ឯកឧត្តម ថង សាវុន អភិបាលនៃគណៈអភិបាលខេត្តរតនគិរីអញ្ជើញចុះពិនិត្យទីតាំងចាក់វ៉ាក់សាំង ចំនួន២ទីតាំង ស្ថិតនៅទីតាំងសាលមហោស្រពសម្តេចតេជោ បរិវេណមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្ត និងនៅវិទ្យាល័យស្រុកលំផាត់

នៅព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១ ឯកឧត្តម ថង សាវុន អភិបាលនៃគណៈអភិបាលខេត្តរតនគិរីអញ្ជើញចុះពិនិត្យទីតាំងចាក់វ៉ាក់សាំង ចំនួន២ទីតាំង ស្ថិតនៅទីតាំងសាលមហោស្រពសម្តេចតេជោ បរិវេណមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្ត និងនៅវិទ្យាល័យស្រុកលំផាត់ ព្រមទាំងមានការចូលរួមដោយ មេបញ្ជាការកងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ ក្រុមយុវជន សសយក ក្រុង ស្រុក និងប្រធានមន្ទីរពាក់ព័ន្ធមួយចំនួនទៀត។

ក្នុងឱកាសជួបសំណេះសំណាលនេះ ឯកឧត្តមបានធ្វើការកោតសរសើរ ដល់ក្រុមគ្រូពេទ្យចាក់វ៉ាក់សាំងទាំងអស់ដែលខិតខំបំពេញការងារបានយ៉ាងល្អ ដែលធ្វើអោយដំណើរការនៃការចាក់វ៉ាក់សាំង នៅក្នុងខេត្តរបស់យើងទទួលបាននូវលទ្ធផលដ៏ល្អប្រសើរ ដែលជាការចូលរួមមួយដ៏សំខាន់ជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការចាក់វ៉ាក់សាំងជូនពលរដ្ឋទូទាំងប្រទេសអោយបានជោគជ័យ ។

អំណោយរបស់ក្រុមការងារសសយកខេត្តដែលនាំមកជូនដល់ក្រុមគ្រូពេទ្យនាពេលនេះ ក្នុងមួយទីតាំងទទួលបានដូចជាៈ

-មី ១កេសធំ

-ទឹកសុទ្ធ ៥កេស

-ទឹកក្រូច ៤យួរ

-ម៉ាស់ ៣០ប្រអប់

-អាល់កុល ៣០លីត្រ ។

ឯកឧត្តមអភិបាលខេត្តក៏បានសំណូមពរអោយបងប្អូនប្រជាពលរដ្ឋទាំងអស់អញ្ជើញមកទទួលយកការចាក់វ៉ាក់សាំងទាំងអស់គ្នាតាមការកំណត់របស់រាជរដ្ឋាភិបាល និងសូមចូលរួមបន្ដអនុវត្តវិធានការ៣ការពារ ៣កុំ តាមការណែនាំរបស់ក្រសួងសុខាភិបាលដើម្បីការពារខ្លួនយើង គ្រួសារ ក៏ដូចជាសង្គមជាតិយើងជៀសផុតពីជំងឺដ៏កាចសាហាវនេះ។

ឆ្លៀតក្នុងឱកាសនេះផងដែរឯកឧត្តមអភិបាលខេត្ត ក៏បានអញ្ជើញទៅត្រួតពិនិត្យទីតាំងបិទការឆ្លងកាត់ចេញចូលខេត្ត ត្រង់ចំណុចអូររវាក់នៅក្នុងស្រុកលំផាត់ ដែលជាព្រំប្រទល់រវាងខេត្តរតនគិរី និងមណ្ឌលគិរីផងដែរ។ ឯកឧត្តមសូមអោយកងកម្លាំងដែលឈរជើងនៅទីតាំងទាំងអស់ អនុវត្តអោយបានម៉ត់ចត់តាមសេចក្ដីសម្រេចរបស់រដ្ឋបាលខេត្ត ក៏ដូចជាសេចក្ដីសម្រេចរបស់ រាជរដ្ឋាភិបាលក្នុងការបិទការចេញចូលខេត្តនេះ ដើម្បីចូលរួមជាមួយគ្នាក្នុងការទប់ស្កាត់ ការចម្លងជំងឺកូវីដ-១៩អោយមានប្រសិទ្ធភាព ។

Leave a Reply