ដំណើរការនៃការចាក់វ៉ាក់សាំង ស៊ីណូវ៉ាក់ ជូនកម្មករនិយោជិត និងថ្នាក់ដឹកនាំអង្គការវិជ្ជាជីវៈនានា

នៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១នេះបានបើកដំណើរការមណ្ឌលចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនដល់ថ្នាក់ដឹកនាំអង្គការវិជ្ជាជីវៈនានា សមាគមនិយោជក និងបងប្អូនកម្មករនិយោជិតតាមរោងចក្រ សហគ្រាស ជាជនជាតិខ្មែរ និងបរទេស ចំនួន៤ទីតាំងបន្ថែមទៀត នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ រួមមាន រោងចក្រនីអាន់ ឃីដ(ខេមបូឌា), រោងចក្រមីនេបៀ(ខេមបូឌា) , រោងចក្រ វាយ.ដាប់បែលយូ ហ្គ្រីនវ៉េ ថិចស្ថាយ និង អិន.វី.ស៊ី ខបភើរេសិន (វីតាល់)។

គិតត្រឹមសប្ដាហ៍ទី២ ខែមេសា ឆ្នាំ២០២១នេះ អនុគណៈកម្មការចំពោះកិច្ចសម្រាប់ចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានបើកមណ្ឌលចាក់វ៉ាក់សាំងទាំងអស់សរុបចំនួន ១០មណ្ឌលរួចហើយ ដែលរំពឹងថានឹងអាចចាក់វ៉ាក់សាំងជូនបងប្អូនកម្មករនិយោជិតប្រមាណ ១០ ០០០នាក់ ទៅ ១២ ០០០នាក់ក្នុងមួយថ្ងៃ។

Leave a Reply