ឯកឧត្តម ថង សាវុន អញ្ជើញចុះពិនិត្យមើលទីតាំងធ្វើចត្តាឡីស័កអ្នកដែលពាក់ព័ន្ធជាមួយអ្នកវិជ្ជមានកូវីដ-១៩

នារសៀលថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១ ឯកឧត្តម ថង សាវុន អភិបាលនៃគណៈអភិបាលខេត្តរតនគិរី ព្រមទាំងមានការចូលរួមពី អភិបាលក្រុង ចៅសង្កាត់ និងប្រធានមន្ទីរពាក់ព័ន្ធមួយចំនួនបានអញ្ជើញចុះពិនិត្យ មើលទីតាំងធ្វើចត្តាឡីស័កអ្នកដែលពាក់ព័ន្ធផ្ទាល់ជាមួយអ្នកវិជ្ជមានកូវីដ-១៩ នៅដេប៉ូផល្លាលក់ស្រាបៀរ Ganzberg ស្ថិតក្នុងភូមិអូររមៀត សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី។

ថ្លែងក្នុងឱកាសនៃការចុះត្រួតពិនិត្យនេះ ឯកឧត្តម ថង សាវុន បានណែនាំដល់កងកម្លាំងប្រចាំការនៅទីតាំងចត្តាឡីស័កខាងលើ ត្រូវបន្ដរឹតបន្ដឹង និងត្រួតពិនិត្យអោយបានច្បាស់លាស់ កុំអោយមានអ្នកធ្វើចត្តាឡីស័កចេញទៅក្រៅបាន ក៏ដូចជាត្រូវរក្សាអនាម័យផ្ទាល់ខ្លួនអោយបានល្អផងដែរ ។ ឯកឧត្តមក៏បានអំពាវនាវដល់កងកម្លាំងក៏ដូចជាបងប្អូនប្រជាពលរដ្ឋទាំងអស់ចូលរួមបន្ដអនុវត្តនូវវិធានការ៣ការពារ ៣កុំ តាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីការពារខ្លួនយើងពីជំងឺដ៏កាចសាហាវនេះ។

សូមបញ្ជាក់ថាបន្ទាប់ពីបានទទួលដំណឹងករណីវិជ្ជមានពី ក្រុមឆ្លើយតបបន្ទាន់របស់មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តរតនគិរី។ នៅព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១ អាជ្ញាធរក្រុងបានលុងបានចុះទៅពិនិត្យអ្នកដែលពាក់ព័ន្ធជាមួយបុគ្គលឈ្មោះ នឹម អេង ក្នុងនោះក៏មានដេប៉ូផល្លា លក់ស្រាបៀរ Ganzberg និងបុគ្គលិកនៅក្នុងនោះចំនួន ២៧នាក់ បានដាក់អោយនៅធ្វេីចត្តាឡីស័ក រយៈពេល១៤ថ្ងៃ ដេីម្បីធ្វេីការតាមដាន ដោយសារតែបុគ្គលឈ្មោះ នឹម អេង គាត់បានដឹកស្រាបៀរមកទំលាក់នៅដេប៉ូក្នុងខេត្តរតនគិរីម្តងហើយកាលពីថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២១ រួចត្រឡប់ទៅវិញថ្ងៃដដែល។

តាមការអះអាងបញ្ជាក់ពីមន្ទីរសុខាភិបាលបានអោយដឹងថាក្រុមគ្រូពេទ្យ នៃមន្ទីរសុខាភិបាលខេត្តរតនគិរី បានចុះយកសំណាកធ្វើតេស្តរហ័ស Rapid test (លើកទី១) ទៅលើក្រុមគ្រួសារ និង បុគ្គលិក កម្មករ ចំនួន ២៥នាក់ ដែលជាប់ពាក់ព័ន្ធជាមួយបុគ្គលឈ្មោះ នឹម អេង ( វិជ្ជមានកូវីដ-១៩ ) នៅចំនុចឃ្លាំងស្តុកស្រាបៀរហ្គេនស្បឺក សរុបចំនួន ២៥នាក់ ស្រី ០៤នាក់ ដោយលទ្ធផលធ្វើតេស្តគឺអវិជ្ជមាន ( – ) ទាំងអស់៕

Leave a Reply