ព័ត៌មានជាតិ

រដ្ឋបាលខេត្តត្បូងឃ្មុំ រកឃើញ និងបង្ហាញអត្តសញ្ញាណអ្នកវិជ្ជមានជំងឺកូវី១៩ ចំនួន៨នាក់ ក្នុងនោះមានទារិកាម្នាក់

រដ្ឋបាលខេត្តត្បូងឃ្មុំ នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មានស្តីពីការរកឃើញអ្នកកើតជំងឺកូវីដ១៩ ចំនួន៨នាក់ ក្នុងនោះមានទារិកាម្នាក់ បន្ថែមទៀត។

ខេត្តរតនគិរី រកឃើញមនុស្សម្នាក់បន្ថែមទៀត វិជ្ជមានកូវីដ១៩ ជាអ្នកដំណើរមកពីខេត្តកណ្តាល

រដ្ឋបាលខេត្តរតនគិរី នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១នេះ បានចេញសេចក្តីជូនដំណឹងពីការរកឃើញមនុស្សម្នាក់បន្ថែមទៀត វិជ្ជមានកូវីដ១៩ ដែលជាអ្នកធ្វើដំណើរមកពីខេត្តកណ្តាល។

ឯកឧត្តម ថង សាវុន អញ្ជើញចុះពិនិត្យមើលទីតាំងធ្វើចត្តាឡីស័កអ្នកដែលពាក់ព័ន្ធជាមួយអ្នកវិជ្ជមានកូវីដ-១៩

នារសៀលថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១ ឯកឧត្តម ថង សាវុន អភិបាលនៃគណៈអភិបាលខេត្តរតនគិរី ព្រមទាំងមានការចូលរួមពី អភិបាលក្រុង ចៅសង្កាត់ និងប្រធានមន្ទីរពាក់ព័ន្ធមួយចំនួនបានអញ្ជើញចុះពិនិត្យ មើលទីតាំងធ្វើចត្តាឡីស័កអ្នកដែលពាក់ព័ន្ធផ្ទាល់ជាមួយអ្នកវិជ្ជមានកូវីដ-១៩ នៅដេប៉ូផល្លាលក់ស្រាបៀរ Ganzberg ស្ថិតក្នុងភូមិអូររមៀត សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី។

សេចក្តីប្រកាសព័ត៌មានស្តីពីករណីរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩លើបុរសជនជាតិខ្មែរចំនួន០២នាក់នៅថ្ងៃទី៩ឧសភា ឆ្នាំ២០២១ នៅខេត្តរតនគិរី

សេចក្តីប្រកាសព័ត៌មានស្តីពីករណីរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩លើបុរសជនជាតិខ្មែរចំនួន០២នាក់នៅថ្ងៃទី៩ឧសភា ឆ្នាំ២០២១ នៅខេត្តរតនគិរី

រដ្ឋបាលខេត្តត្បូងឃ្មុំ ចេញសេចក្តីសម្រេចស្តីពីការបញ្ចប់ការបិទខ្ទប់ភូមិរកាធំ ឃុំជីរោទ៍ទី១ ស្រុកត្បូងឃ្មុំ

រដ្ឋបាលខេត្តត្បូងឃ្មុំ ចេញសេចក្តីសម្រេចស្តីពីការបញ្ចប់ការបិទខ្ទប់ភូមិរកាធំ ឃុំជីរោទ៍ទី១ ស្រុកត្បូងឃ្មុំ

សាខាកាកបាទក្រហមកម្ពជា ខេត្តកោះកុង ជូបសំណេះសំណាល ផ្តល់ជូនអំណោយមនុស្សធម៌ ជូនប្រជាពលរដ្ឋ ដែលរងគ្រោះមហន្តរាយខ្យល់កន្រ្ទាក់ ចំនួន ៣៣គ្រួសារ

លោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពជា ខេត្តកោះកុង រួមដំណើរជាមួយសមាជិកគណៈកម្មាធិការសាខា លោក ឈេង សុវណ្ណដា ប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជា ក្រុងខេមរភូមិន្ទ បានដឹកនាំក្រុមការងារ សហការជាមួយ អាជ្ញាធរមូលដ្ឋាន បានអញ្ជើញជូបសំណេះសំណាល ផ្តល់ជូនអំណោយមនុស្សធម៌ ជូនប្រជាពលរដ្ឋ ដែលរងគ្រោះមហន្តរាយខ្យល់កន្រ្ទាក់ ចំនួន ៣៣គ្រួសារ រលំផ្ទះខូចខាតទាំងស្រុង១គ្រួសារ កាលពីយប់ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២១ ខូតខាត ស័ង្កសីចំនួន ៨២សន្លឹក ហ្វីប្រូស៊ីម៉ង់ចំនួន ៣៧០សន្លឹក ស្ថិតនៅសង្កាត់ដងទង់ចំនួន ១៦គ្រួសារ សង្កាត់ស្ទឹងវែង៩គ្រួសារ និងសង្កាត់ស្មាច់មានជ័យ៣គ្រួសារ ក្នុងក្រុងខេមរភូមិន្ទ និងគ្រួសាររស់នៅភូមិចាំយាម (តំបន់៣០៣ ចំនួន ៥គ្រួសារ)ក្នុងស្រុកមណ្ឌលសីមា ខេត្តកោះកុង ។

រដ្ឋបាលខេត្តកំពង់ចាម រៀបចំពិធីអបអសាទរ ខួបទី១៥៨ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ឧសភា ឆ្នាំ២០២១

នៅព្រឹកថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២១ សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម បានប្រារព្វពិធីអបអសាទរ ខួបទី១៥៨ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ០៨ឧសភា ឆ្នាំ២០២១ ក្រោមអធិបតីភាព ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម និងឯកឧត្ដម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត និងដោយមានការចូលរួមពីឯកឧត្តម លោកជំទាវ សមាជិកព្រឹទ្ធសភាភូមិភាគ២ អ្នកតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ចាម លោក លោកស្រីប្រធានមន្ទីរអង្គភាពជុំវិញខេត្ត និងសប្បុរសជននានាក្នុងខេត្ត

ឯកឧត្តម អ៊ុន ចាន់ដា នាំយកអំណោយមនុស្សធម៌ ផ្តល់ជូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ចំនួន ៧០គ្រួសារ នៅសង្កាត់សំបួរមាស ក្រុងកំពង់ចាម

នៅរសៀលថ្ងៃសៅរ៍ ថ្ងៃទី ៨ ខែឧសភា ឆ្នាំ២០២១ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មាធិការសាខា កាកបាទក្រហមកម្ពុជាខេត្ត រួមដំណើរដោយ លោកជំទាវអនុប្រធានអចិន្ត្រៃយ៍សាខា និងក្រុមការងារសាខា អនុសាខា កាកបាទក្រហម រួមនឹងអាជ្ញាធរមូលដ្ឋាន និងមន្ត្រីពាក់ព័ន្ធ បានអញ្ជើញចុះជួបសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ផ្តល់ជូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ចំនួន ៧០គ្រួសារ នៅ សង្កាត់សំបួរមាស ក្រុងកំពង់ចាម។ ក្នុងនោះមកពីភូមិបឹងបាសាក់ ១៤គ្រួសារ, ភូមិរកាក្រោម ១៥គ្រួសារ , ភូមិរកាលើ ១១គ្រួសារ , ភូមិបឹងស្នាយ ៣គ្រួសារ និង នៅភូមិព្រែកជីក ៧គ្រួសារ ។ ហេតុការណ៍នេះ បានកើតឡើង កាលពីល្ងាចថ្ងៃទី ៦ ខែឧសភា ឆ្នាំ២០២១ ពេលកំពុងភ្លៀងធ្លាក់ខ្លាំង ក៏ស្រាប់តែមានខ្យល់កន្ត្រាក់បក់គួច ធ្វើអោយលំនៅដ្ឋាន និងផលដំណាំ ប្រជាពលរដ្ឋ ក្នុងសង្កាត់សំបួរមាស ត្រូវ រងការខូចខាត របើកសង្កសី ហ្វីប្រូ និងរបើកក្បឿង ចំនួន ៧០ ខ្នង ។

សាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន នាំអំណោយចែកជូន​ប្រជា​ពលរដ្ឋ​ដែលមានជីវភាពខ្វះខាត​ក្នុង​បរិបទ​កូវីដ​១៩

រសៀលថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២១ លោកជំទាវ បាន ស្រីមុំ ប្រធានគណៈកម្មាធិការសាខាកាកបាទ​ក្រហម​កម្ពុជា​ខេត្ត​ និងជាអភិបាល​ខេត្ត​ប៉ៃលិន​ បាន​ដឹកនាំ សមាជិក សមាជិកា​សាខា និង​សហការី​ អញ្ជើញ​ចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ចែកជូន​ប្រជា​ពលរដ្ឋ​ដែលមានជីវភាពខ្វះខាត​ក្នុង​បរិបទ​កូវីដ​១៩​ នៅឃុំអូរអណ្តូង និង ឃុំ សាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន៕

ឯកឧត្តម ថង សាវុន អញ្ជើញសំណេះសំណាល និងសួរសុខទុក្ខកុមារកំព្រា នៅភូមិកុមារអេស អូ អេស

ដើម្បីអបអរខួបទី១៥៨ នៃទិវាពិភពលោកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២១ ក្រោមប្រធានបទ "ទាំងអស់គ្នារួមជាមួយកាកបាទក្រហមកម្ពុជា ប្រយុទ្ធនឹងកូវីដ-១៩ និងកសាងភាពធន់របស់សង្គមជាតិ" នៅរសៀលថ្ងៃសៅរ៍ ទី០៨ ខែឧសភា ឆ្នាំ២០២១ ឯកឧត្តម ថង សាវុន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តរតនគិរី និងសហការី បានអញ្ជេីញចុះសួរសុខទុក្ខ និងផ្តល់អំណោយមនុស្សធម៌ ជូនដល់កុមារកំព្រា នៅភូមិកុមារ អេស អូ អេស រតនគិរី ចំនួន ១០ខ្នងផ្ទះ ស្មើនឹង ១០៤នាក់ ស្រី៤៦នាក់ ស្ថិតនៅ ភូមិ៤ សង្កាត់កាចាញ ក្រុងបានលុង ខេត្តរតនគិរី។

រដ្ឋបាលខេត្តត្បូងឃ្មុំ សម្រេចអនុញ្ញាតបើកដំណើរការឡើងវិញ ការចេញចូលភូមិកោងកាងទី១ ភូមិកោងកាងទី២ និងភូមិកោងកាងទី៣ ក្នុងឃុំកោងកាង ស្រុកពញាក្រែក

រដ្ឋបាលខេត្តត្បូងឃ្មុំ សម្រេចអនុញ្ញាតបើកដំណើរការឡើងវិញ ការចេញចូលភូមិកោងកាងទី១ ភូមិកោងកាងទី២ និងភូមិកោងកាងទី៣ ក្នុងឃុំកោងកាង ស្រុកពញាក្រែក

អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌ ៖ការ​ថ្កោលទោស​របស់​អ្នកជំនាញ អ​.​ស​.​ប គ្មាន​ទម្ងន់​ផ្នែក​ច្បាប់​

​:​អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌​បាន​បញ្ជាក់ថា​ការទាមទារ​និង​ការ​ថ្កោលទោស​របស់​អ្នកជំនាញ​អង្គការសហប្រជាជាតិ (​អ​.​ស​.​ប​)​អំពី​ការកាត់ទោស​សកម្មជន​៣​នាក់ គឺ​គ្មាន​ទម្ងន់​ផ្នែក​ច្បាប់ ឬ​មាន​សម្ពាធ​ទៅលើ​តុលាការ​នោះទេ​។

ក្រុមប្រឹក្សាខេត្តកំពង់ចាម និងអភិបាលខេត្ត នាំយកថវិការបស់រដ្ឋបាលខេត្តប្រគេនព្រះគ្រូចៅអធិការវត្ត មុនីវ័នស្វាយស្រណោះ

ព្រឹកថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២១ បន្ទាប់ពីបញ្ចប់ពិធីចែកអំណោយរបស់សម្ដេចតេជោ ជូនប្រជាពលរដ្ឋជិត១,០០០ គ្រួសារ នៅស្រុកកងមាស ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត រួមនឹងសហការី អញ្ជើញនាំយកនូវថវិកាមួយចំនួនរបស់រដ្ឋបាលខេត្ត ទៅប្រគេនដល់ព្រះគ្រូចៅអធិការវត្ត មុនីវ័នស្វាយស្រណោះ ស្ថិតនៅក្នុងភូមិស្វាយស្រណោះ ឃុំរកាអា ស្រុកកងមាស រួមនឹងតាជី យាយជីផងដែរ។

ឯកឧត្តម​ អ៊ុន​ ចាន់ដា​ នាំយកអំណោយ​សម្តេច​កិត្តិព្រឹទ្ធបណ្ឌិត​ ចែកជូនពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ ៩០គ្រួសារ​ នៅស្រុកព្រៃឈរ​ និង​ស្រុកកងមាស

ក្នុងឱកាសនាំយកអំណោយសម្តេច​កិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុន​ សែន​ ប្រធានកាកបាទក្រហមកម្ពុជា ចែកជូនប្រជាពលរដ្ឋ​ ដែលរងគ្រោះ​ដោយ​ខ្យល់​កន្ត្រាក់​បណ្តាល​ឲ្យ​ខូចខាត​ផ្ទះ​សំបែង​ ចំនួន ៩០គ្រួសារ​ នៅស្រុកព្រៃឈរ​ និង​ស្រុក​កងមាស​ នាព្រឹក​ថ្ងៃ​ទី​៧​ ខែឧសភា​ ឆ្នាំ​២០២១​នេះ​ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម​ និង​ជា​ប្រធានគណៈកម្មាធិការសាខា​កាកបាទក្រហម​ខេត្ត​ បាន​ផ្តាំផ្ញេី​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ ឲ្យ​យកអំណោយ​ ដែល​ទទួល​បាន​ក្នុងឱកាស​នេះ​ ទៅ​​ជួសជុល​កសាង​លំនៅឋាន​ឡើង​វិញ​ ហើយ​បន្ត​ប្រកប​មុខរបរ​ទទួលទាន​ និង​ធ្វើ​ការ​​​បង្កបង្កើនផលឲ្យ​ទាន់​រដូវ​វស្សា​នេះ​ផងដែរ​ ។

ឯកឧត្តម​ អ៊ុន​ ចាន់ដា​ បានណែនាំ​ដល់​តួរអង្គសំខាន់ទាំង៤​ ឲ្យបន្តសហការគ្នា​ ដេីម្បីបញ្ជូនពលរដ្ឋចំណូលស្រុកទៅធ្វេីចត្តាឡីស័ក

ឯកឧត្តម​ អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ បាន​ថ្លែងថា​ ​មេឃុំ​ចៅសង្កាត់​ ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ មេភូមិអនុភូមិ​ និង​មន្ត្រី​សុខាភិបាល​ ដែលជាតួរអង្គយ៉ាងសំខាន់ទាំង៤​ ក្នុងការ​ដេីរតួរ​គ្រប់គ្រង​ពលរដ្ឋ​ចំណូល​ស្រុក ដើម្បី​បញ្ជូន​​ពួកគាត់ទៅ​ធ្វើ​ចត្តាឡីស័ក​តាម​ការ​កំណត់​ ​ដូច្នេះ​យើង​ត្រូវ​ទាមទារ​ធ្វេីយ៉ាងណា​ ត្រូវ​ជំរុញ​ឲ្យ​តួរអង្គ​ទាំង៤នេះ​ បន្ត​សហការ​គ្នា​ ដើម្បី​ដាក់​ចេញ​ជា​សកម្មភាព​មកភ្លាម​ដឹងភ្លាម​ និង​គ្រប់គ្រង​ទាន់​សភាពការណ៍​ ការ​ថ្លែង​​​យ៉ាង​ដូច្នេះ​ក្នុង​កិច្ចប្រជុំ​សាមញ្ញ​លេីក​ទី​២៤ អាណត្តិ​ទី​៣​ របស់​ក្រុមប្រឹក្សាខេត្តកំពង់ចាម​ នាព្រឹក​ថ្ងៃ​ទី​៦​ ខែឧសភា​​ ឆ្នាំ​២០២១​ ។

សេចក្តីណែនាំ ១៤ ចំណុច ចំពោះរដ្ឋបាលរាជធានី ខេត្ត ដើម្បីបន្តទប់ស្កាត់ការឆ្លងរាលដាល

សេចក្តីសង្ខេបសម្រាប់សាធារណៈជនចំពោះសេចក្តីណែនាំ ០៣សណន ចុះថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២១ របស់រាជរដ្ឋាភិបាល គឺ ការណែនាំ ១៤ចំណុច របស់រាជរដ្ឋាភិបាលចំពោះអាជ្ញាធររាជធានី-ខេត្តដើម្បីបន្តទប់ស្កាត់ការឆ្លងរាលដាល ។

រដ្ឋបាលខេត្តកំពង់ចាម ចេញសេចក្តីណែនាំពីការពង្រឹងវិធានការរដ្ឋបាលដើម្បីទប់ស្កាត់ជំងឺកូវីដ១៩ ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី១៣ ខែឧសភា និងការបិទខ្ទប់ភូមិ នៅពេលរកឃើញមានអ្នកវិជ្ជមាន

រដ្ឋបាលកំពង់ចាម នៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២១នេះ បានចេញសេចក្តីណែនាំស្តីពី ការបន្តពង្រឹងការអនុវត្តនូវវិធានការរដ្ឋបាល ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១ ដើម្បីទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ១៩ និងការពង្រឹងការអនុវត្តវិធានការបិទខ្ទប់ភូមិ ក្នុងករណីរកឃើញមានអ្នកវិជ្ជមាន។

អាជ្ញាធរខេត្តត្បូងឃ្មុំ រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មី ចំនួន២នាក់ នៅស្រុកក្រូចឆ្មារ

អាជ្ញាធរខេត្តត្បូងឃ្មុំ រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មី ចំនួន២នាក់ នៅស្រុកក្រូចឆ្មារ

បងប្អូនពលរដ្ឋអាចអញ្ជើញចូលក្នុងខេត្តត្បូងឃ្មុំបាន តែក្នុងករណីសង្ស័យត្រូវធ្វើតេស្តរហ័ស និងអាចរក្សាទុកក្នុងមណ្ឌលចត្តាឡីស័ករហូតដល់ចេញលទ្ធផលធ្វើតេស្ត!!

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ នៅល្ងាចថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២១នេះ បានសេចក្ដីណែនាំ ស្ដីពីការបន្ដពង្រឹងការអនុវត្តនូវវិធានការរដ្ឋបាល រយៈពេល១៤ថ្ងៃ ចាប់ពីថ្ងៃទី០៦ ដល់ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១ ដើម្បីទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ១៩ និងការពង្រឹងការអនុវត្តវិធានការបិទខ្ទប់ភូមិ ក្នុងករណីរកឃើញប្រជាពលរដ្ឋវិជ្ជមានជំងឺកូវីដ១៩។

សេចក្តីប្រកាសព័ត៍មានស្តីពី ករណីស្ត្រីជនជាតិខ្មែរ ចំនួន០១នាក់ បានស្លាប់នៅមន្ទីរពេទ្យពញាក្រែក «មិនមែនដោយសារជំងឺកូវីដ១៩នោះទេ»

សេចក្តីប្រកាសព័ត៍មានស្តីពី ករណីស្ត្រីជនជាតិខ្មែរ ចំនួន០១នាក់ បានស្លាប់នៅមន្ទីរពេទ្យពញាក្រែក «មិនមែនដោយសារជំងឺកូវីដ១៩នោះទេ»