ ៤៤សសរ និងលេខ ៤៩សសរ ក្នុងការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។

គណៈបញ្ជាការឯកភាពខេត្ត រួមនិងអាជ្ញាធរមូលដ្ឋាន បានចុះពិនិត្យគោលដៅមានព្រំប្រទល់ ខេត្តកំពង់ចាម-ខេត្តកណ្ដាល (ចំណុចស្រុកស្រីសន្ធរ និងស្រុកខ្សាច់កណ្ដាល ព្រំប្រទល់ស្រុកកងមាស និងមុខកំពូល និងព្រំប្រទល់ស្រុកបាធាយ និងស្រុកមុខកំពូល) ស្តីពីការហាមឃាត់ការធ្វើដំណើរ និងការបិទរមណីយដ្ឋានទេសចរណ៍ នៅទូទាំងប្រទេសជាបណ្តោះអាសន្ន ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ដើម្បីចូលរួមអនុវត្តតាមសេចក្តីសម្រេច ស្តីពីការបិទខ្ទប់ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅ ខេត្តកណ្តាល។

ទន្ទឹមនឹងការចុះត្រួតពិនិត្យនោះ លោក អ៊ុន ចាន់ដា បានណែនាំដល់អាជ្ញាធរ និងសមត្ថកិច្ចឱ្យយកចិត្តទុកដាក់អនុវត្តសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាលឱ្យទទួលបានជោគជ័យ នៅតាមគោលដៅរបស់ខ្លួន ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ពិសេសការកាត់ផ្តាច់ខ្សែចម្លង ក្នុងព្រឹត្តិការណ៍ «សហគមន៍២០ កុម្ភៈ» តាមរយៈការផ្អាកចរាចរណ៍ពីតំបន់មួយទៅកាន់តំបន់មួយទៀតនេះ៕

Leave a Reply