ព័ត៌មានជាតិ

រាជរដ្ឋាភិបាលកំណត់សមាសភាព ការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈកម្មការអន្ដរក្រសួងប្រយុទ្ធ កូវីដ១៩

រាជរដ្ឋាភិបាលកំណត់សមាសភាព ការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈកម្មការអន្ដរក្រសួងប្រយុទ្ធ កូវីដ១៩

សេចក្តីសម្រេច ស្តីពីការបែងភារកិច្ចជូនអនុរដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ ទទួលជួយលេីការងារប្រឆាំងផលិតផលក្លែងក្លាយ

សេចក្តីសម្រេច ស្តីពីការបែងភារកិច្ចជូនអនុរដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ ទទួលជួយលេីការងារប្រឆាំងផលិតផលក្លែងក្លាយ

អភិបាលខេត្តកោះកុង អញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំពិភាក្សាកំណត់ទីតាំង និងផែនការរចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ ជូនប្រជាពលរដ្ឋ និងកម្មករ កម្មការរិនី

លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានអនុគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ខេត្តកោះកុង បានអញ្ជើញ ជាអធិបតីដឹកនាំកិច្ចប្រជុំពិភាក្សាកំណត់ទីតាំង និងផែនការរចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ ជូនប្រជាពលរដ្ឋ និងកម្មករ កម្មការរិនី ដោយមានការចូលរួម ពីលោក ទូ សាវុធ និងលោក សំឃិត វៀន អភិបាលរង នៃគណៈអភិបាលខេត្ត ព្រមទាំងអស់លោក លោកស្រី មន្ត្រីជំនាញពាក់ព័ន្ធមួយចំនួនទៀត ថ្ងៃពុធ ៧ កើត ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២១។

ឯកឧត្តម ឃួង ស្រេង ដាក់ចេញវិធានគ្រប់គ្រងការ រីករាលដាលជំងឺកូវីដ១៩ តាមបណ្តារោងចក្រ-សហគ្រាស

ឯកឧត្តម ឃួង ស្រេង អភិបាល រាជធានីភ្នំពេញ នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១នេះ បានដាក់ចេញផែនការស្តីពីវិធានការគ្រប់គ្រងការរីករាលដាលជំងឺកូវីដ១៩ តាមបណ្តារោងចក្រ និង សហគ្រានៅក្នុង ភូមិសាស្រ្តរាជធានីភ្នំពេញ។

លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលក្រុងខេមរៈភូមិន្ទ

ថ្ងៃអង្គារ ៦ កើត ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១ លោកជំទាវ អភិបាលខេត្ត បានលើកឡើងថា ថ្ងៃនេះយើងជួបជុំគ្នាដើម្បីរៀបចំពិធីប្រកាសចូលកាន់មុខតំណែង អភិបាលរងក្រុង ដើម្បីបំពេញក្នុងរចនាសម្ព័ន្ធរដ្ឋបាលក្រុងខេមរភូមិន្ទ ដែលទើបតែទទួលបានការតែងតាំងថ្មី។ ខ្ញុំសង្ឃឹមជឿជាក់ថា លោកអភិបាលរងក្រុង ត្រូវបន្តខិតខំប្រឹងប្រែងអនុវត្តតួនាទី ភារកិច្ចរបស់ខ្លួន ដើម្បីចូលរួមក្នុងការងារដឹកនាំគ្រប់គ្រង និងអភិវឌ្ឍន៍ក្រុង របស់យើងឲ្យកាន់តែរីកចំរើន និងទទួលបានសមិទ្ធផលថ្មីៗថែមទៀត។ ដើម្បីទទួលបានលទ្ធផលល្អប្រសើរក្នុងការបំពេញការងារក្នុងអង្គភាព ខ្ញុំស្នើសុំដល់ក្រុមប្រឹក្សា គណៈអភិបាលក្រុង ត្រូវយកចិត្តទុកដាក់អនុវត្តនូវកិច្ចការសំខាន់ៗដូចខាងក្រោម៖

ឯកឧត្តម​ អ៊ុន​ ចាន់ដា​ ចុះពិនិត្យស្ថានភាព​ បិទខ្ទប់ផ្ទះ​៥៤ខ្នង និងផ្សារចំនួន២​ ក្នុងឃុំព្រែករំដេង​ ស្រុកស្រីសន្ធរ

ឯកឧត្តម​ អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ និង​ជា​ប្រធាន​គណកម្មការ​ខេត្ត​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូវីដ​-១៩​ អមដំណើរ​ដោយ​មន្ត្រី​ពាក់ព័ន្ធ​ នាព្រឹក​ថ្ងៃទី​១៤​ ខែមិថុនា​ ឆ្នាំ​២០២១​នេះ​ បាន​អញ្ជើញ​ចុះ​ពិនិត្យ​ស្ថានភាព​បិទខ្ទប់ផ្ទះ​ប្រជាពលរដ្ឋ​ ចំនួន​៥៤​ខ្នង​ នៅក្នុង​ភូមិ​ចំនួន​១១​ ស្ថិត​ក្នុង​ឃុំ​ព្រែក​រំដេង​ រួមទាំងការផ្អាកអាជីវកម្មលក់ដូរក្នុងផ្សារ​ព្រែករំដេង​ និងផ្សារអូរលែង​ ស្ថិតក្នុងភូមិអូឡេង​ ឃុំព្រៃរំដេង​ ស្រុកស្រីសន្ធរ​ ។

អភិបាលខេត្តកំពង់ចាម​ ចុះពិនិត្យលក្ខណៈបច្ចេកទេស​ នៃការសាងសង់ច្រាំងទន្លេ​ នៅតំបន់កោះតូច​ ស្រុកស្រីសន្ធរ​ និង​ស្រុកកងមាស​

ឯកឧត្តម​ អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ អមដំណើរដោយ​មន្ត្រី​ពាក់ព័ន្ធ​ និង​អាជ្ញាធរ​មូលដ្ឋាន​ នាព្រឹក​ថ្ងៃទី​១៥​ ខែមិថុនា​ ឆ្នាំ​២០២១​នេះ​ បាន​អញ្ជើញ​ចុះ​ពិនិត្យ​លក្ខណៈ​បច្ចេកទេស​នៃការសាងសង់ច្រាំងទន្លេ​នៅតំបន់កោះតូច​ ប្រវែង២.០០០ ម៉ែត្រ ស្ថិត​ក្នុង​ឃុំឬស្សីស្រុក និងឃុំកោះអណ្តែត នៃស្រុកស្រីសន្ធរ និងឃុំសូរគង ស្រុកកងមាស​ ដេីម្បី​ត្រៀមលក្ខណ:ការពារច្រាំងទន្លេ​កុំ​ឲ្យ​បាក់​ ខណ:រដូវវ​ទឹក​ឡើង​ជិតចូលមកដល់នោះ​ ។

អភិបាលខេត្តកោះកុង បើកកិច្ចប្រជុំពិភាក្សាអំពីករណីឆ្លងរាលដាលជំងឺកូវី-១៩ ដើម្បីរកវិធានការក្នុងការការពារ និងទប់ស្កាត់

លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញទទួលស្វាគមន៍ ឯកឧត្តម នាយឧត្តមសេនីយ៍ ប៊ុន លើត និងឯកឧត្តម នាយឧត្តមសេនីយ៍ យន្ត មីន រដ្ឋលេខាធិការក្រសួងការពារជាតិ ក្នុងកិច្ចប្រជុំពិភាក្សាអំពីករណីឆ្លងរាលដាលជំងឺកូវី-១៩ នៅខេត្តកោះកុង ដើម្បីរកវិធានការក្នុងការការពារ និងទប់ស្កាតឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាព ថ្ងៃអង្គារ ៦ កើត ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១ ។

សាខាកាកបាទក្រហមកម្ពុជាខេត្តកោះកុង ចែកអំណោយពលរដ្ឋរង្គ្រោះដោយសារខ្យល់កន្ត្រាក់នៅស្រុកមណ្ឌល់សីម់ា

នៅថ្ងៃសុក្រ ២កើត ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១១ ខែមិថុនា ឆ្នាំ ២០២១ ក្នុងបរិវេណវត្តសមុទ្ធារាម (វត្តប៉ាក់ខ្លង) លោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ ជូនប្រជាពលរដ្ឋ ដែលរងគ្រោះមហន្តរាយខ្យល់កន្រ្ទាក់ ចំនួន ៥៣គ្រួសារ កាលពីយប់ថ្ងៃទី៦-៧ ខែមិថុនា ឆ្នាំ២០២១ ខូតខាត ស័ង្កសីចំនួន ១១៩សន្លឹក ហ្វីប្រូស៊ីម៉ង់ចំនួន ៤៣៩សន្លឹក ស្ថិតនៅឃុំប៉ាក់ខ្លង ឃុំពាមក្រសោប ក្នុងស្រុកមណ្ឌលសីមា ខេត្តកោះកុង ។

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម នាំយកអំណោយសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្ដល់ជូនពលរដ្ឋរងគ្រោះដោយសារខ្យល់កន្ត្រាក់នៅស្រុកកងមាស

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្ត អមដោយក្រុមការងារសាខា, អាជ្ញាធរស្រុកកងមាស រួមនិងមន្រ្តីពាក់ព័ន្ធ នៅព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១ អញ្ជើញចុះជួបសំណេះសំណាល និងនាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ផ្តល់ជូនប្រជាពលរដ្ឋចំនួន ៣៨គ្រួសារ មកពីឃុំចំនួន៣ ក្នុងស្រុកកងមាស ដែលបានទទួលរងគ្រោះដោយសារខ្យល់កន្ត្រាក់បណ្តាលឲ្យប៉ើងជញ្ជាំង និងរបើកដំបូលលំនៅដ្ឋាន កាលពីល្ងាច ថ្ងៃទី០៥ ខែឧសភា ឆ្នាំ ២០២១ ។

អភិបាលខេត្តប៉ៃលិនផ្តល់អាវដល់អ្នករត់ម៉ូតូឌុប និងណែនាំដល់អ្នករត់តាក់ស៊ីកុំភ្លេចអនុវត្តន៍​ ៣ការពារ ៣កុំ ដើម្បីការពារជំងឺកូវីដ-១៩

លោកជំទាវ បាន ស្រីមុំ អភិបាលខេត្ត ប៉ែលិនបានណែនាំ និងអំពាវនាវដល់បងប្អូនពលរដ្ឋ ដែលប្រកបរបរជាអ្នករត់ម៉ូតូឌុបទាំងអស់ ត្រូវតែបន្តអនុវត្ត៣ការពារ ៣កុំ របស់រាជរដ្ឋាភិបាលដើម្បីការពារការឆ្លងជម្ងឺកូវិដ ១៩ ដែលកំពុងតែរីករាលដាលខ្លាំងនាពេលនេះ ។

រាជរដ្ឋាភិបាលសម្រេចបង្កើតរោងចក្រផលិតបេតុងកៅស៊ូដោយខ្លួនឯង

រាជរដ្ឋាភិបាលកម្ពុជា សម្រេចបង្កើតរោងចក្រផលិតបេតុងកៅស៊ូដោយខ្លួនឯង ដើម្បីបម្រើដល់តម្រូវការបេតុងកៅស៊ូសម្រាប់កសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ដែលកំពុងមានការអភិវឌ្ឍនៅទូទាំងប្រទេស ខណៈតម្រូវការបេតុងកៅស៊ូ ត្រូវបានបញ្ជាទិញពីក្រៅប្រទេស។

អភិបាលខេត្តកំពង់ចាម គ្រោងបង្កើតទីលានចាក់សំរាមថ្មីបន្ថែមទៀត មានទំហំរាប់សិបហិកតា

ដោយមើលឃើញពីកំណើននៃការប្រើប្រាស់សំរាមពីមួយឆ្នាំទៅមួយឆ្នាំ ចេះតែមានការកើនឡើងជាលំដាប់នោះ អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា បានគ្រោងពង្រីកទីលានចាក់សំរាមថ្មីមួយទៀត ដែលមានទំហំប្រមាណ៥០ ហិកតា ស្ថិតនៅក្នុងភូមិខ្នារ ឃុំស្ដើងជ័យ ស្រុកជើងព្រៃ ស្ថិតនៅឆ្ងាយពីលំនៅដ្ឋានប្រជាពលរដ្ឋ មិនបង្កឱ្យមានក្លិនប៉ះពាល់ដល់ប្រជាជននោះទេ។

អភិបាលខេត្តកោះកុង អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការស្ពានបេតុង  ក្នុងស្រុកបុទុមសាគរ…

លោកជំទាវ មិថុនា ភូថង ប្រធានក្រុមការងារយុវជនកម្ពុជាខេត្តកោះកុង និងប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកោះកុង បានអញ្ជើញជាអធិបតី ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការស្ពានបេតុង ០១កន្លែង មាន បណ្ដោយ ប្រវែង ១០ម៉ែត្រ និងទទឹង ០៦ម៉ែត្រ នៅចំណុចក្រួសក្រហម ស្ថិត ក្នុងភូមិចម្លងគោ ឃុំថ្មស ស្រុកបូទុមសាគរ ខេត្តកោះកុង ថ្ងៃអាទិត្យ ១១ រោច ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២១ ។

អភិបាលខេត្តរតនគិរី ផ្ដល់នូវអំណោយជាសម្ភារប្រើប្រាស់ដល់ទារកអាយុ៧ខែម្នាក់​ ក្នុងពេលស្នាក់នៅជាមួយម្ដាយដែលមានវិជ្ជមានកូវីដ-១៩

បន្ទាប់ពីរកឃើញវិជ្ជមានកូវីដ-១៩ នាថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២១ នៅទីតាំងត្រួតពិនិត្យត្រង់ចំណុចស្ពានស្រែពក ព្រំប្រទល់ខេត្តរតនគិរី និងខេត្តស្ទឹងត្រែង ដែលជាករណីទី១៧​ សម្រាប់ខេត្តរតនគិរី អ្នកវិជ្ជមានខាងលើមានឈ្មោះ ឡៃ ស្រីពេជ្រ ភេទស្រី អាយុ២១ឆ្នាំ ជនជាតិខ្មែរ មានទារក អាយុ៧ខែ ឈ្មោះ អាង សុខឃាង ត្រូវបាននាំមកសំរាកព្យាបាលជាមួយគ្នា នៅមណ្ឌលព្យាបាលវិទ្យាល័យត្រពាំងក្រហម។

ពិធីប្រកាស កែសម្រួលតែងតាំង និងប្រគល់ភារកិច្ចជូន ក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាស្រុកបូទុមសាគរ

នៅស្នាក់គណបក្សប្រជាជនកម្ពុជាស្រុកបូទុមសាគរ បានរៀបចំពិធីប្រកាស កែសម្រួលតែងតាំង និងប្រគល់ភារកិច្ចជូន ក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាស្រុកបូទុមសាគរ ក្រោមអធិបតី លោកជំទាវ មិថុនា ភូថង ប្រធានក្រុមការងារយុវជនកម្ពុជាខេត្តកោះកុង និងប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកោះកុង និងបានអញ្ជើញចូលរួម ឯកឧត្តមលោកជំទាវសមាជិកគណៈកម្មាធិការគណបក្សខេត្ត លោកអនុប្រធានប្រចាំក្រុមការងារយុវជនកម្ពុជាខេត្តកោះកុង លោកប្រធានក្រុមការងារថ្នាក់ខេត្តចុះជួយឃុំទាំងបួន លោកប្រធានគណៈកម្មាធិការគណបក្សស្រុកបូទុមសាគរ លោកស្រីអនុប្រធាន សមាជិកអចិន្ត្រៃយ៍គណបក្សស្រុក និងសមាជិកក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាស្រុកបូទុមសាគរ ចូលរួមសរុប ៦៥ នាក់ /ស្រី ៦នាក់ ថ្ងៃអាទិត្យ ១១ រោច ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២១។

រដ្ឋបាលខេត្តប៉ៃលិន រៀបចំត្រៀមមណ្ឌលសម្រាប់ធ្វើចត្តាឡីស័កបន្ថែមទៀត

ថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២១ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន និងឯកឧត្តម សៅ សារ៉ាត់ អ្នកតំណាងរាស្ត្រមណ្ឌលប៉ៃលិន បានដឹកនាំថ្នាក់ដឹកនាំ មន្ត្រីរាជការ អង្គភាពស្ថាប័នជុំវិញ ខេត្ត រួមគ្នាធ្វើការសម្អាតអនាម័យ និងលាបថ្នាំអាគារ ដើម្បីរៀបចំត្រៀមមណ្ឌលសម្រាប់ធ្វើចត្តាឡីស័ក ថ្មី បន្ថែមទៀត នៅអតីតវិទ្យាល័យ ហ៊ុន សែន សាលាក្រៅ ស្ថិតក្នុងភូមិអូរអណ្តូង ឃុំអូរអណ្តូង ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។

ប្រធានគណៈកម្មការចាក់វ៉ាក់សាំង៖ប្រជាពលរដ្ឋបាននាំគ្នាទៅចាក់វ៉ាក់សាំងកូវីដ-១៩ ដោយស្ម័គ្រចិត្តច្រើនហួសការប៉ាន់ស្មាន

ប្រធានគណៈកម្មការចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខ័ណ្ឌទូទាំងប្រទេស និងជាអ្នកនាំពាក្យក្រសួងសុខាបាល បានច្រានចោលចំពោះការផ្សាយរបស់វិទ្យុបរទេសមួយចំនួនដែលថា ប្រជាពលរដ្ឋខ្មែរអល់អែកមិនចង់ហ៊ានទៅចាក់វ៉ាក់សាំងចិន គឺជាការផ្សាយមិនត្រឹមត្រូវទេ ដែលផ្ទុយពីការពិតទាំងស្រុង។ តាមការជាក់ស្តែងប្រជាពលរដ្ឋកំពុងសម្រុកទៅចាក់វ៉ាក់សាំងតាមកម្មវិធីចាក់របស់គណៈកម្មាធិការចំពោះកិច្ចយ៉ាងសស្រាក់សស្រាំគ្មានអល់អែក និងដោយស្ម័គ្រចិត្តច្រើនហួសការប៉ាន់ស្មាន។

អ.ស.ប កម្ពុជា កំពុងគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជា លើបញ្ហាស្បៀងអំឡុងពេលនៃការរាតត្បាតជំងឺកូវីដ-១៩

អ.ស.ប កម្ពុជា កំពុងគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជា លើបញ្ហាស្បៀងអំឡុងពេលនៃការរាតត្បាតជំងឺកូវីដ-១៩

សហភាពអឺរ៉ុប និង WHO ប្រកាសរួមគ្នាគាំទ្រការត្រៀមបង្ការ និងឆ្លើយតបការពង្រឹងប្រព័ន្ធសុខាភិបាលនៅកម្ពុជា

សហភាពអឺរ៉ុប និង WHO ប្រកាសរួមគ្នាគាំទ្រការត្រៀមបង្ការ និងឆ្លើយតបការពង្រឹងប្រព័ន្ធសុខាភិបាលនៅកម្ពុជា