រដ្ឋបាលខេត្តកំពង់ចាម រៀបចំពិធីអបអសាទរ ខួបទី១៥៨ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ឧសភា ឆ្នាំ២០២១

នៅព្រឹកថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២១ សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម បានប្រារព្វពិធីអបអសាទរ ខួបទី១៥៨ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ០៨ឧសភា ឆ្នាំ២០២១ ក្រោមអធិបតីភាព ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម និងឯកឧត្ដម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត និងដោយមានការចូលរួមពីឯកឧត្តម លោកជំទាវ សមាជិកព្រឹទ្ធសភាភូមិភាគ២ អ្នកតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ចាម លោក លោកស្រីប្រធានមន្ទីរអង្គភាពជុំវិញខេត្ត និងសប្បុរសជននានាក្នុងខេត្ត

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២១ សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម បានប្រារព្វពិធីអបអសាទរ ខួបទី១៥៨ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ០៨ឧសភា ឆ្នាំ២០២១ ក្រោមអធិបតីភាព ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម និងឯកឧត្ដម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត និងដោយមានការចូលរួមពីឯកឧត្តម លោកជំទាវ សមាជិកព្រឹទ្ធសភាភូមិភាគ២ អ្នកតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ចាម លោក លោកស្រីប្រធានមន្ទីរអង្គភាពជុំវិញខេត្ត និងសប្បុរសជននានាក្នុងខេត្ត។

គួរ​បញ្ជាក់​ថា​ ក្នុងការប្រារព្ធទិវាពិភពលោកកាកបាទក្រហមអឌ្ឍចន្ទក្រហម ៨ឧសភា ឆ្នាំ២០២១​នេះ​ ក្នុង​គោលបំណង​គឺ​ដេីម្បី​គៀងគរ​ថវិកាពី​សសប្បុរសជននានា សម្រាប់​ទ្រទ្រង់​ដល់សកម្មភាពមនុស្សធម៌ជួយដល់ប្រជាពលរដ្ឋដែលរងគ្រោះដោយបញ្ហាផ្សេងៗ​ ដោយមិនប្រកាន់និន្នាការនយោបាយ ប្រកាន់វណ្ណៈ ពូជសាសន៍ និងជំនឿសាសនាអ្វីឡេីយ។

តាមរយៈមូលនិធិនេះ​ ឯកឧត្តម អ៊ុន​ ចាន់ដា​ អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម បានថ្លែងអំណរគុណ​យ៉ាងជ្រាលជ្រៅ​ចំពោះ កាយវិការមនុស្សធម៌របស់ឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី ជាសប្បុរសជន​ទាំងអស់​​ដែលបានបរិច្ចាគថវិកា​ សម្រាប់​ទ្រទ្រង់​ដល់សាខាកាកបាទក្រហមខេត្តកំពង់ចាម នាពេលនេះ៕

Leave a Reply