ភ្នំពេញ៖ រយៈពេល៦ខែ ឆ្នាំ២០២១នេះ ពោលគិតចាប់ពីខែមករា ដល់ខែមិថុនា កម្ពុជាបាននាំចេញម្រេចចំនួន១៤.៥៦១.៦២តោនទៅកាន់ប្រទេសចំនួន១៧ ដែលមានការកើនឡើងចំនួន៣៩៨.៧៦% ។
យោងតាមរបាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអោយដឹងថា ប្រទេសចំនួន១៧ ដែលកម្ពុជាបាននាំចេញម្រេចជាង១.៤ម៉ឺនតោននេះ រួមមាន៖ ទី១៖ ប្រទេសប៊ែលហ្សិក ចំនួន១០,៦៣តោន ទី២៖ កាណាដា ចំនួន០,៥២តោន ទី៣៖ សាធារណរដ្ឋឆេក ចំនួន៦,១០តោន ទី៤៖ បារាំងចំនួន១៩,០១តោន ទី៥៖អាល្លឺម៉ង់ ចំនួន១៦០,៥៧តោន ទី៦៖ ឥណ្ឌា ចំនួន៤២តោន ទី៧៖ ជប៉ុន ចំនួន២,៥៨តោន ទី៨៖ កូរ៉េ ចំនួន១,៥៥តោន ទី៩៖ ប៉ូឡូញ ចំនួន៧,០៩តោន ទី១០៖ រុស្សី ចំនួន០,៣១តោន ទី១១៖ ស៊ុយអ៊ែត ចំនួន១,២៩តោន ទី១២៖ ស្វីស ចំនួន០,៤៨តោន ទី១៣៖ កោះតៃវ៉ាន់ ចំនួន១៥តោន ទី១៤៖ អង់គ្លេស ចំនួន១,២៤តោន ទី១៥៖ ប្រទេសអារ៉ាប់រួម ចំនួន០,០១តោន ទី១៦៖ សហរដ្ឋអាមេរិក ចំនួន ១,៧៥ តោន និងទី១៧៖ វៀតណាម ចំនួន ១.៤ តោន ។