អភិបាលខេត្តកំពង់ស្ពឺ សម្ភោធសមិទ្ធផលស្ពានបេតុងថ្មីមួយ ចំថ្ងៃខួបកំណើតរបស់គណបក្សប្រជាជនកម្ពុជា ៧០ឆ្នាំ

ស្ពានទ្រុតទ្រោមមួយកន្លែង ជាអតីតស្ពានដែកបាឡេ ត្រូវបានកសាងថ្មីឡើងវិញឲ្យទៅជាស្ពានបេតុង ស្ថិតនៅភូមិត្រពាំងខ្យង ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១ គំរោងនៃការកសាងនេះ ជាជាគម្រោងរបស់មន្ទីរធនធានទឹក និងឧតុនិយម ខេត្តកំពង់ស្ពឺ ។

ស្ពានទ្រុតទ្រោមមួយកន្លែង ជាអតីតស្ពានដែកបាឡេ ត្រូវបានកសាងថ្មីឡើងវិញឲ្យទៅជាស្ពានបេតុង ស្ថិតនៅភូមិត្រពាំងខ្យង ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១ គំរោងនៃការកសាងនេះ ជាជាគម្រោងរបស់មន្ទីរធនធានទឹក និងឧតុនិយម ខេត្តកំពង់ស្ពឺ ។

ឯកឧត្តម វ៉ី សំណាង គណអភិបាលខេត្តកំពង់ស្ពឺ បានមានប្រសាសន៍ថា នេះជាសមិទ្ធផលមួយទៀតក្នុងចំណោមសមិទ្ធផលជាច្រើនដែលបានទទួលផ្លែផ្កាពីម្លប់នៃ “សន្តិភាព”  ក្រោមនយោបាយ ឈ្នះ ឈ្នះ ដែល​រកបានដោយកម្រ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និង បានផ្ដល់ឱកាសនៅក្នុងការរកទទួលទានរបស់បងប្អូនប្រជាពលរដ្ឋ ក៏ដូចជាមានឱកាសនៅក្នុងការអភិវឌ្ឍន៍ប្រទេសជាតិលើគ្រប់វិស័យរបស់យើងផងដែរ ។

ឯកឧត្តម ​បន្ថែមថា បើយើងសម្លឹងមើលអតីតកាលមុននេះក្នុងរង្វង់ ២៣ឆ្នាំ គឺប្រទេសរបស់យើងរស់នៅក្នុងសង្គ្រាមផង និងសន្តិភាពផង ។ បើព្រៀបធៀបនៅថ្ងៃទី២៨ ខែមិថុនាឆ្នាំ ២០២១ ជួនគ្នាជាមួយថ្ងៃ២៨ ខែមិថុនា ឆ្នាំ១៩៥១ ដែលជាថ្ងៃកំណើតរបស់គណបក្សប្រជាជនកម្ពុជា (៧០ឆ្នាំ) ថ្ងៃនេះខ្ញុំបានចូលរួមចាក់បេតុងស្ពានត្រពាំងខ្យង ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ  ជំនួសឲ្យស្ពានដែក ដែលតែងតែឮរំខានដោយសារការរលាស់ នៃដែកស្ពាន ធ្វើឲ្យបងប្អូនប្រជាពលរដ្ឋថ្លង់ គេងមិនលក់ទាំងពេលយប់ និងពេលថ្ងៃ ពេលរថយន្តឆ្លងកាត់ម្តងៗកន្លងមក ។

លោក ញ៉ាញ់ ជាបហ៊ង ប្រធានមន្ទីរធនធានទឹក បានលើកឡើងថា ស្ពានបេតុដែលមានប្រវែង៣០ម៉ែត្រ  កម្ពស់៣ម៉ែត្រ ទទឹង៣,៥ម៉ត្រ និងមានប្រឡោះទឹកហូរប្រវែង៣,៥ម៉ែត្រ ដែលអាចធ្វើឲ្យចរន្តទឹកហូរបម្រើឲ្យការស្រោចស្របផលដំណាំជូនកសិករខាងក្រោមៗបានយ៉ាងងាយស្រួល ។  លោកប្រធានមន្ទីរ បានឲ្យដឹងទៀតថា ស្ពាននេះបានចំណាយប្រាក់ប្រម៉ាណជាង៧ម៉ឺនដុល្លា ៕

Leave a Reply