
រដ្ឋបាលរាជធានីភ្នំពេញ សម្រេចថ្មីកំណត់បន្ថែមតំបន់មួយចំនួនជា «តំបន់លឿងទុំ» ក្រោយអ្នកឆ្លងកើនឡើងវិញ
រដ្ឋបាលរាជធានីភ្នំពេញ សម្រេចថ្មីកំណត់បន្ថែមតំបន់មួយចំនួនជា «តំបន់លឿងទុំ» ក្រោយអ្នកឆ្លងកើនឡើងវិញ
រដ្ឋបាលរាជធានីភ្នំពេញ សម្រេចថ្មីកំណត់បន្ថែមតំបន់មួយចំនួនជា «តំបន់លឿងទុំ» ក្រោយអ្នកឆ្លងកើនឡើងវិញ
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ហើយថា កម្ពុជានឹងស្វះស្វែងរកវ៉ាក់សាំងឱ្យបានរហូតដល់ទៅជាង២០លានដូស ចាក់ជូនប្រជាពលរដ្ឋឱ្យបានជាង១០លាននាក់ ដើម្បីបង្កើតភាពស៊ាំនិងអោយទទួលបានជោគជ័យក្នុងបេសកកម្មប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ និងធ្វើឱ្យស្ថានភាពសេដ្ឋកិច្ចបានប្រសើរឡើងវិញនាពេលខាងមុខ
លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាការទប់ស្កាត់ការរីករាលជំងឺកូវីដ-១៩ (Covid-19) ដោយមានការអញ្ជើញចូលរួមពី លោកអភិបាលរងខេត្ត កម្លាំងប្រដាប់អាវុធទាំង ៣ប្រភេទ ប្រធានមន្ទីរជំនាញពាក់ព័ន្ធ លោកអភិបាលក្រុង ស្រុក និងអ្នកពាក់ព័ន្ធមួយចំនួនទៀត នៅសាលប្រជុំ (ខ) សាលាខេត្តកោះកុង ថ្ងៃអង្គារ ១៤ កើត ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១
ឯកឧត្តម ថង សាវុន អភិបាលនៃគណៈអភិបាលខេត្តរតនគិរី បានទទួលសម្ភារពីលោក ហេង លីហុង អគ្គនាយក លី ហុង គ្រុប សម្រាប់ប្រើប្រាស់ក្នុងតម្រូវការចាំបាច់នានាក្នុងយុទ្ធនាការទប់ស្កាត់ជំងឺកូវីដ-១៩។ អំណោយខាងលើរួមមានអង្ករ ២តោន ទឹកត្រី ទឹកស៊ីអ៊ីវ ១០០យួរ មី៥០កេះ និងថវិកាចំនួន ១.០០០ដុល្លារអាមេរិក។
លោក ហោ សេរីវឌ្ឍន៍ ប្រធានមូលនិធិកម្ពុជាប្រឆាំងកូវីដ១៩ ប្រគល់របាំងសុវត្ថិភាពចំនួន ៣៥ ជូន ក្រុមគ្រូពេទ្យស្ម័គ្រចិត្តមិត្តភាពយុវជនកម្ពុជា-ចិន នៃសមាគមនិស្សិតកម្ពុជាសិក្សានៅសាធារណៈរដ្ឋប្រជាមានិតចិន ដែលមានចំនួន ៥ ក្រុម ទទួលចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋនៅ ៣ ទីកន្លែងចាក់វ៉ាក់សាំង ស្ថិតក្នុងខណ្ឌសែនសុខ។
ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណកម្មការខេត្តប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ អមដំណើរដោយមន្ត្រីពាក់ព័ន្ធ នារសៀលថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២១នេះ បានអញ្ជើញចុះពិនិត្យវិទ្យាល័យព្រះសីហនុ ដែលសម្រេចជ្រើសរើសបន្ថែមធ្វើជាមន្ទីរពេទ្យព្យាបាលជំងឺកូវីដ-១៩ ខណៈមន្ទីរពេទ្យមេគង្គកំពង់ចាមបច្ចុប្បន្នមាន៤០៥គ្រែ និងយកវិទ្យាល័យ ដំដុះ សម្រាប់ធ្វេីជាមណ្ឌលចត្តាឡីសក័ បន្ទាប់ពីគរុកោសភូមិភាគកំពង់ចាម មានអ្នកពាក់ព័ន្ធធ្វើចត្តាឡីស័កកេីនឡេីង ។
ឯកឧត្តម សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានឲ្យដឹងថា “ទណ្ឌិតមេឧទ្ទាមក្រៅច្បាប់ កំពុងក្លាយខ្លួនជាមេភេរវករ ចង់បង្កើតសហគមន៍អាស៊ីអាគ្នេយ៍មួយ ប្រឆាំងអាស៊ាន? ទណ្ឌិតមេឧទ្ទាមក្រៅច្បាប់ កំពុងតាំងខ្លួនជាខ្មាំងសត្រូវ ជាមួយមេដឹកនាំប្រទេសអាស៊ាន ចោទមេដឹកនាំបណ្តាប្រទេសអាស៊ានថាផ្តាច់ការ។ ដោយយកមេដឹកនាំប្រទេសអាស៊ាន ទណ្ឌិតមេឧទ្ទាមលែងមានឱកាសបានជាន់ទឹកដីអាស៊ានជារៀងរហូត?”’
ព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២១នេះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ និងឯកឧត្តម ស៊ាក ឡេង ប្រធានក្រុមប្រឹក្សាខេត្ត អញ្ជើញចុះចែកអង្ករជំនួយសង្គ្រោះបន្ទាន់របស់រាជរដ្ឋាភិបាលជប៉ុន ដល់ប្រជាពលរដ្ឋដែលរងគ្រោះធម្មជាតិ ចំនួន៥០០គ្រួសារ ក្នុងមូលដ្ឋានស្រុកក្រូចឆ្មារ ធ្វើឡើងស្ថិតនៅវត្តកញ្ចក់ ទីរួមស្រុកក្រូចឆ្មារ។
នាថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២១នេះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្តត្បូងឃ្មុំ បានទទួលជួបសំណេះសំណាល និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះឯកឧត្តម ឆន មុនី ទីប្រឹក្សាសម្តេច ហេង សំរិន ជាអនុប្រធានមន្ទីរសុខាភិបាលខេត្តត្បូងឃ្មុំ និងជាម្ចាស់គ្លីនិកសម្រាកព្យាបាល និងសម្ភព ទេពនិម្មិត (ក្រុងសួង) និងលោកជំទាវ សុខ ធីតា ដែលមានទឹកចិត្តមនុស្សធម៍ដ៏ថ្លៃថ្លា បានចូលរួមជួយឧបត្ថម្ភថវិកា ចំនួន៥,០០០,០០០រៀល ដល់សាខាកាកបាទក្រហមខេត្តត្បូងឃ្មុំ ដើម្បីទ្រទ្រង់សកម្មភាព និងបន្តបេសកកម្មមនុស្សធម៍ ជួយដល់ជនរងគ្រោះ និងងាយរងគ្រោះ ពិសេសពលរដ្ឋរងផលប៉ះពាល់ដោយសារជំងឺកូវីដ១៩ នៅទូទាំងខេត្ត៕
ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១ ឯកឧត្តម អុី ឈាន ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តប៉ៃលិន និងមានការអញ្ជើញចូលរួមពីឯកឧត្តម អ្នកតំណាងរាស្ត្រមណ្ឌលប៉ៃលិន បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអាហារថ្ងៃត្រង់ និងផ្លែឈើ ជូនក្រុមគ្រូពេទ្យ កងកម្លាំងការពារ និងពុកម៉ែបងប្អូនដែលកំពុងធ្វើចត្តាឡីស័ក នៅតាមមណ្ឌលនីមួយៗ ដែលបានរៀបចំដោយលោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន ។
រសៀលថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២១ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានដឹកនាំរដ្ឋបាលខេត្ត និងមន្ទីរផែនការខេត្ត អញ្ជើញចូលរួមប្រជុំតាមរយៈ ប្រព័ន្ធវីដេអូ(zoom)ដើម្បីអនុវត្តន៍សេចក្តីសម្រេច លេខ០២៣ សហវ ចុះថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១ ស្តីពីយន្តការនិងនីតិវិធី នៃការអនុវត្តកម្មវិធីជំនួយសង្គម ជាសាច់ប្រាក់ក្រោយពេលបិទខ្ទប់សម្រាប់ប្រជាពលរដ្ឋ និងគ្រួសារប្រជាពលរដ្ឋលំបាកផ្នែកជីវភាព គ្រួសារប្រជាពលរដ្ឋដែលមានអ្នកឆ្លងជំងឺ និងស្លាប់ដោយសារជំងឺកូវីដ~១៩ ក្នុងព្រឹត្តិការណ៍ ២០ កុម្ភៈ ២០២១ ក្រោមអធិបតីភាព ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ឆាយ ថន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងផែនការ ។
សាលារាជធានីភ្នំពេញ ប្រកាសបិទបំរាមគោចរ និងអនុញ្ញាតឲ្យបើកអាជីវកម្មមួយចំនួនក្នុង «តំបន់លឿង» ចាប់ពីម៉ោងសូន្យថ្ងៃទី២២ ខែឧសភានេះតទៅ
ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋលេខាធិការ ក្រសួងសាធារណៈការ និងដឹកជញ្ជូន ដែលត្រូវជាកូនប្រុសបង្កើតរបស់លោកជំទាវ កិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានរាជធានីភ្នំពេញ បាននាំយកថវិកានិងសម្ភារៈមួយចំនួន ប្រគល់ជូនដល់ លោកឧត្តមសេនីយ៏ទោ វេជ្ជបណ្ឌិត សោម សោភណ្ឌ នាយកមន្ទីរពេទ្យហ្លួងម៉ែ ដែលមានទីតាំងស្ថិតក្នុងសង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ នាព្រឹកថ្ងៃអង្គារ ៧កើត ខែជេស្ឋ ឆ្នាំជូត ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១។
នៅព្រឹកថ្ងៃទី ១៨ខែឧសភា ឆ្នាំ២០២១ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត អមដោយ អនុប្រធានអចិន្ត្រៃយ៍សាខា អាជ្ញាធរស្រុកកងមាស និងមន្រ្តីពាក់ព័ន្ធ បានអញ្ជើញចុះជួបសំណេះសំណាល និងនាំយកអំណោយមនុស្សធម៌ជូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ដែលរបើកជញ្ជាំង របើកដំបូលផ្ទះ ចំនួន ៦៨គ្រួសារ នៅ ៣ឃុំ ក្នុងស្រុកកងមាស ក្នុងនេះ នៅឃុំព្រែកកុយ ៤៧ គ្រួសារ, ឃុំរាយប៉ាយ ២០គ្រួសារ និងឃុំព្រែកក្របៅភូមិ ១គ្រួសារ ។
នារសៀលថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១ ឯកឧត្តម ថង សាវុន អភិបាលនៃគណៈអភិបាលខេត្តរតនគិរី និងជាប្រធានគណៈកម្មការខេត្ត ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ អញ្ជើញចុះពិនិត្យមណ្ឌលចត្តាឡីស័ក និងទីតាំងព្យាបាលអ្នកកើតជំងឺកូវីដ-១៩ នៅវិទ្យាល័យតេជោសែនត្រពាំងក្រហម ក្នុងស្រុកកូនមុំ ខេត្តរតនគិរី។
ព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១ លោកជំទាវ បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន បានអញ្ជើញប្រគល់ប្រាក់លើកទឹកចិត្ត ចំនួន ៥.០០០.០០០រៀល របស់ឯកឧត្តម នាយឧត្តមសេនីយ៍ អ៉ី ឈាន រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តប៉ៃលិន ជូនដល់កងកម្លាំងអធិការដ្ឋាន នគរបាលក្រុងប៉ៃលិន ដែលមានស្នាដៃល្អ ចុះបង្រ្កាបករណីជួញដូរ រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន កាលពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២១ កន្លងទៅ ។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១នេះ បានបន្តផ្តល់ជំនួយឧបត្ថម្ភជាថវិកាចំនួន ២៤៩០លានរៀលទៀត ដល់បណ្តាខេត្តចំនួន២២ ដើម្បីរៀបចំធ្វើចត្តាឡីស័ក ចាប់ពីថ្ងៃទី១៦ ដល់២២ ខែឧសភា ឆ្នាំ២០២១។
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចេញសេចក្តីសម្រេច ស្តីពីយន្តការ និងនីតិវិធី នៃការអនុវត្តកម្មវិធីជំនួយសង្គម ជាសាច់ប្រាក់ក្រោយពេលបិទខ្ទប់ សម្រាប់ប្រជាពលរដ្ឋ និងគ្រួសារប្រជាពលរដ្ឋមានការលំបាកផ្នែកជីវភាព, ប្រជាពលរដ្ឋ និងគ្រួសារ ប្រជាពលរដ្ឋដែលមានអ្នកឆ្លងជំងឺកូវីដ-១៩ និងមានការលំបាកផ្នែកជីវភាព និងគ្រួសារប្រជាពលរដ្ឋ ដែលមានអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ ក្នុងព្រឹត្តិការណ៏ ២០កុម្ភៈ ២០២១។ នេះបើតាមសេចក្តីសម្រេច ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី១៨ ខែឧសភានេះ។
អភិបាលខេត្តកំពង់ចាម សម្រេចដាក់ឲ្យដំណើរការឡើងវិញ បន្ទប់ពិគ្រោះព្យាបាលជំងឺ ជេត សំណាង ស្ថិតនៅក្នុងភូមិភ្នំដិល ឃុំតាំងក្រាំង ស្រុកបាធាយ ខេត្តកំពង់ចាម
ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២១ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន និងជាប្រធាន គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បានដឹកនាំសមាជិកកិត្តិយសសាខា, ថ្នាក់ដឹកនាំ គណៈកម្មាធិការសាខា អនុសាខា យុវជនកាកបាទក្រហមខេត្ត និងយុវជនសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត ព្រមទាំងក្រុមការងារ បានអញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខ និងផ្តល់អំណោយ មនុស្សធម៌ជូនដល់លោក យាយ លោកតាចាស់ ជរា គ្មានទីពឹង ជនពិការ និងប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត ចំនួន ២៧គ្រួសារ នៅឃុំស្ទឹងត្រង់ ក្នុងស្រុកសាលាក្រៅ ខេត្តប៉ៃលិន។