ព័ត៌មានជាតិ

ព្រះសង្ឃ​​ ​រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​ និង​​សប្បុរសជន​ ​បន្តចូលរួម​ឧបត្ថម្ភ​ ជាថវិកា​ និង​សំភារ​ ជូនគណៈកម្មការ​ខេត្ត​​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូវីដ​-១៩ ខេត្តកំពង់ចាម​​

ព្រះនាគមុនីមេគណខេត្តកំពង់ចាម​ ឯកឧត្ដម​រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​ និង​សប្បុរសជន​នានា​ នៅសៀល​ថ្ងៃ​ទី​២១​ ខែមេសា​ ឆ្នាំ​២០២១​នេះ​ បាននាំយក​ថវិកា​ និង​សំភារៈ​ ប្រគល់​ជូន​​ ឯកឧត្តម​ អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ និង​ជា​ប្រធាន​គណកម្មការ​ខេត្ត​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូវីដ​-១៩​​ ដេីម្បី​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល​ ក្នុង​ការ​ទប់ស្កាត់​ការ​ឆ្លង​រីករាល​ដាល​នៃ​ជំងឺ​កូវីដ​-១៩​​ ខណៈ​កម្ពុជា​កំពុង​ស្ថិត​ក្នុង​ដំណាក់កាល​រួមគ្នា​ ​​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​ដ៏​កាច​សាហាវ​នេះ​ ។

រដ្ឋបាលខេត្តកំពង់ចាម បន្ដផ្អាករមណីយដ្ឋាន និងផ្អាកសកម្មភាពលក់គ្រឿងស្រវឹងគ្រប់ប្រភេទ រយៈពេល១៤ថ្ងៃទៀត

រដ្ឋបាលខេត្ដកំពង់ចាម នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១នេះ បានចេញសេចក្ដីជូនដំណឹង បន្ដការអនុវត្តវិធានការដ្ឋបាល និងការផ្អាកទីតាំង រមណីយដ្ឋានទេសចរណ៍ធម្មជាតិ កែច្នៃ ព្រមទាំងដេប៉ូចែកចាយស្រាបៀគ្រប់ប្រភេទ ការលក់ដូរ និងការទទួលទានគ្រឿងស្រវឹងគ្រប់ប្រភេទ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩ រយៈពេល២សប្ដាហ៍ ចាប់ពីថ្ងៃទី២១ ខែមេសា ដល់ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២១។

ឯកឧត្តម​ អ៊ុន​ ចាន់ដា​ ចុះពិនិត្យការកែលំអ​ អតីតសណ្ឋាគារមេគង្គ​ ទៅជាមន្ទីរពេទ្យ សម្រាប់ព្យាបាលអ្នកវិជ្ជមានកូវីដ-១៩​ ដែលសម្រេចបានប្រមាណ៨០%​

ឯកឧត្តម​ អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ អមដំណើរ​ដោយ​​អភិបាល​រង​ខេត្ត​ ថ្នាក់ដឹកនាំ​មន្ទីរអង្គភាព​ពាក់ព័ន្ធ​ និង​អាជ្ញាធរ​មូលដ្ឋាន​ នាព្រឹក​ថ្ងៃ​ទី​២១​ ខែមេសា​ ឆ្នាំ​២០២១​នេះ​ បាន​អញ្ជើញ​ចុះ​ពិនិត្យការ​សម្រេច​បាន​ប្រមាណជា​៨០%​ នៃ​ដំណេីរការ​កែលំអ​ ​អតីតសណ្ឋាគារ​មេគង្គ​ ​ទៅ​ជា​មន្ទីរពេទ្យ​សម្រាប់​ព្យាបាល​អ្នក​វិជ្ជមាន​កូវីដ​-១៩​ ​ក្នុង​ក្របខ័ណ្ឌ​​ខេត្តកំពង់ចាម​ និង​ខេត្តត្បូងឃ្មុំ​ ​តាម​ប្រសាសន៍​​ណែនាំ​​​ដ៏ខ្ពង់ខ្ពស់​​របស់​សម្ដេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី​កម្ពុជា​ ។

ឯកឧត្តម ថង សាវុន អញ្ជើញចុះពិនិត្យមើលស្ថានភាពកងកម្លាំងឈរជើង នៅច្រកទ្វារអន្តរជាតិអូរយ៉ាដាវ ព្រំដែនកម្ពុជា-វៀតណាម

នៅព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១ ឯកឧត្តម ថង សាវុន អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពខេត្តរួមនិងមេបញ្ជាការកងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ ព្រមទាំងថ្នាក់ដឹកនាំតាមមន្ទីរអង្គភាពនានា ក្នុងខេត្តមួយចំនួន អញ្ជើញចុះពិនិត្យមើលកងកម្លាំងឈរជើងនៅច្រកទ្វារអន្តរជាតិអូរយ៉ាដាវ ព្រំដែនកម្ពុជា-វៀតណាម ដើម្បីពង្រឹងការអនុវត្តវិធានការការពារជំងឺកូវីដ១៩។

សម្ដេចជោ គ្រោងនឹងដឹកនាំគណៈប្រតិភូ ទៅប្រជុំនៅប្រទេសឥណ្ឌូនេស៊ី មុនកាលកំណត់ដោយតាមមានការតម្រូវពីប្រទេសម្ចាស់ផ្ទះ

សម្ដេចតេជោកាលពីមុនមានគម្រោងចាកចេញពីប្រទេសកម្ពុជានៅថ្ងៃសទី២៤មេសា ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ាន នៅប្រទេសឥណ្ឌូនេស៊ី។ ប៉ុន្តែនៅថ្ងៃទី២១មេសានេះ តាមរយៈទំព័រហ្វេសប៊ុក សម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី បានសរសេរថា ដោយសារតម្រូវការនៃវិធានការសុខាភិបាលរបស់ឥណ្ឌូនេស៊ី ដែលជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ាន សម្ដេចសម្រេចចេញដំណើរទៅហ្សាកាតានៅម៉ោង១៣រសៀលថ្ងៃ២៣មេសា ២០២១។

រដ្ឋបាលខេត្តរតនគិរី ចេញសេចក្ដីសម្រេចស្ដីពី ការពិន័យអន្តរការណ៍ចំពោះបុគ្គលដែលមិនគោរពវិធានការរដ្ឋបាល ក្នុងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ និងជំងឺកាចសាហាវ ប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត ក្នុងភូមិសាស្ត្រខេត្តរតនគិរី

រដ្ឋបាលខេត្តរតនគិរី ចេញសេចក្ដីសម្រេចស្ដីពី ការពិន័យអន្តរការណ៍ចំពោះបុគ្គលដែលមិនគោរពវិធានការរដ្ឋបាល ក្នុងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ និងជំងឺកាចសាហាវ ប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត ក្នុងភូមិសាស្ត្រខេត្តរតនគិរី។

រដ្ឋបាលខេត្តរតនគិរី ជូនដំណឹងពីកម្មវិធីចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី២ ក្នុងអំឡុងពេលនៃការហាមឃាត់ការធ្វើដំណើរឆ្លងខេត្ត

រដ្ឋបាលខេត្តរតនគិរី ជូនដំណឹងពីកម្មវិធីចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី២ ក្នុងអំឡុងពេលនៃការហាមឃាត់ការធ្វើដំណើរឆ្លងខេត្ត

ឯកឧត្តម អ៊ុន ចាន់ដា នាំយកអំណោយមនុស្សធម៌របស់សម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ផ្តល់ជូនពលរដ្ឋរងគ្រោះដោយសារខ្យល់កន្ត្រាក់ នៅស្រុកចំការលើ

៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មាធិការសាខា កាកបាទក្រហមកម្ពុជាខេត្ត រួមដំណើរដោយអនុប្រធានអចិន្ត្រៃយ៍សាខា, មន្ត្រីរាជការសាលាខេត្ត, អាជ្ញាធរស្រុកចំការលើ, មន្ត្រីក្រុមប្រតិបត្តិ អនុសាខាស្រុក,ក្រុមការងារកាកបាទក្រហមកម្ពុជាឃុំ និងមន្ត្រីពាក់ព័ន្ធមួយចំនួន បានអញ្ជើញចុះជួបសំណេះសំណាល និងនាំយកអំណោយមនុស្សធម៌ ផ្តល់ជូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ចំនួន ៤០គ្រួសារ នៅភូមិត្រពាំងឫស្សី ឃុំជយោ និងភូមិថ្នល់បែក ភូមិស្វាយទាប ឃុំស្វាយទាប ស្រុកចំការលើ។

ឯកឧត្តម ថង សាវុន ដឹកនាំកម្លាំងចម្រុះគណ:បញ្ជាការឯកភាពក្រុងបានលុង បន្តចុះអនុវត្តបម្រាមគោចរជាបណ្តោះអាសន្នតាមសេចក្ដីសម្រេចរបស់រដ្ឋបាលខេត្តរតនគិរី បិទទីតាំងអាជីវកម្ម ការជួបជុំ ការធ្វេីដំណេីរ របស់ប្រជាពលរដ្ឋ

ស្របតាមសេចក្ដីសម្រេចរបស់រដ្ឋបាលខេត្តរតនគិរី លេខ០១៨/២១ ស.ស.រ ចុះថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២១ ស្ដីពីការអនុវត្តបម្រាមគោចរជាបណ្ដោះអាសន្ន ចន្លោះចាប់ពីម៉ោង០៩យប់ រហូតដល់០៥ភ្លឺជាកំហិតដោយអនុវត្តចាប់ពីថ្ងៃទី១០ ខែមេសា ដល់ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១។ នៅយប់ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១ កម្លាំងចម្រុះគណ:បញ្ជាការឯកភាពក្រុងបានលុង បានបន្ដចុះបិទទីតាំងអាជីវកម្ម ការជួបជុំ ការធ្វេីដំណេីរ របស់ប្រជាពលរដ្ឋនៅជុំវិញក្នុងក្រុងបានលុង ដោយមានការដឹកនាំផ្ទាល់ ពីឯកឧត្តម ថង សាវុន អភិបាលនៃគណៈអភិបាលខេត្តរតនគិរី ។

សេចក្ដីសម្រេចរបស់រដ្ឋបាលខេត្តរតនគិរីលេខ០២២/២១ ស.ស.រ ចុះថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១ ស្ដីពីការបន្ដអនុវត្តវិធានការរដ្ឋបាលជាបណ្ដោះអាសន្នដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ក្នុងភូមិសាស្រ្ដខេត្តរតនគិរី ចាប់ពីម៉ោង៩យប់ ដល់ម៉ោង ៥ព្រឹក នឹងបន្តអនុវត្តរហូតដល់ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១

សេចក្ដីសម្រេចរបស់រដ្ឋបាលខេត្តរតនគិរីលេខ០២២/២១ ស.ស.រ ចុះថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១ ស្ដីពីការបន្ដអនុវត្តវិធានការរដ្ឋបាលជាបណ្ដោះអាសន្នដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ក្នុងភូមិសាស្រ្ដខេត្តរតនគិរី ចាប់ពីម៉ោង៩យប់ ដល់ម៉ោង ៥ព្រឹក នឹងបន្តអនុវត្តរហូតដល់ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១

សេចក្តីសម្រេចរបស់រដ្ឋបាលខេត្តកំពង់ចាម ស្តីពីការអនុញ្ញាតឱ្យដំណើរការឡើងវិញមណ្ឌលសុខភាពក្រឡា នៅភូមិត្រពាំងជ្រៃ ឃុំក្រឡា ស្រុកកំពង់សៀម ខេត្តកំពង់ចាម

សេចក្តីសម្រេចរបស់រដ្ឋបាលខេត្តកំពង់ចាម ស្តីពីការអនុញ្ញាតឱ្យដំណើរការឡើងវិញមណ្ឌលសុខភាពក្រឡា នៅភូមិត្រពាំងជ្រៃ ឃុំក្រឡា ស្រុកកំពង់សៀម ខេត្តកំពង់ចាម

រដ្ឋបាលខេត្តកំពង់ចាម ប្រកាសពីករណីរកឃើញវិជ្ជមានកូវីដ១៩ ចំនួន០៤នាក់ និងអ្នកប៉ះពាល់ផ្ទាល់សរុបចំនួន ២៨នាក់ នៅភូមិថ្នល់បែកកើត ឃុំស្វសយទាប ស្រុកចំការលើ និងភូមិទ្រា ឃុំស្វាយពោធិ៍ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម

រដ្ឋបាលខេត្តកំពង់ចាម ប្រកាសពីករណីរកឃើញវិជ្ជមានកូវីដ១៩ ចំនួន០៤នាក់ និងអ្នកប៉ះពាល់ផ្ទាល់សរុបចំនួន ២៨នាក់ នៅភូមិថ្នល់បែកកើត ឃុំស្វសយទាប ស្រុកចំការលើ និងភូមិទ្រា ឃុំស្វាយពោធិ៍ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។

រដ្ឋបាលខេត្តកំពង់ចាម រៀបចំកិច្ចប្រជុំ ពិនិត្យពិភាក្សា ស្តីពីការស្នើសុំបង្កើតភូមិថ្មី ការបំបែកភូមិ ការសុំលុបភូមិ ការកាត់ភូមិ និងការកំណត់ឈ្មោះភូមិ

រដ្ឋបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១ បានរៀបចំកិច្ចប្រជុំ ពិនិត្យ ពិភាក្សា ស្តីពីការស្នើបង្កើតភូមិថ្មី ការស្នើសុំបំបែកភូមិ ការស្នើសុំលុបភូមិ ការស្នើសុំកាត់ភូមិ និងការកំណត់ឈ្មោះភូមិ របស់រដ្ឋបាលខេត្តកំពង់ចាម ក្រោមអធិបតីភាពឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងឯកឧត្ដម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត ដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត លោកនាយក នាយករងរដ្ឋបាល លោកអភិបាលក្រុង-ស្រុកពាក់ព័ន្ធ និងមន្ត្រីរាជការសាលាខេត្តមួយចំនួនទៀត។

រាជរដ្ឋាភិបាលចេញសេចក្តីណែនាំបន្ទាន់មួយ លើវិធានការលម្អិតដើម្បីរឹតបណ្តឹងការអនុវត្តក្នុងអំឡុងពេលបិទខ្ទប់ LOCKDOWN រាជធានីភ្នំពេញ និងក្រុងតាខ្មៅ

នៅរសៀលថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១នេះ ប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន បានចេញសេចក្តីណែនាំបន្ទាន់មួយ លើវិធានការលម្អិតដើម្បីរឹតបណ្តឹងការអនុវត្តក្នុងអំឡុងពេលបិទខ្ទប់ (LOCKDOWN) រាជធានីភ្នំពេញ និងក្រុងតាខ្មៅ។ នេះបើយោងតាមសេចក្តីណែនាំរបស់សម្តេចតេជោ ហ៊ុន សែន ដែលបណ្តាញព័ត៌មាន Fresh News ទទួលបានផ្លូវការពីសម្តេចតេជោនាយករដ្ឋមន្រ្តី។

ឯកឧត្តមនាយឧត្តមសេនីយ៍ នេត សាវឿន ចេញបញ្ជាឲ្យកម្លាំងនគរបាលនៅតាមគោលដៅទាំងអស់ត្រូវក្រោកឈរដើម្បីសួរនាំអ្នកធ្វើដំណើរ ហើយត្រូវប្រើពាក្យសម្ដីឲ្យបានសមរម្យ

ឯកឧត្តម នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានដាក់បទបញ្ជាទៅកម្លាំងនគរបាលទាំងអស់ដែលត្រូវចាំការ នៅគោលដៅបិទខ្ទប់ការធ្វើដំណើរ ពិសេសនៅរាជធានីភ្នំពេញ ត្រូវក្រោកឈរដើម្បីសួរនាំរកលិខិតធ្វើដំណើរ ហើយត្រូវប្រើប្រាស់ពាក្យសម្ដីឲ្យបានសមរម្យជាដាច់ខាត។

ឯក​ឧត្តម​ ​គឹម សន្តិភាព៖ រាជរដ្ឋាភិបាល បានសម្រេចណែនាំស្តីពីវិធានការលម្អិតដើម្បីរឹតបន្តឹងការអនុវត្តសេចក្តីសម្រេចស្តីពីការបិទខ្ទប់ភូមិសាស្រ្តរាជធានីភ្នំពេញ និងក្រុងតាខ្មៅនៃខេត្តកណ្តា ដើម្បីកាត់ផ្តាច់ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ឱ្យបានឆាប់រហ័ស និងជាអតិបរមា

ក្នុងគោលបំណងដើម្បីពង្រឹងប្រសិទ្ធភាពនៃការអនុវត្តសេចក្តីសម្រេចលេខ ៤៩ និងសេចក្តីសម្រេចលេខ ៥០ របស់រាជរដ្ឋាភិបាល ជាពិសេសដើម្បីកាត់ផ្តាច់ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ឱ្យបានឆាប់រហ័ស និងជាអតិបរមា រាជរដ្ឋាភិបាល បានសម្រេចណែនាំស្តីពីវិធានការលម្អិតដើម្បីរឹតបន្តឹងការអនុវត្តសេចក្តីសម្រេចស្តីពីការបិទខ្ទប់ភូមិសាស្រ្តរាជធានីភ្នំពេញ និងក្រុងតាខ្មៅនៃខេត្តកណ្តាល តាមរយៈសេចក្តីណែនាំលេខ ០១ សណន ចុះថ្ងៃទី ១៩ ខែមេសា ឆ្នាំ២០២១!

អភិបាលខេត្តត្បូងឃ្មុំជម្រុញដល់អាជ្ញាធរស្រុកទាំង៦ ត្រូវបន្តអនុវត្តឲ្យមានប្រសិទ្ធភាពខ្ពស់លើសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល ដើម្បីបង្ការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ពីខេត្តមួយទៅខេត្តមួយ

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្ត នាព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១នេះ បានធ្វើការជម្រុញដល់អាជ្ញាធរស្រុកទាំង៦ ដែលមានព្រំប្រទល់ជាប់ជាមួយខេត្តផ្សេងៗ ត្រូវបន្តអនុវត្តឲ្យបានម៉ើងម៉ាត់ និងមានប្រសិទ្ធភាពបំផុត ក្នុងការអនុវត្តសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល ស្តីពីការហាមឃាត់ការធ្វើដំណើរ និងការបិទរមណីយដ្ឋានទេសចរណ៍ នៅទូទាំងប្រទេស ជាបណ្តោះអាសន្ន និងសេចក្តីណែនាំរបស់រដ្ឋបាលខេត្ត ក្នុងការរឹតបន្តឹងការធ្វើចរាចរណ៍ក្នុងខេត្ត ពិសេសការធ្វើដំណើរចេញ-ចូល ខេត្តត្បូងឃ្មុំ ដើម្បីបង្ការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងសហគមន៍។

រដ្ឋបាលខេត្តកំពង់ចាម ប្រកាសរកឃើញវិជ្ជមានកូវីដ១៩ លើបុរសជនជាតិខ្មែរអាយុ២៩ឆ្នាំ ដែលរស់នៅភូមិថ្មី(ខ) ឃុំរកាគយ ស្រុកកងមាស ខេត្តកំពង់ចាម

រដ្ឋបាលខេត្តកំពង់ចាម ប្រកាសរកឃើញវិជ្ជមានកូវីដ១៩ លើបុរសជនជាតិខ្មែរអាយុ២៩ឆ្នាំ ដែលរស់នៅភូមិថ្មី(ខ) ឃុំរកាគយ ស្រុកកងមាស ខេត្តកំពង់ចាម

អាជ្ញាធរខណ្ឌចំការមន ចេញសេចក្ដីជូនដំណឹង ស្ដីពីការផ្អាកដំណើរការជាបណ្ដោះអាសន្នផ្សារបឹងត្របែកផ្លាហ្សា រយៈពេល ១៤ថ្ងៃ គិតចាប់ពីថ្ងៃទី១៩ ខែមេសា ដល់ថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២១ ដើម្បីបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលវីរុសកូវីដ១៩ ទៅដល់បងប្អូនអាជីវករ អតិថិជន ក៏ដូចជាប្រជាពលរដ្ឋដែលចេញ-ចូលផ្សារនេះ

អាជ្ញាធរខណ្ឌចំការមន ចេញសេចក្ដីជូនដំណឹង ស្ដីពីការផ្អាកដំណើរការជាបណ្ដោះអាសន្នផ្សារបឹងត្របែកផ្លាហ្សា រយៈពេល ១៤ថ្ងៃ គិតចាប់ពីថ្ងៃទី១៩ ខែមេសា ដល់ថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២១ ដើម្បីបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលវីរុសកូវីដ១៩ ទៅដល់បងប្អូនអាជីវករ អតិថិជន ក៏ដូចជាប្រជាពលរដ្ឋដែលចេញ-ចូលផ្សារនេះ។

រដ្ឋបាលខណ្ឌឫស្សីកែវ ចេញសេចក្ដីជូនដំណឹង ស្តីពីការផ្អាកដំណើរការជាបណ្តោះអាសន្នមូលដ្ឋានផ្សារធំទួលសង្កែ(សាំហាន់)ក្នុងសង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ គិតចាប់ពីម៉ោង០០ និង០០នាទី ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១ ដល់ថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២១ ដើម្បីបង្ការ និងទប់ស្កាត់ការឆ្លងរីករាលដាលវីរុសកូវីដ១៩

រដ្ឋបាលខណ្ឌឫស្សីកែវ ចេញសេចក្ដីជូនដំណឹង ស្តីពីការផ្អាកដំណើរការជាបណ្តោះអាសន្នមូលដ្ឋានផ្សារធំទួលសង្កែ(សាំហាន់)ក្នុងសង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ គិតចាប់ពីម៉ោង០០ និង០០នាទី ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១ ដល់ថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២១ ដើម្បីបង្ការ និងទប់ស្កាត់ការឆ្លងរីករាលដាលវីរុសកូវីដ១៩៕