ព័ត៌មានជាតិ

សុន្ទរកថា សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ​ថ្លែង​ក្នុង​សន្និបាត​ប្រចាំឆ្នាំ​លើក​ទី ៧៧ របស់ UN-ESCAP “​ការស្តារ​ឡើងវិញ​ក្រោយ​វិបត្តិ​តាមរយៈ​កិច្ចសហប្រតិបត្តិការ​តំបន់ នៅក្នុង​តំបន់​អាស៊ី និង​ប៉ាស៊ីហ្វិក​”

សុន្ទរកថា សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ​ថ្លែង​ក្នុង​សន្និបាត​ប្រចាំឆ្នាំ​លើក​ទី ៧៧ របស់ UN-ESCAP “​ការស្តារ​ឡើងវិញ​ក្រោយ​វិបត្តិ​តាមរយៈ​កិច្ចសហប្រតិបត្តិការ​តំបន់ នៅក្នុង​តំបន់​អាស៊ី និង​ប៉ាស៊ីហ្វិក​”

សម្តេចតេជោ ហ៊ុន សែន អបអរសាទរថ្ងៃបុណ្យវិសាខបូជា

«អនុមោទនា​ថ្ងៃ​បុណ្យវិសាខបូជា» សម្តេចតេជោ ហ៊ុន សែន នៅព្រឹកថ្ងៃទី២៦ ខែមេសានេះ បានផ្ញើសារចូលរួម​អបអរសាទរ​ថ្ងៃបុណ្យវិសាខបូជា​។

តំណាង WHO ប្រចាំកម្ពុជា៖ យើងដឹងថា វាមិនទាន់យឺតពេលទេ ក្នុងការបង្វែរស្ថានការណ៍ ឲ្យល្អប្រសើរឡើងវិញបាន

អង្គការសុខភាពពិភពលោក (WHO) ប្រចាំកម្ពុជា បានលើកឡើងថា ប្រទេសកម្ពុជានៅតែ មាន សង្ឃឹម បើទោះបីជាតួរលេខ​ក្នុងពិភពលោក ក៏ដូចជានៅក្នុងប្រទេសកម្ពុជា បានបង្ហាញពីស្ថានភាពជំងឺកូវីដ-១៩ ដ៏អាក្រក់ក៏ដោយ។

អភិបាលខេត្តប៉ៃលិនដាក់បទបញ្ជាឱ្យកងកម្លាំងទាំង៩គោលដៅ ដកថយ ងាកមកអនុវត្តតាមមូលដ្ឋាន ដើម្បីទប់ស្កាត់ជំងឺកូវីដ-១៩

បន្ទាប់ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានចេញនូវសេចក្តីសម្រេច លេខ៥៣ សសរ ចុះនៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១នេះ ស្តីពីការបញ្ចប់ការហាមឃាត់ ការធ្វើដំ ណើរ និងការបញ្ចប់ការបិទរមណីយដ្ឋានទេសចរណ៍នៅទូទាំងប្រទេស ទើបនៅថ្ងៃដដែលនេះ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានដាក់នូវបទបញ្ជាឱ្យកងកម្លាំងសមត្ថកិច្ចក្រោមឱវាទ ធ្វើការបើកព្រំប្រទល់រវាងខេត្តប៉ៃលិន និងខេត្តបាត់ដំបង ទាំង៩គោលដៅឡើងវិញ ដោយអនុញ្ញាតឱ្យប្រជាពលរដ្ឋ ធ្វើដំណើរឆ្លងកាត់ទៅមកដូចធម្មតា ។

រដ្ឋបាលខេត្តត្បូងឃ្មុំ ចេញសេចក្ដីសម្រេចបញ្ចប់ការហាមឃាត់ការធ្វើដំណើរ និងបញ្ចប់ការបិទរមណីយដ្ឋានទេសចរណ៍ ក្នុងភូមិសាស្ដ្រខេត្ត

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១នេះ បានចេញសេចក្ដីសម្រេចបញ្ចប់ការអនុវត្តវិធានការរដ្ឋបាល ក្នុងការហាមឃាត់ការធ្វើដំណើរ និងការបញ្ចប់ការបិទរមណីយដ្ឋានទេសចរណ៍ ក្នុងភូមិសាស្ដ្រខេត្តត្បូងឃ្មុំ។

អភិបាលខេត្តកោះកុង ចុះពិនិត្យ និងសួរសុខទុក្ខមន្ត្រីរាជការដែលមកចូលរួមចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩  សម្រាប់ ដូសទី២ 

លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញចុះពិនិត្យ និងសួរសុខទុក្ខមន្ត្រីរាជការ បុគ្គលិកអង្គការ បុគ្គលិកក្រុមហ៊ុន ធនាគារ ផ្ទះសំណាក់ និងបុគ្គលិកក្រៅប្រព័ន្ធ នៅក្នុងខេត្តកោះកុង ដែលមកចូលរួមចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ សម្រាប់ ដូសទី២ ដែលគាំទ្រដោយក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី នៅក្នុងបរិវេណសាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង ថ្ងៃសៅរ៍ ១៣ កើត ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១ ។

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ៖ សូមពលរដ្ឋមានការអត់ធ្មត់ក្នុងអំឡុងពេលបិទខ្ទប់ ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលទប់ស្កាត់នូវជំងឺកូវីដ១៩

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានរាជធានីភ្នំពេញ បានដឹកនាំក្រុមការងារ ចុះសំណេះសំណាល និងចែកអំណោយរបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជូនដល់ប្រជាពលរដ្ឋអំឡុងពេលបិទខ្ទប់ ចំនួន ៣៥៦គ្រួសារ ស្ថិតនៅក្នុងសង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ នាព្រឹកថ្ងៃអាទិត្យ ១៤កើត ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៤ ត្រូវនឹង ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១ ។

ប្រធានសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម នាំអំណោយសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ចែកជូនបន្ទាន់ប្រជាពលរដ្ឋ ៧២គ្រួសាររងគ្រោះដោយខ្យល់កន្ត្រាក់

ឯកឧត្តម អ៊ុន ចាន់ដា ប្រធានសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី ២៤ ខែមេសា ឆ្នាំ ២០២១នេះរួមជាមួយក្រុមការងារ បានអញ្ជើញជួបសំណេះសំណាល និងនាំយកអំណោយសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ផ្តល់ជូនប្រជាពលរដ្ឋចំនួន ៧២គ្រួសារ នៅភូមិល្ពាក ឃុំស្រក ស្រុកកំពង់សៀម ដែលរងគ្រោះដោយ ខ្យល់កន្ត្រាក់ បណ្តាល អោយប៉ើង និងរបើកដំបូលផ្ទះ,សាលាឃុំ ព្រះវិហារ,កុដិ, វត្ត ចំនួន២ និងផ្ទះប្រជាពលរដ្ឋចំនួន ៧២ខ្នង កាលពីរសៀល ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១។

រដ្ឋបាលខេត្តត្បូងឃ្មុំ បង្ហាញអត្តសញ្ញាណអ្នកកើតជំងឺកូវីដ១៩ម្នាក់ ដែលទើបរកឃើញថ្មី នៅស្រុកពញាក្រែក

រដ្ឋបាលខេត្តត្បូងឃ្មុំ បានចេញសេចក្ដីជូនដំណឹង បង្ហាញអត្តសញ្ញាណអ្នកកើតជំងឺកូវីដ១៩ម្នាក់ ដែលទើបរកឃើញថ្មី ឈ្មោះ គ្រាច រ៉ាំ អាយុ២៤ឆ្នាំ រស់នៅភូមិកោងកាងទី១ ឃុំកោងកាង ស្រុកពញាក្រែក។

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ៖ ដើម្បីបញ្ចប់នូវព្រឹត្តិការណ៍ ២០កុម្ភៈ នេះបាន គឺត្រូវទាមទាឲ្យមានការចូលរួមពីសំណាក់បងប្អូនទាំងអស់គ្នា

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានរាជធានីភ្នំពេញ បានដឹកនាំក្រុមការងារ ចុះសំណេះសំណាលនិងចែកអំណោយរបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងចែកជានិមិត្តរូប ៣០០គ្រួសារ លើចំនួន ៣.១៧៣គ្រួសារដែលរដ្ឋបាលខណ្ឌបឹងកេងកង បានរៀបចំក្នុងថ្ងៃនេះ ជូនដល់ប្រជាពលរដ្ឋអំឡុងពេលបិទខ្ទប់ ស្ថិតនៅក្នុងសង្កាត់អូឡាំពិក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ នាព្រឹកថ្ងៃសៅរ៍ ១៣កើត ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៤ ត្រូវនឹង ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១ ។

ឯកឧត្តម គឹម សន្តិភាព៖ បងប្អូនដែលកំពុងរស់នៅ «តំបន់ក្រហម» បើមិនសហការជាមួយមន្រ្តីសុខាភិបាល ដើម្បីយកវត្ថុសំណាកទៅវិភាគរកមេរោគកូវីដ១៩ ត្រូវពិន័យពី១លានរៀល ទៅ៥លានរៀល

ឯកឧត្តម គឹម សនិ្តភាព រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល នៅ ថា បុគ្គលដែលមិនសហការជាមួយមន្រ្តីសុខាភិបាល ដើម្បីយកវត្ថុសំណាកទៅវិភាគរកមេរោគកូវីដ-១៩ ត្រូវផ្តន្ទាទោសជាពិន័យអន្តរការណ៍ពី ១.០០០.០០០ (មួយលាន) រៀល ទៅ ៥.០០០.០០០ (ប្រាំលាន) រៀល។

ឯកឧត្តម ថង សាវុន អភិបាលនៃគណៈអភិបាលខេត្តរតនគិរីអញ្ជើញចុះពិនិត្យទីតាំងចាក់វ៉ាក់សាំង ចំនួន២ទីតាំង ស្ថិតនៅទីតាំងសាលមហោស្រពសម្តេចតេជោ បរិវេណមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្ត និងនៅវិទ្យាល័យស្រុកលំផាត់

នៅព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១ ឯកឧត្តម ថង សាវុន អភិបាលនៃគណៈអភិបាលខេត្តរតនគិរីអញ្ជើញចុះពិនិត្យទីតាំងចាក់វ៉ាក់សាំង ចំនួន២ទីតាំង ស្ថិតនៅទីតាំងសាលមហោស្រពសម្តេចតេជោ បរិវេណមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្ត និងនៅវិទ្យាល័យស្រុកលំផាត់ ព្រមទាំងមានការចូលរួមដោយ មេបញ្ជាការកងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ ក្រុមយុវជន សសយក ក្រុង ស្រុក និងប្រធានមន្ទីរពាក់ព័ន្ធមួយចំនួនទៀត។

ឯកឧត្តម គឹម សន្តិភាព៖ អ្នកនៅក្នុងតំបន់ក្រហម មិនអនុញ្ញាតឱ្យទៅផ្សារទេ

សូមជម្រាបជូនថាសម្រាប់ពលរដ្ឋដែលរស់នៅ ក្នុងតំបន់ក្រហមគឺ មិនអនុញ្ញាតឱ្យទៅផ្សារទេ ហេតុនេះក៏មិនមានការចែកប័ណ្ណនេះដែរ”។នេះបើតាមការឱ្យដឹងពីសំណាក់ ឯកឧត្តម គឹមសន្តិភាព រដ្ឋលេខាធិការ និង ជាមន្រ្តីនាំពាក្យក្រសួងយុត្តិធម៌

នាយឧត្តមសេនីយ៍ សៅ សុខា និងឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ ចុះត្រួតពិនិត្យសំណង់អគារវេទិការសាលាសំណាក់ និងពិភាក្សាការងារជាមួយភាគីវៀតណាម ដើម្បីរៀបចំតំបន់ប្រវត្តិសាស្ត្ររបស់ សម្តេចតេជោ នៅតំបន់X-១៦

នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១នេះ បានអញ្ជើញចុះត្រួតពិនិត្យ សំណង់អគារវេទិការសាលាសំណាក់ ព្រមទាំងសមិទ្ធផលនានា ដែលកំពុងដំណើការសាងសង់ នៅតំបន់X-១៦ ឃុំកោះថ្ម ស្រុកមេមត់ ខេត្តត្បូងឃ្មុំ និងពិភាក្សាការងារជាមួយភាគីវៀតណាម ដើម្បីរៀបចំទីនេះ ជាតំបន់ប្រវត្តិសាស្ត្ររបស់សម្តេចតេជោ ហ៊ុន សែន ជាមគ្គុទេសក៍ឯក និងប្រតិបត្តិករនយោបាយ ឈ្នះឈ្នះ នៃកម្ពុជា ដើម្បីឆ្ពោះទៅរកការរំដោះជាតិចេញពីភ្នក់ភ្លើងសង្គ្រាម រហូតទទួលបានសន្ដិភាព។

ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញចុះពិនិត្យស្ថានភាពនៅភូមិសំបូរ ឃុំសំបូរ ស្រុកបាធាយ

នៅរសៀលថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ អមដំណើរដោយឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត និងមន្ត្រីពាក់ព័ន្ធ បានអញ្ជើញចុះពិនិត្យស្ថានភាពនៅភូមិសំបូរ ឃុំសំបូរ ស្រុកបាធាយ បន្ទាប់ពីរកឃើញករណីវិជ្ជមានកូវីដ-១៩ លើស្រ្តីជនជាតិខ្មែរ ឈ្មោះ ខៀវ ដាឡៃ អាយុ ២៨ឆ្នាំ ជាមន្ត្រីស្ម័គ្រចិត្ត នៅមណ្ឌលសុខភាពសំបូរ រស់ភូមិ-ឃុំខាងលើ។

ពលរដ្ឋ០៧នាក់ ជិះម៉ូតូលួចឆ្លងចូលមកខេត្តរតនគិរី គេចពីគោលដៅត្រួតពិនិត្យការចេញចូលខេត្ត ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនត្រង់ចំណុចក្របីជ្រុំ នៅផ្លូវជាតិលេខ៧៨ចាស់

នៅព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១ ឯកឧត្តម ថង សាវុន អភិបាលនៃគណៈអភិបាលខេត្តរតនគិរី បានដឹកនាំកម្លាំង ចុះពិនិត្យផ្ទាល់លើទីតាំងដើម្បីដាក់គោលដៅត្រួតពិនិត្យ ការអនុវត្តសេចក្តីសម្រេច ស្តីពីការបន្តហាមឃាត់ការធ្វើដំណើរឆ្លងខេត្ត នៅទូទាំងប្រទេស ជាបណ្តោះអាសន្ន ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ ចំណុចព្រំប្រទល់ខេត្តរតនគិរី នឹងខេត្តស្ទឹងត្រែង (ចំណុចក្របីជ្រុំ ផ្លូវជាតិលេខ៧៨ចាស់)។ ក្នុងពេលចុះបំពេញបេសកកម្មនេះផងដែរ អាជ្ញាធរមានសមត្ថកិច្ចក៏បានឃាត់ខ្លួនពលរដ្ឋចំនួន០៧នាក់ ដែលលួចធ្វើដំណើរដោយមធ្យោបាយម៉ូតូផ្ទាល់ខ្លួន មកពីខេត្តត្បូងឃ្មុំ និងបានជិះពង្វាងគោលដៅត្រួតពិនិត្យរបស់សមត្ថកិច្ចគល់ស្ពានស្រែពក ផ្លូវជាតិលេខ៧៨ថ្មី ដោយធ្វើដំណើរតាមច្រកផ្លូវជាតិ៧៨ចាស់វិញ។

សេចក្តីសម្រេច ស្តីពីការពិន័យអន្តរការណ៍ ចំពោះបុគ្គលដែលមិនគោរពវិធានការរដ្ឋបាល ក្នុងការទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩

សេចក្តីសម្រេច ស្តីពីការពិន័យអន្តរការណ៍ ចំពោះបុគ្គលដែលមិនគោរពវិធានការរដ្ឋបាល ក្នុងការទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩

សេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តកំពង់ចាម ស្តីពីករណីរកឃើញវិជ្ជមានកូវីដ-១៩ លើបុរសជនជាតិខ្មែរ អាយុ ២៧ឆ្នាំ នៅភូមិថ្មី(ខ) ឃុំរកាគយ ស្រុកកងមាស ខេត្កកំពង់ចាម

សេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តកំពង់ចាម ស្តីពីករណីរកឃើញវិជ្ជមានកូវីដ-១៩ លើបុរសជនជាតិខ្មែរ អាយុ ២៧ឆ្នាំ នៅភូមិថ្មី(ខ) ឃុំរកាគយ ស្រុកកងមាស ខេត្កកំពង់ចាម

អភិបាលខេត្តប៉ៃលិន៖ រាល់ការរឹតបន្តឹងទាំងឡាយគឺដើម្បីការពារ សុវត្តិភាព សុខភាព របស់ពុកម៉ែបងប្អូនតែប៉ុណ្ណោះ, យើងត្រូវចូលរួមទាំងអស់គ្នាទើបឆ្លងផុតគ្រាលំបាកនាពេលនេះ

លោកជំទាវ បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន បានសរសេរនៅក្នុងបណ្តាញសង្គមផ្ទាល់ខ្លួន ថា ៖ រាល់ការរឹតបន្តឹងទាំងឡាយគឺដើម្បីការពារ សុវត្តិភាព សុខភាព របស់ពុកម៉ែបងប្អូនតែប៉ុណ្ណោះ និងសូមអោយបងប្អូនយើងត្រូវចូលរួមទាំងអស់គ្នា ទើបឆ្លងផុតគ្រាលំបាកនាពេលនេះ។ យើងត្រូវ អត់ធ្មត់លំបាកបន្តិច ស៊ូទ្រាំបន្តិច បើមិនមានការចាំបាច់ សូមកុំចេញក្រៅ។