ខេត្តត្បូងឃ្មុំ ចាប់ផ្តើមដំណើរការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋហើយ!!

ព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១នេះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ និងឯកឧត្តម ស៊ាក ឡេង ប្រធានក្រុមប្រឹក្សាខេត្ត បានដឹកនាំមន្ទីរ អង្គភាព និងអាជ្ញាធរក្រុង ចុះពិនិត្យដោយផ្ទាល់ នូវដំណើរការចាប់ផ្តើមចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ នៅក្រុងសួង។

ឯកឧត្តមបណ្ឌិត អភិបាលខេត្ត មានប្រសាសន៍ឲ្យដឹងថា រដ្ឋបាលខេត្តត្បូងឃ្មុំ បានចាប់ផ្តើមចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩-១៩ គ្រប់ក្រុង-ស្រុក ជូនពលរដ្ឋនៅទូទាំងខេត្ត ពិសេសតំបន់ហានិភ័យខ្ពស់។

ដោយឡែកជំហ៊ានដំបូង គឺចាក់ជូនពលរដ្ឋនៅក្រុងសួង ដោយចាប់ផ្តើមពីថ្ងៃ៣០ ខែមិថុនា ឆ្នាំ២០២១នេះតទៅ ព្រឹកម៉ោង ៨ ដល់ម៉ោង១១, រសៀលម៉ោង ១ ដល់ម៉ោង៤ ចំនួន០៥ទីតាំង៖

ទី១.មន្ទីរពេទ្យបង្អែកព្រះនរោត្តមសីហនុត្បូងឃ្មុំ

ទី២.មណ្ឌលសុខភាពសួង

៣.មណ្ឌលសុខភាពវិហារលួង

៤.ទីធ្លារវត្តពណ្ណរាយ

៥.ទីធ្លារវត្តវិហារខ្ពស់។

សម្រាប់ស្រុកទាំង៦ រដ្ឋបាលខេត្តនឹងជូនដំណឹងជាបន្តបន្ទាប់ នាពេលក្រោយ!!

Leave a Reply