ឯកឧត្តម ថង សាវុន អភិបាលខេត្តរតនគិរីចុះពិនិត្យសកម្មភាពរបស់កម្លាំងសមត្ថកិច្ច ក្នុងការអនុវត្តតាមបទបញ្ជា របស់រាជរដ្ឋាភិបាល ស្តីពីការដាក់កំហិត  លើការធ្វើដំណើរចេញ-ចូល ក្នុងខេត្តរតនគិរី

នៅរសៀលថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១ ឯកឧត្តម ថង សាវុន អភិបាលខេត្តរតនគិរី និងជាប្រធានគណៈបញ្ជាការឯកភាពខេត្តអមដំណើរដោយថ្នាក់ដឹកនាំ មន្ត្រី ពាក់ព័ន្ធ និងកងកម្លាំងប្រដាប់អាវុធ ទាំង៣ប្រភេទ បានអញ្ជើញចុះពិនិត្យ សកម្មភាពកម្លាំងមានសមត្ថកិច្ចដែលកំពុងឈរជើងអនុវត្តបទបញ្ជា របស់រាជរដ្ឋាភិបាល ស្តីពីការដាក់កំហិត លើការធ្វើដំណើរចេញ-ចូលខេត្តរតនគិរី ក្នុងគោលបំណងបង្ការ និងទប់ស្កាត់ការរាតត្បាត នៃជំងឺកូវីដ-១៩ នៅព្រំប្រទល់រវាងខេត្តរតនគិរី និងខេត្តមណ្ឌលគិរី នៅភូមិថ្មី ឃុំជ័យឧត្តម ស្រុកលំផាត់(ផ្លូវជាតិលេខ៧៦) និង ព្រំប្រទល់ខេត្តរតនគិរី-ស្ទឹងត្រែង ត្រង់ចំណុចស្ពានស្រែពក ឃុំស្រែ អង្រ្គង ស្រុកកូនមុំ (ផ្លូវជាតិលេខ៧៨)។

នាឱកាសនោះដែរ ឯកឧត្តមអភិបាលខេត្ត បានថ្លែងនូវការកោតសរសើរចំពោះកងកម្លាំងទាំង៣ប្រភេទ មន្រ្ដីជំនាញផ្នែកសុខាភិបាល និងមន្រ្ដីជំនាញស្រុក ដែលបានប្រចាំការ ២៤ម៉ោង លើ២៤ម៉ោង នៅតាមគោលដៅនីមួយៗ បានអនុវត្តនូវបទបញ្ជាដើម្បីទប់ស្កាត់កុំអោយមានការឆ្លងកាត់ខេត្តទៅវិញទៅមក ដែលជាហេតុអាចបណ្តាលអោយមានការឆ្លងរីករាលដាលជំងឺកូវីដ-១៩។ ឯកឧត្តមអភិបាលខេត្តរតនគិរី បានធ្វើការណែនាំ ទៅដល់កងកម្លាំង ទាំងអស់ ត្រូវបន្តយកចិត្តទុកដាក់ អនុវត្តតាមបទបញ្ជា របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ឱ្យបានម៉ឺងម៉ាត់ និងមានប្រសិទ្ធភាពខ្ពស់។

គួរបញ្ជាក់ដែរថាការដាក់បទបញ្ជានេះធ្វើឡើង ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ នៅក្នុងភូមិសាស្ត្រ  ខេត្តរតនគិរី ស្របតាមសេចក្តីសម្រេច របស់រាជរដ្ឋាភិបាលកម្ពុជា ចុះលេខ ៤៤សសរ ចុះថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២១ ។

ប៉ុន្តែទោះបីជាយ៉ាងណាការហាមឃាត់នេះត្រូវបានលើកលែងចំពោះករណីដូចខាងក្រោម៖

-ការដឹកជញ្ជូនទំនិញគ្រប់ប្រភេទ  ទាំងផ្លូវគោក  ផ្លូវទឹក  និងផ្លូវដែក 

-ការធ្វេីដំណេីររបស់មន្រ្តីរាជការសាធារណ:ទាំងថ្នាក់ជាតិ  និងថ្នាក់ក្រោមជាតិ  ក្នុងគោលដៅបំពេញការងារប្រចាំថ្ងៃ  ដោយត្រូវបង្ហាញដល់កងកម្លាំងមានសមត្ថកិច្ចត្រួតពិនិត្យនូវប័ណ្ណសម្គាល់ការងាររបស់ខ្លួន  ឯកសារបេសកកម្ម  និងឯកសារពាក់ព័ន្ធផ្សេងទៀត

-ការធ្វេីដំណេីររបស់កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ  ក្នុងគោលដៅបំពេញភារកិច្ចរបស់ខ្លួន  ដោយរួមទាំងការដឹកជញ្ជូនពលករដែលធ្វេីដំណេីរវិលត្រឡប់ពីក្រៅប្រទេស  ចូលមកក្នុងព្រះរាជាណាចក្រកម្ពុជាទៅកាន់ស្រុកកំណេីតក្នុងគោលបំណងដេីម្បីធ្វេីចត្តាឡីស័ក

-រថយន្តសង្រ្គោះបន្ទាន់របស់មន្ទីរពេទ្យរដ្ឋ  និងឯកជន

-រថយន្តពន្លត់អគ្គីភ័យ

-រថយន្តបម្រេីសេវាកម្មដឹកជញ្ជូនសំរាម  និងកាកសំណល់

-ការដឹកជញ្ជនកម្មករទៅកាន់ទីកន្លែងការងារនៅតាមរោងចក្រ-សហគ្រាស  ដែលត្រូវមានប័ណ្ណអនុញ្ញាតចេញដោយក្រសួងការងារ  និងបណ្ដុះបណ្ដាល់វិជ្ជាជីវ:  ឫមន្ទីរការងារ  និងបណ្ដុះបណ្ដាល់វិជ្ជាជីវ:

-ការធ្វេីដំណេីររបស់ពលរដ្ឋទៅកាន់មន្ទីរពេទ្យ  ឫ  មណ្ឌលសុខភាព  ដែលនៅជិតបំផុត  ដេីម្បីទទួលបាននៅសេវាសុខភាពចាំបាច់  និងបន្ទាន់  ដោយកំណត់ចំនួនមនុស្សមិនឱ្យលេីសពី  ៤  (បួន)  នាក់  សម្រាប់ករណីនីមួយៗ  និងការធ្វេីដំណេីរដោយមូលហេតុចាំបាច់ផ្សេងទៀតដោយមានការអនុញ្ញាតពីអាជ្ញាធរមានសមត្ថកិច្ច

ឆ្លៀតក្នុងឱកាសនេះផងដែរ ឯកឧត្តមអភិបាលខេត្ត  ក៏បានផ្ដល់ជាអំណោយមួយចំនួនដល់កងកម្លាំងឈរជើង នៅព្រំប្រទល់ខេត្តស្ទឹងត្រែង និងមណ្ឌលគិរី ដែលក្នុងមួយកន្លែងទទួលបាន ម៉ាស់ចំនួន២កេស អាល់កុលចំនួន២កាន ថ្នាំបង្ការមួយចំនួន មីមួយកេសធំ និងថវិកាមួយចំនួនផងដែរ។

Leave a Reply